តើអ្នកដឹងទេថាការញ៉ាំទឹកក្តៅ និងទឹកត្រជាក់ធ្វើឱ្យប៉ះពាល់ដល់រាងកាយដូចម្តេចខ្លះ?

សុខភាព

មានមនុស្សជាច្រើនដែលតែងតែញ៉ាំកាហ្វេ ឬក៏ទឹកត្រជាក់មួយកែវជារៀងរាល់ពេលដែលពួកគេភ្ញាក់ពីដំណេក។ ប៉ុន្តែតាមពិតការដែលញ៉ាំទឹកក្តៅមួយកែវទៅវិញទេដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នកបាន។ មានការសិក្សាជាច្រើនបានបញ្ជាក់ថាការញ៉ាំទឹកក្តៅនៅពេលដែលភ្ញាក់ពីគេងបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ហើយអាចធ្វើឱ្យអ្នកមានកំលាំងសម្រាប់បំពេញការងារបានពេញមួយថ្ងៃយ៉ាងសកម្ម។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការញ៉ាំទឹកក្តៅជារៀងរាល់ព្រឹក៖

១. កាត់បន្ថយការឈឺឹចាប់

ការញ៉ាំទឹកក្តៅអ៊ុនៗអាចមានលទ្ធភាពកាត់បន្ថយការហើមនៅក្នុងបំពង់ក ដែលអាចធ្វើឱ្យបាត់ការឈឺចាប់ជាបណ្តោះអាសន្ន។ ទម្លាប់នេះក៏មានប្រសិទ្ធភាពចំពោះអាការៈស្ងួតបំពង់ក និងរមាស់បំពង់កផងដែរ។ នៅពេលដែលអ្នកមានអារម្មណ៍ថាស្ងួតក ឬក៏លេបទឹកមាត់ទៅឈឺក នាពេលព្រឹកក្រោយពីភ្ញាក់ពីដំណេក សាកល្បងញ៉ាំទឹកក្តៅអ៊ុនៗមួយក្អឹក អ្នកនឹងដឹងថាការឈឺចាប់នឹងត្រូវបាត់ភ្លាម។

២. ជួយដល់ដំណើរការរំលាយអាហារ

ការសិក្សាដែលបានធ្វើឡើងដោយ the Journal of Neurogastroenterology and Motility បានបង្ហាញថា ៥៨%នៃអ្នកជំងឺដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ជាពិសេសមានបញ្ហាជាមួយនឹងសាច់ដុំដែលនៅផ្នែកខាងក្រោមនៃពោះវៀនមិនព្រមសម្រាកនឹងមានអាការៈធូរស្បើយនៅពេលដែលពួគគេចាប់ផ្តើមទម្លាប់ញ៉ាំទឹកក្តៅអ៊ុនៗ។ ការញ៉ាំទឹកក្តៅអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល និងជួយឱ្យរាងកាយរបស់អ្នកត្រៀមខ្លួនរួចរាល់សម្រាប់ទទួលអាហារនៅក្នុងថ្ងៃថ្មី។

៣. ជួយសម្រួសដល់ប្រព័ន្ធសរសៃឈាម

ការញ៉ាំទឹកក្តៅអាចធ្វើឱ្យដំណើរឈាមដែលមាននៅក្នុងរាងកាយដើរស្រួល។ នៅពេលដែលអ្នកញ៉ាំទឹកក្តៅចូល រាងកាយរបស់អ្នកនឹងចាប់ផ្តើមសម្របគ្នាជាមួយនឹងសីតុណ្ហភាពក្តៅនោះ ដែលធ្វើឱ្យកោសិការឈាមមានការកើនឡើង ជាហេតុធ្វើឱ្យដំណើរការនៃលំហូរឈាមក្នុងរាងកាយដំណើរការបានល្អ។

៤. សម្រកទំងន់

នៅពេលដែលរាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ នោះជាពេលដែលមានប្រយោជន៍បំផុតដល់ការសម្រកទំងន់ ហើយការញ៉ាំទឹកក្តៅនេះហើយគឺជាវិធីដែលល្អបំផុតដើម្បីទទួលយកសារធាតុទឹក។ នៅក្នុងការសិក្សាស្រាវជ្រាវរបស់ Journal of Natural Science, Biology and Medicine ដែលបានសិក្សាផ្តោតលើក្រុមស្ត្រីដែលមានទំងន់លើស និងត្រូវបានចាប់ផ្តើមនូវទម្លាប់ញ៉ាំទឹកជារៀងរាល់ព្រឹកនេះ បានបង្ហាញលទ្ធផលថាពួកគេពិតជាមានការស្រកទំងន់ពិតមែននៅពេលចុងបញ្ចប់នៃការពិសោធន៍។

តើការញ៉ាំទឹកត្រជាក់បានធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកដូចម្តេចខ្លះ?

ការដែលញ៉ាំទឹកត្រជាក់នៅពេលដែលអាកាសធាតុក្តៅ ពិតជាធ្វើឱ្យអ្នកមានអារម្មណ៍ល្អខ្លាំងណាស់។ វាអាចជួយឱ្យអ្នកមានអារម្មណ៍ថាត្រជាក់ និងស្រស់ស្រាយ ប៉ុន្តែវាក៏បានផ្តល់នូវរឿងជាច្រើនទៀតដល់រាងកាយរបស់អ្នកផងដែរ ហើយរឿងទាំងនោះមិនមែនជារឿងល្អប៉ុន្មាននោះទេ។

-ទឹកត្រជាក់បានធ្វើឱ្យសរសៃឈាមរួម ជាហេតធ្វើឱ្យអ្នកបាត់បង់ជាតិទឹក

-ទឹកត្រជាក់ធ្វើឱ្យរាងកាយរបស់អ្នកពិបាកក្នុងការរំលាយអាហារ និងបង្កើនជាតិខ្លាញ់នៅក្នុងសរសៃឈាម

-រាងកាយរបស់អ្នកត្រូវចំណាយថាមពលច្រើននៅពេលដែលអ្នកញ៉ាំទឹកត្រជាក់ដើម្បីកំដៅទឹកនោះឱ្យមានសីតុណ្ហភាពធម្មតាវិញទើបអាចប្រើប្រាស់ជាតិទឹកនោះបាន

-ទឹកត្រជាក់បានបង្កើតជាបញ្ហាជាច្រើនដល់ប្រព័ន្ធដង្ហើមរបស់មនុស្សដែលអាចធ្វើឱ្យមានជំងឺជាច្រើននៅក្នុងបំពង់ក

ដូចនេះយើងបានឃើញអំពីភាពខុសគ្នាក្នុងការទទួលទានទឹកក្តៅ និងទឹកត្រជាក់ចូលទៅក្នុងរាងកាយរបស់យើង តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ? តើអ្នកនៅតែបន្តជ្រើសយកអ្វីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកទៀតដែរឬទេ?

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ចំរើន

ប្រភព៖ ALLDAYPOSITIVE.COM​

Leave a Reply

Your email address will not be published. Required fields are marked *