បាត់បង់ភាពជឿជាក់ ជីវិតចុះខ្សោយដល់កំរិតសូន្យ មិនដឹងធ្វើបែបណា???? អានអត្ថបទនេះនឹងអាចជួយអ្នកបាន

ចែករំលែក

ជារឿងធម្មតាទៅហើយសម្រាប់មនុស្សគ្រប់រូបដែលជួបនូវបញ្ហាមួយរយជំពូករាប់មិនអស់ អ្នកខ្លះក៏មិនដឹងធ្វើយ៉ាងណា គិតតែពីអង្គុយពិបាកចិត្ត គិតអ្វីមិនចេញ មិនព្រមរកវិធីដោះស្រាយ សុខចិត្តបណ្តោយខ្លួនទៅតាមវេលាជាអ្នកដោះស្រាយហើយខ្លះទៀតក៏អាចជៀសផុតពីបញ្ហានោះដោយវិធីផ្សេងៗ តែថ្ងៃនេះយើងគ្រាន់តែចង់ប្រាប់ទៅកាន់មនុស្សមួយចំនួននោះដែលមិនដឹងថាត្រូវធ្វើយ៉ាងណាគេចផុតពីភាពចុះខ្សោយនៃជីវិត ពិបាកចិត្តដោះស្រាយមិនចេញហើយកំពុងតែរកជំនួយ។

១. ត្រូវស្វែងរកនូវចំនុចអ្វីដែលធ្វើឲយើងមិនសប្បាយចិត្ត

ដើម្បីឲជីវិតផ្លាស់ប្តូរទៅមុខនិងប្រសើរឡើងពីរឿងមិនល្អ ជាដំបូងយើងស្វែងរកថាតើចំនុចអ្វី ឬរឿងអ្វីដែលធ្វើឲយើងជួបរឿងបែបនេះ ហើយអ្វីទៅដែលធ្វើឲយើងធ្លាក់ខ្លួនទៅជាបែបនេះ។ បន្ទាប់ពីយើងរកចំនុចកើតហេតុឃើញហើយនោះយើងនឹងងាយស្រួលក្នុងការដោះស្រាយឬដើរចេញពីបញ្ហានោះ ដោយជោគជ័យ បើមិនដឹងចំនុចចាប់ផ្តើមក៏មិនអាចធ្វើអ្វីបានដែរ។ មួយវិញយើងត្រូវស្តាប់អារម្មណ៏របស់យើងថាអារម្មណ៏ឬចិត្តយើងគិតបែបណាទៅលើរឿងមួយនោះ ហើយត្រូវធ្វើតាមចិត្តរបស់យើងដែលបានប្រាប់យើងពីខាងក្នុងតើគួរធ្វើបែបណាទើបយើងសប្បាយចិត្ត ហើយគេចផុតពីវា។

២. ចាប់ផ្តើមធ្វើរឿងតូចៗអ្វីមួយដែលអាចធ្វើឲយើងធូរស្បើយ

ពេលខ្លះរឿងតូចតាចដែលយើងធ្វើប្រចាំថ្ងៃក៏អាចជួយស្រោចស្រង់យើងពីភាពទន់ខ្សោយទាំងនោះបានដែរ ដូចជាការទំលាប់ខ្លួនឲល្អនូវរឿងប្រចាំថ្ងៃរបស់យើង បង្កើតទំលាប់ថ្មីៗដែលគិតថាល្អសម្រាប់យើង ធ្វើអ្វីដែលយើងមិនធ្លាប់ធ្វើពីមុន ដើម្បីផ្លាស់ប្តូរបរិយាកាសនៃជីវិត ការធ្វើលំហាត់ប្រាណ សមាធិឲស្ងប់ចិត្ត ដើរលេងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ យ៉ាងហោចណាស់វាក៏អាចផ្លាស់ប្តូរគោលគំនិតយើងឲមកគិតនូវរឿងដែលសប្បាយៗ យូរៗទៅអាចជួយឲធូរស្បើយចិត្តមួយកំរិតដែរ។

៣. សុំនិងស្វែងរកជំនួយឬដំបូន្មានពីមិត្តភ័ក្រឬគ្រួសារ

រឿងខ្លះគឺយើងតែម្នាក់ឯងពិតជាមិនអាចដោះស្រាយបានទេ ហើយការលាក់រឿងក្នុងចិត្តតែម្នាក់ឯងក៏គ្រោះថ្នាក់ដែរ យល់ល្អគួរតែរកជំនួយឬ ដំបូន្មានល្អៗពីមិត្តភ័ក្រយើង ឬក៏ក្រុមគ្រួសារ ហើយចែករំលែករឿងទាំងនោះទៅកាន់ពួកគេ។ ពេលដែលបញ្ចេញរឿងលំបាកចិត្តទៅវាធ្វើឲយើងបានធូរស្បើយមួយកំរិត ហើយគួរតែទទួលយកនៅដំបូន្មានដែលល្អៗពីពួកគេ ជាទូទៅវាអាចជារឿងមួយផ្នែកធំដែរ ដែលអាចជួយយើងឲដោះស្រាយបញ្ហាបាន ហើយរួចផុតពីភាពទន់ខ្សោយអស់នោះ។

Loading…

Ask for help

៤. បោះបង់នូវរឿងទាំងឡាយណាដែលធ្វើឲយើងស្ត្រេស

បើយើងដឹងហើយថាចំនុចណាមួយដែលធ្វើឲយើងស្ត្រេស ហេតុផលណាដែលធ្វើឲយើងជាប់គាំងនៅរឿងអស់ទាំងនោះ យើងត្រូវតែបោះវាចោលឈប់គិតពីវា បើមិនដូច្នោះទេ វាអាចក្លាយជាសម្ពាយមួយដែលយើងធ្វើឲជីវិតយើងកាន់តែដុនដាបនិងអាប់អួរជាមិនខាន។ កុំខ្លាចនូវបោះរឿងដែលមិនល្អចោល និងព្យាយាមទទួលអ្វីដែលល្អសម្រាប់ជីវិត។

៥. ដឹកនាំជីវិតខ្លួនឯង

ជីវិតយើងគឺយើងជាអ្នកគ្រប់គ្រងវា សូមកុំបណ្តោយឲវាជិះជាន់លើយើង បើវាធ្លាក់ចុះត្រូវតែលើកវាឡើងវិញ។ គ្មានអ្នកណាម្នាក់មកអាចបញ្ជាជីវិតយើងឲដើរតាមផ្លូវណាមួយបានទេ បើសិនជាយើងគិតថាផ្លូវណានឹងល្អ ហើយភ្លឺស្វាងសម្រាប់យើងត្រូវដឹកនាំជីវិតយើងទៅកាន់ទិសដៅនោះ កុំគិតតែស្តាប់ពីសម្តីអ្នកដទៃពេក មានតែយើងទេដែលដឹងច្បាស់ថាយើងចង់បានអ្វី និងធ្វើយ៉ាងណាប្តូរខ្លួនយើងឲទៅជាស្រស់បំព្រងឡើងវិញ។

៦. ធ្វើអ្វីតាមចំណង់ចិត្តឬការពេញចិត្តរបស់ខ្លួន

បើមិនចង់ខុសខ្លួននៅថ្ងៃក្រោយ ចូលធ្វើអ្វីដែលជាការពេញចិត្តរបស់ខ្លួនឯង កុំធ្វើអ្វីដែលជាការបង្ខំពីអ្នកដទៃ និងចាំតែស្តាប់សម្តីអ្នកដទៃដែលឲយើងត្រូវធ្វើនេះធ្វើនោះ។ ធ្វើអ្វីដែលយើងពេញចិត្តទើបធ្វើបានយូរ ហើយយើងនឹងមិនមានអារម្មណ៏ថាយើងកំពុងដើរផ្លូវខុស តែបើខុសយើងក៏អាចចាត់ទុកវាជាមេរៀនសម្រាប់យើង បើខុសដោយសារអ្នកដ៏ទៃយើងនឹងពិបាកអត់អោនឲខ្លួនឯងណាស់ ហើយពិបាកចិត្តលើសពីការសម្រេចចិត្តខ្លួនឯងទ្វេដង។

៧. កុំបណ្តែតបណ្តោយខ្លួនទៅក្នុងរឿងមិនសប្បាយចិត្តអស់ទាំងនោះ

បើជីវិតអ្នកកំពុងតែដុនដាប ចុះខ្សោយយើងមិនត្រូវបណ្តោយខ្លួនឲទៅតាមនោះទេ យល់ល្អគួរធ្វើអ្វីម្យ៉ាង មិនមែនថាកំពុងតែជួបរឿងមិនល្អហើយយើងមិនអាចធ្វើអ្វីបាននោះទេ។ យើងនៅមានឱកាសដើម្បីស្តារការខូចខាតឡើងវិញ ដោយរកអ្វីមួយមកជំនួសឬដោះស្រាយពីភាពអាប់អួរនោះ ដោយវិធីសាស្រ្តផ្សេងៗ ដែលយើងអាចកែប្រែចិត្តគំនិតឲមកគិតនៅអ្វីដែលវិជ្ជមាន ដែលប្រសើរសម្រាប់ខ្លួនយើង ហើយអ្វីដែលមិនធ្វើឲយើងធ្លាក់ទៅក្នុងអន្លុងនៃភាពកើតទុក្ខកាន់តែជ្រៅ ដែលអាចមានហានិភ័យដល់សេចក្តីសុខយើងទាំងមូលតែម្តង។

ដោយ៖ ចំរើន

ប្រភព៖ Power of Positivity

Leave a Reply

Your email address will not be published. Required fields are marked *