ពី​បាត​ដៃទទេ​ក្លាយជា​សេដ្ឋី​ដោយសារ 5 ដំបូន្មាន​របស់​ជនជាតិ​ចិន…​

ចែករំលែក

5ដំបូន្មាន​ដែល​ជនជាតិ​ចិន​ប្រដៅ​កូនចៅតៗគ្នា​មក…ពី​មានតែ​កន្ទេល​មួយ​ខ្នើយ​មួយ​ក្លាយជា​សេដ្ឋី ” កតញ្ញូ ស៊ូទ្រាំ ស្មោះត្រង់ សន្សំ និង​ឧស្សាហ៍”ទើប​ធ្វើឱ្យ​កសាង​ធុរកិច្ច​ឡើង​បាន​ពី​បាតដៃ​ទទេ​ដែល​មានតែ​កន្ទេល​មួយ​ខ្នើយ​មួយ និង​ថែមទាំង​មានការ​ប្រៀនប្រដៅ​ប្រាប់​ពី​ចំណុច​ហាម​មិនគួរ​និយាយ 5 ម៉ាត់​ដូចខាងក្រោម​ទៀតផង។

1 . “ពិបាក” ពេល​និយាយ​ពាក្យ​ថា ពិបាក វា​នឹង​ក្លាយជា​ការរារាំង​សមត្ថភាព​របស់​ខ្លួនឯង​ភ្លាម​តែម្តង។ ព្រោះមនុស្សដែលតែងតែត្អូញថាខ្លួនលំបាក គេតែងតែរារែកអញ្ចេះ អញ្ចុះ មិនហ៊ានចាប់ យកឳកាសដែលមកដល់ចំពោះមុខ ព្រោះគេគិតថា វាមិនអាចទៅរួចឡើយ!

2 . “ធ្វើ​មិនកើត” ពេល​និយាយ​ពាក្យ​នេះ វា​នឹង​ក្លាយជា​ការបណ្តេញ​ខ្លួនឯង​ចេញពី​អ្វីដែល​កំពុង​ធ្វើ ឬ​រារាំង​ការរៀន​យល់ដឹង និងមិនអាចស្រាវជ្រាវនូវរឿងរ៉ាវថ្មីដែលនៅជុំវិញខ្លួន ហើយថែមទាំងមាន អារម្មណ៍គ្រប់ពេលថាសុញ និងខ្លាច មិនហ៊ានប្រឈមមុខនឹងការបាត់បង់ទៅវិញពេលដែល រឿងនោះ ប្រែជាបរាជ័យ!

3 . “អស់សង្ឃឹម” ព្រោះតែ​ពាក្យ​មួយ​ម៉ាត់​នេះ​ផុស​ឡើង​នៅក្នុង​ចិត្ត ថាមពល​ទាំងមូល ទូទាំង​រាងកាយ និង​ផ្លូវ​ចិត្តនឹង​ធ្លាក់ចុះ​បាត់អស់ ពោលគឺយល់ថាពិភពលោកទាំងមូលនេះ គឺគ្មានអ្វីនៅសេសសល់ សម្រាប់ខ្លួនទៀតឡើយ ។ ក្នុងលក្ខខណ្ឌបែបនេះហើយ មនុស្សដែលនិយាយពាក្យមួយម៉ាត់ នេះ នឹងមិនអាចចាប់ផ្តើមធ្វើរឿងរ៉ាវដែលបរាជ័យនោះម្តងទៀត ឬក៏មិនហ៊ានប្រថុយចាប់ យកនូវរឿងរ៉ាវថ្មីផ្សេងទៀតមកអនុវត្តឡើយ ចុងក្រោយគេនឹងក្លាយជាមនុស្សមិនមែនមនុស្ស ឬអាចនិយាយបានថាជាគល់ឈើ!

4 . “ខ្ជិ​ល” មិនគួរ​សូម្បីតែ​និយាយ​លេង ព្រោះ​នឹងធ្វើ​ឱ្យ​កើត​ភាពមិន​ទទួលខុសត្រូវ និងមើលងាយទៅ លើការងារដែលអ្នកដទៃកំពុងធ្វើ ។ ចូរចងចាំថា ពាក្យថា “ខ្ជិល” ជានិច្ចជាកាល ត្រូវបាន គេប្រើនៅក្នុងហ្វូងជំពូកមនុស្សអត់បានការ គិតតែពីដេកស៊ី តែប៉ុណ្ណោះ !

5 . “ហត់នឿយ” ពេល​និយាយ​ពាក្យ​នេះ​ចេញមក រាងកាយ​នឹង​ឆ្លើយតប​ដោយ​ការ​ទន់ជ្រាយ​ភ្លាម​តែម្តង ហើយ រាងកាយទាំងមូលនឹងប្រែជាអសកម្ម និងមិនអាចបន្តគិត ឬប្រព្រឹត្ត នូវរឿងរ៉ាវ ដែលកំពុង តែនាំអ្នកឆ្ពោះទៅរកភាពជោគជ័យ និងទទួលបានទ្រព្យមហាសាលបានឡើយ! ចូរចងចាំដែរថា គ្មានភាពជោគជ័យឯណាដែលថា មិនហត់នឿយនោះទេ តែទោះជាយ៉ាងណា យើងក៏មិន ត្រូវរអ៊ូរទាំដែរ អ្វីដែលយើងត្រូវគិត និងត្រូវនិយាយ ដើម្បីឲ្យរាងកាយយើងសកម្មបន្តទៅ ទៀតនោះ គឺ តស៊ូ!

ទាំងអស់នេះ​គឺជា​គោល​ចិត្ត​វិទ្យា​ដែល​ត្រឹមត្រូវ​ខ្លាំង​បំផុត​សម្រាប់​មនុស្ស​យើង​គ្រប់គ្នា និង​ត្រូវ​ជាមួយ​គោល​ធម៌​ព្រះពុទ្ធសាសនា​ដែល​បាន​ពោលថា “ចិត្ត​គឺ​ចៅហ្វាយ…រាងកាយ​គឺ​កូនឈ្នួល” ទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *