សម្ដីមាសខុងជឺ៖ ឧស្សាហ៍ខុសរឿង ៥ ប្រការ ទោះប្រឹងប្រែងយ៉ាងណាក៏ឆ្លងមិនផុតពីក្រ និងបរាជ័យ!!!

ចែករំលែក

ថ្ងៃនេះ សូមបន្តលើកឡើងអត្ថបទទាក់ទងនឹងទស្សនៈជីវិតដែលមានប្រយោជន៍ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាទូទៅយើងតែឮការដាស់តឿនអំពីការប្រឹងប្រែង ឧស្សាហ៍ព្យាយាមដើម្បីសម្រេចបានជោគជ័យធំៗ។

តែតាមពិតទៅការប្រឹងប្រែងខុសបែបបទក៏មិនប្រាកដថាជោគជ័យដែរ។ ជាក់ស្ដែងទស្សនវិទូិចិនដ៏ល្បីល្បាញ ខុងជឺ បានបន្សល់ទុកបណ្ដាំ ៥ ចំណុចទាក់ទងនឹងរឿងឧស្សាហ៍ខុសរឿងនេះដែលនាំឱ្យយើងនៅតែក្រ (ទ្រព្យនិងសេចក្ដីសុខ)៖

ប្រការ​ ១៖ ប្រឹងប្រែងដោយគ្មានគម្រោងការច្បាស់លាស់

ការប្រឹងប្រែងធ្វើការតែគ្មានផែនការច្បាស់លាស់ ដូចជាគម្រោងវែង និងខ្លី ហាក់ដូចជាទូកដែលរសាត់ទៅមុខគ្មានគោលដៅអញ្ជឹង។​ ចុងក្រោយគឺមិនដឹងលទ្ធផលនៅឯណា ទេបានត្រឹមតែហត់អត់អំពើ។

ហេតុនេះគួរចេះរៀបចំបែងចែកលំដាប់ថ្នាក់ ឬភាពសំខាន់នៃការងារ និងរៀបចំផែនការទៅតាមសភាពជាក់ស្ដែង។

ប្រការ​ ២៖ ធ្វើការគ្មានពេលសម្រាក

មនុស្សជាច្រើនក្នុងយុគសម័យទំនើបនេះ ព្យាយាមប្រណាំងប្រជែងគ្នាការ​ធ្វើ​ការរំលង​អាធ្រាត្រ ចូល​គេង​យប់​ជ្រៅយឺត តែបែរជា​​ប្រញាប់​ក្រោក។ ការខំហួសប្រមាណនេះតាមពិតមិនសូវមានគុណភាពទេ គឺមានតែបរិមាណ។

នោះព្រោះតែការបង្ខំខួរក្បាលសម្រាកមិនគ្រប់គ្រាន់ នឹង​បំផ្លាញសមត្ថភាព​​ច្នៃ​ប្រឌិត​ថ្មី​ៗ ហើយក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។

ប្រការ​ទី​៣៖ ខំប្រឹងតែខុសពេលខុសវេលា

ការខំប្រឹងធ្វើការក៏មិនមែនចេះតែធ្វើទៅខុសពេលវេលាដែរ គឺត្រូវយល់ដឹងពីកាលៈទេសៈឱ្យច្បាស់ព្រោះពេលខ្លះការងារល្អតែពេលវេលាមិនអំណោយផលក៏លទ្ធផលមិនល្អទៅតាមនោះដែរ។

ប្រការទី៤៖ ខំប្រឹងទាំងមិនមានឆន្ទៈ

ការខំប្រឹងប្រែងធ្វើការដោយមិនមានឆន្ទៈ ដោយសារយើងគ្មានចំណង់ ឬគ្មានការចូលចិត្តនឹងការងារក៏មិនអាចទទួលបានលទ្ធផលល្អដែរ។ ហេតុនេះដំបូងបំផុតត្រូវដឹងថាការងារដែលយើងធ្វើជាការងារដែលយើងចង់ និងមានប្រយោជន៍ចំពោះខ្លួន អ្នកដទៃ និងសង្គម។

ប្រការ​ ៥៖ ធ្វើការលែងស្គាល់គ្រួសារ បងប្អូនមិត្តភក្ដិ៖

ធ្វើការជារឿងចាំបាច់ តែបើឧស្សាហ៍ដល់ថ្នាក់ភ្លេចប្រពន្ធកូន គ្រួសារ សាច់ញាតិ មិត្តភក្ដិហើយនោះ គឺកំពុងតែនាំខ្លួនទៅផ្លុវខុសហើយ។ ព្រោះជោគជ័យនៃការងារត្រូវផ្សារភ្ជាប់នឹងសេចក្ដីសុខជាមួយមនុស្សដែលយើងស្រឡាញ់។

អត្តបទផ្សេងទៀត : ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​

ជា​ទូទៅ​ មនុស្ស​សុទ្ធតែ​ចង់​ដឹកនាំ​គេ ​ហើយ​មិន​ចង់​ឲ្យ​គេ​ដឹកនាំ​នោះ​ឡើយ​។ ​ប៉ុន្តែ​ក្លាយ​ជា​អ្នក​ដឹកនាំ​​ ​មិន​មែន​ងាយ​ស្រួល​ដូច​ការ​គិត​នោះ​ទេ ព្រោះ​វា​ត្រូវ​ចំណាយ​ទាំង​កម្លាំង​កាយ​ ​​កម្លាំង​ចិត្ត ​និង ​ការ​ប្រើប្រាស់​ខួរក្បាល​​លើស​ពី​អ្នក​ដទៃ​។ ​គួរ​ត្រៀម​ខ្លួន ​ជា​​មួយ​ចំណុច​សំខាន់ៗ​ទាំង​៦​នេះ​ ​​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​៖​

​១) ​​​​​​​ពង្រឹង​ការ​ទទួល​ខុសត្រូវ​៖ ​បើ​និយាយ​អំពី​ ​អ្នក​ដឹកនាំ​ល្អ ​គេ​មិន​ដែល​ភ្លេច​និយាយ​អំពី​ពាក្យ​ថា​ទទួល​ខុស​ត្រូវ​នោះ​ឡើយ​។ ​ទំនួល​ខុស​ត្រូវ​ ​គឺ​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​បើ​គ្មាន​ទំនួល​ខុស​ត្រូវ​ទេ ​គឺ​ធ្វើ​អ្វី​ក៏​មិន​ងាយ​សម្រេច​ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​គោរព ​និង ​ធ្វើ​តាម​អ្នក​​នោះ​ឡើយ​។ ​ដូច្នេះ​ហើយ ​ត្រូវ​រៀន​ទទួល​ខុស​ត្រូវ​ចំពោះ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ចាប់​ពី​ពេល​នេះ​តទៅ​។

២) ​រៀន​អត់ធ្មត់៖ ​​អ្នក​ដឹកនាំ​ ​គឺ​ត្រូវ​តែ​ជា​មនុស្ស​អត់ធ្មត់​លើស​ពី​មនុស្ស​ទូទៅ ​ព្រោះ​រឿង​ខ្លះ​មិន​អាច​កើត​ឡើង​​ឲ្យ​ទាន់​ចិត្ត​តាម​ ​អ្វី​ដែល​​យើង​ចង់​បាន​​នោះ​ឡើយ​​ពោល​គឺ​ទាមទារ​ពេល​វេលា​សមស្រប​។ ​ដូច្នេះ​ហើយ ​ត្រូវ​​តែ​រៀន​អត់ធ្មត់​ឲ្យ​បាន​ច្រើន​​ចាប់​ពី​ពេល​នេះ​តទៅ​។

​៣) ​​សាង​ទំនុក​ចិត្ត​លើ​​ខ្លួន​ឯង​៖ ​បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ម្នាក់​ ​ដែល​ធ្វើ​​​ឲ្យ​អ្នក​ដទៃ​មាន​ទំនុក​ចិត្ត​​លើ​អ្នក ​ដំបូង​បំផុត​អ្នក​​​​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជា​មុន​សិន​។ ​​ការ​សាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នេះ ​នឹង​ជួយ​ឲ្យ​អ្នក​​មាន​សេចក្ដី​ក្លាហាន​គ្រប់គ្រាន់​​ក្នុង​ការ​ប្រឈម​មុខ​​លើ​បញ្ហា​ជាច្រើន​​ដែល​អ្នក​ផ្សេង​មិន​ងាយ​ធ្វើ​បាន​។

៤) ​សាង​ភាព​ជា​គំរូ​៖ ​​ភាព​ជា​គំរូ​គឺ​​ជា​ចំណុច​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​របស់​អ្នក​​ដឹកនាំ​។ បើ​អ្នក​ចង់​ឲ្យ​​អ្នក​ដទៃ​ធ្វើ​អ្វី​ដែល​ល្អ​ៗ ​ប៉ុន្តែ​ខ្លួន​អ្នក​វិញ​មិន​ដែល​ធ្វើ ហើយ​បាន​តែ​និយាយ​ និង បញ្ជា​គេ​នោះ ​​គឺ​វា​មិន​មែន​​​ជា​អ្នក​ដឹកនាំ​នោះ​ឡើយ​។ ​ ​​ពេល​ខ្លះ​អ្នក​មិន​ចាំ​បាច់​និយាយ​ច្រើន​ពេក​ក៏​​បាន​ ​ប៉ុន្តែ​ត្រូវ​ចេញ​សកម្មភាព​ជា​គំរូ​ល្អ​ៗ ​ដល់​ពេល​នោះ​អ្នក​ដទៃ​នឹង​គោរព​អ្នក ​ហើយ​អនុវត្ត​តាម​តែ​ម្តង​។

៥) ​ចេះ​ទំនាក់ទំនង និង មាន​បណ្ដាញ៖ ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​ម្នាក់ ​គឺ​ត្រូវ​តែ​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្រើន និង មាន​ទំនាក់ទំនង​ល្អ​​ ​ដើម្បី​អាច​រៀន​សូត្រ ​និង ​​ងាយ​ស្រួល​​ក្នុង​ការ​ធ្វើការ​នៅ​​ពេល​ក្រោយ​។ ​​ក្នុង​ន័យ​នេះ ​អ្នក​ត្រូវ​តែ​ស្គាល់​មនុស្ស​ ​និង ប្រភេទ​មនុស្ស​ឲ្យ​បាន​ច្រើន ​ដើម្បី​ងាយស្រួល​ក្នុង​ការ​​​សម្រប​ខ្លួន ​ឬ ដោះស្រាយ​បញ្ហា​ជាច្រើន​​ជាមួយអ្នក​ទាំង​នោះ​​ ឬ ​​អ្នក​ផ្សេងៗ​ទៀត​នៅ​ពេល​អនាគត​។​​​​

៦) ​មាន​ចំណេះដឹង​ ​និង ​ទស្សនវិស័យ​ច្បាស់លាស់​៖ ​អ្នក​នឹង​មិន​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​បាន​ទេ ​ប្រសិនបើ​មិន​មាន​ចំណេះដឹង​​ ​និង ទស្សនវិស័យ​ច្បាស់លាស់​ ​ជាង​អ្នក​ដទៃ។ ​​អ្នក​ដឹកនាំ​​នឹង​ត្រូវ​ប្រឈម​​បញ្ហា​ជាច្រើន ​ហើយ​ត្រូវ​តែ​​មាន​លទ្ធភាព​ដែល​អាច​ដោះស្រាយ​បាន​។ ​ដូច្នេះ​ហើយ ​ត្រូវ​តែ​​ខិតខំ​រៀន​សូត្រ​ ​និង​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន ​ដែល​វា​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​អនាគត់​ក្នុង​ការ​ក្លាយ​ជា​អ្នក​ដឹកនាំ​៕

************សូមជួយ Share អត្តបទនេះផង បើសិនជាចូលចិត្ត សូមអរគុណ ប្រភព: understandingrelationships.com

Leave a Reply

Your email address will not be published. Required fields are marked *