ប្រវត្តិរបស់ Micheal Dell ស្ថាបនិករបស់ក្រុមហ៊ុនកុំព្យូទ័រ Dell

ទស្សនៈ និងប្រវត្តិបុគ្គល

 

បើយើងនិយាយពីគ្រឿងបច្ចេកវិទ្យាវិញ កុំព្យូទ័រ Dell អ្នកក៏ស្គាល់ដែរ ព្រោះតែស្លាកយីហោនេះល្បីល្បាញជាយូរយាមកហើយ តែមានប្រិយមិត្តអ្នកអានយើខ្លះគាត់មិនទាន់បានស្គាល់ពីអ្នកផលិតកុំព្យូទ័រ Dell នេះនៅឡើយទេ។ ដូច្នេះហើយ ថ្ងៃនេះគេហទំព័រយើងខ្ញុំ នឹងសូមលើយកប្រវត្តិរបស់ស្ថាបនិក Computer Dell ដែលមានឈ្មោះថា Micheal Dell មកចែកជូនជាចំណីអារម្មណ៍ថ្មីដូចតទៅ៖

លោក Michael Dell ស្ថាបនិករបស់ DELL គាត់ជាអ្នកជំនួញជនជាតិអាមេរិកដ៏ល្បីល្បាញម្នាក់ ហើយគាត់ក៏ជាស្ថាបនិក នាយកប្រតិបត្ដិ និងប្រធានក្រុមប្រឹក្សាភិបាលរបស់​ក្រុមហ៊ុន​សាជីវកម្ម Dell ផងដែរ។ គាត់ជាមហាសេដ្ឋីម្នាក់ ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​បំផុត​ក្នុង​ពិភពលោក ដែល​គាត់មានទ្រព្យសម្បត្តិរាប់សិបលានដុល្លារក្នុងដៃពេលបច្ចុប្បន្ន។

Michael Dell, shown here at Dell headquarters in Round Rock on Nov. 20, 2013, has helped his company in recent months gain market share in several segments and reduce its debt by $1 billion in the first quarter of this year.
RALPH BARRERA /AUSTIN AMERICAN-STATESMAN

ប្រវត្តិសង្ខេបរបស់ Micheal Dell

លោក Michael Saul Dell កើតនៅ​ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦៥ (អាយុ ៤៦​ឆ្នាំ​) ​សិក្សា​នៅ University of Texas Austin។

កុមារភាព

លោក Michael Dell បានសិក្សា​នៅបឋម​សិក្សា Herod នៅ Houston រដ្ឋ Texas។ គាត់បានទិញម៉ាស៊ីនគិតលេខនៅអាយុ៧​ឆ្នាំ។ ក្នុង​គោល​បំណង​ចង់ចាប់ផ្តើមជំនួញនៅវ័យក្មេង គាត់ចូលប្រលងយក​កម្រិត​សមមូលនឹងវិទ្យាល័យ (highschoolequivalency) នៅអាយុ៨​ឆ្នាំ។ នៅពេល​យុវវ័យគាត់បានយកប្រាក់​ដែល​គាត់ទទួលបានពី​ការងារ​ក្រៅ​ម៉ោង​ទៅទិញ Stocks និង លោហធាតុ​ដែល​មាន​តម្លៃ​ផ្សេងៗ ។

នៅអាយុ ១៥​ឆ្នាំ បន្ទាប់ពីបានចុច​កុំព្យូទ័រ​នៅ Radio Shack គាត់បានទិញ​កុំព្យូទ័រ​ដំបូងគឺ Apple II ហើយរុះរើ​កុំព្យូទ័រ​នោះភ្លាម ដើម្បី​មើលពីរបៀប​ដែល​វា​ដំណើរការ។ នៅពេល​គាត់​សិក្សា​នៅវិទ្យាល័យ Memorial ក្នុង Houston គាត់បានលក់​កុំព្យូទ័រ​តាមការបញ្ជាទិញពីប្រៃសណីយ៍របស់ Houston។ នៅពេល​នោះលោក Michael បានសង្កេតឃើញថា អ្នក​ដែល​ទើបរៀបការថ្មី និងអ្នក​ដែល​ប្តូរមកនៅផ្ទះថ្មីចូលចិត្តទិញ​តាមរយៈ Subscription (ការជាវដោយប្រាប់មុន)។ ដូច្នេះគាត់បានប្រមូលរក​ឈ្មោះ​អ្នក​ដែល​ទើបនឹងរៀបការនិងប្តូរទីលំនៅថ្មី។ នៅ​ឆ្នាំ​នោះគាត់រកប្រាក់បាន ១៨,០០០$ ​ដែល​ច្រើន​ជាងចំនូលប្រចាំ​ឆ្នាំ​របស់គ្រូប្រវត្តិសាស្ត្រនិងគ្រូសេដ្ឋកិច្ចរបស់គាត់ទៀត។

ការធ្វើជំនួញ

​ក្នុង​កំឡុងពេល​កំពុង​សិក្សា​នៅសាកលវិទ្យាល័យ Texas លោក Michael បានចាប់ផ្តើមមុខជំនួញមួយ ដោយ​ធ្វើជា​អ្នក Upgrade កុំព្យូទ័រ​ក្នុង​បន្ទប់មួយនៅអគារ Dobie Center។ បន្ទាប់មកគាត់បានដាក់ពាក្យ​ក្នុង​ការដេញថ្លៃ​ធ្វើជា​អ្នកលក់​កុំព្យូទ័រ​ឲ្យ​រដ្ឋ Texas ហើយបានឈ្នះការដេញថ្លៃនោះ ដោយគាត់មិនមានហាង​កុំព្យូទ័រ​នោះទេ។

​ក្នុង​ខែមករា១៩៨៤ លោក Michael បានវិនិយោគ​ទៅលើ​ភាពប្រាកដរបស់គាត់​ដែល​ថាការ​ដែល​មានសហគ្រាស​សម្រាប់​ផលិត PCs ដោយខ្លួនឯងនឹងធ្វើ​ឲ្យ​គាត់​ចំណេញ​ប្រាក់បាន​យ៉ាង​ច្រើន​ជាងការលក់បន្តរពីគេ។ ហើយគាត់​ក៏​បានចុះ​ឈ្មោះ​ក្រុមហ៊ុន​របស់គាត់​ឈ្មោះ “PC’s Limited”។ ការ​ធ្វើការ​រួមគ្នាមុខជំនួញនេះអាចរកប្រាក់បានពី $៥០,០០០ ទៅ $៨០,០០០​ ទៅលើ​ការ Upgraded PCs, Kits និង Components បន្ថែម​ផ្សេងៗ។ ក្នុង​ខែឧសភា លោក Micheal បានបញ្ចូល​ក្រុមហ៊ុន​ឲ្យ​ក្លាយទៅជា “Dell Computer Corporation” ហើយប្តូរទៅទីតាំងទៅ Business Center មួយកន្លែង​ក្នុង North Austin ។

​ក្នុង​ឆ្នាំ១៩៩២ គាត់មានអាយុ ២៧​ឆ្នាំ លោក Michael បានក្លាយទៅជានាយកប្រតិបត្តិ (CEO) ក្មេង​បំផុត​ដែល​មាន​ក្រុមហ៊ុន​ក្នុង​បញ្ជី​សហគ្រាសកំពូលទាំង៥០០ របស់ទស្សនាវដ្តី Fortune ។ ក្នុង​ឆ្នាំ​១៩៩៦ លោក Michael បានចាប់ផ្តើមដាក់លក់​កុំព្យូទ័រ​នៅលើ Website ហើយ​ក្នុង​ឆ្នាំ​ដ​ដែល​នោះ​ក្រុមហ៊ុន​របស់គាត់បាន​បង្កើត Server ផ្ទាល់​ខ្លួនដំបូង។ បន្ទាប់មកមិនយូរប៉ុន្មាន Dell Inc. បានបញ្ចេញ​របាយការណ៍​ពីការលក់​កុំព្យូទ័រ​បាន ១លាន ដុល្លារ ​ក្នុង​មួយ​ថ្ងៃ​ពីគេហទំព័រ dell.com។

​ក្នុង​ត្រីមាសទី១ នៃ​ឆ្នាំ២០០១ Dell Inc. មានភាគហ៊ុន ១២,៨% ក្នុង​ទីផ្សារពិភពលោក ដោយឈ្នះ​ក្រុមហ៊ុន Compaq ហើយបានក្លាយទៅជា​ក្រុមហ៊ុន​ផលិត PC ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក។ ការដាក់លក់​ប្រភេទ​ផ្សេងៗ​ នៃ​កុំព្យូទ័រ​ដូចជា Desktops, Notebooks and Servers របស់​ក្រុមហ៊ុន​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​បានកើនភាគហ៊ុនដល់ ៣៤,៣% ក្នុង​ពិភពលោក និង ៣០,៧% ក្នុង​សហរដ្ឋអាមេរិក កំឡុងពេល​ដែល​គូរប្រកួតប្រជែងបាន​កំពុង​តែធ្លាក់ចុះ។

នៅសន្ទរកថាមុន Detroit Economic Club ក្នុង​ខែវិច្ឆិកា​ឆ្នាំ១៩៩៩ លោក Michael បាន​កំណត់ “3 C’s” នៃ e-commerce គឺ Content Commerce និង Community។ ក្នុងកំឡុងពេលការថ្លៃងសន្ទរកថាពីយុទ្ធសាស្ត្ររបស់គាត់ ដើម្បី​ផ្តល់​ឲ្យ​អតិថិជន​នូវ​ប្រព័ន្ធ Online ដ៏ល្អនិង​ងាយស្រួល។

នៅ​ថ្ងៃ​ទី០៤ ខែមីនា ឆ្នាំ២០០៤ លោក Michael បានចុះពីដំណែងជានាយកប្រតិបត្តិ (តែគាត់នៅតែជាប្រធានក្រុមប្រឹក្សាភិបាល) ហើយលោក Kevin B. Rollins ដែល​ជា President និង COO បានក្លាយជា President និង នាយកប្រតិបត្តិ។ នៅ​ថ្ងៃ​ទី៣១ ខែមករា ឆ្នាំ២០០៧ លោក Michael បានត្រឡប់មកកាន់ដំណែងជានាយកប្រតិបត្តិវិញ (បន្ទាប់ពីលោក Rollins) តាមការស្នើរសុំរបស់ក្រុមប្រឹក្សាភិបាល ។

ពីស្ដាំទៅ​ឆ្វេង Bill Gate, Bono (អ្នក​ចម្រៀង​) , Michael Dell

ភាពជោគជ័យ

លោក Michael Dell ទទួលបាន​នូវ​ការសរសើរជា​ច្រើន​ដូចជា​៖

សហគ្រិនប្រចាំ​ឆ្នាំ (Entrepreneur of the Year)  (នៅអាយុ ២៤​ឆ្នាំ​) ពីទស្សនាវដ្ដី Inc. (សាជីវកម្ម) ក្នុង​ឆ្នាំ១៩៩២ លោក Michael Dell (មានអាយុ ២៧​ឆ្នាំ​) បានក្លាយជានាយកប្រតិបត្តិក្មេង​បំផុត ដែល​មាន​ឈ្មោះ​ក្រុមហ៊ុន​ក្នុង​បញ្ជី​ក្រុមហ៊ុន​ទាំង ៥០០របស់ទស្សនាវដ្តី Fortune។ នាយកប្រតិបត្តិកំពូល​ក្នុង​មុខជំនួញសហរដ្ឋអាមេរិក (Top CEO in American Business)  ពីទស្សនាវដ្តី Worth នាយកប្រតិបត្តិប្រចាំ​ឆ្នាំ (CEO of the Year)  ពីទស្សនាវដ្តី Financial World, ទស្សនាវដ្តី Industry Week និង ទស្សនាវដ្តី Chief Executive។ នៅ​ឆ្នាំ ២០១០ ក្រុមហ៊ុន DELL បានជាប់ចំណាត់ថ្នាក់ទី៣៨ ក្នុង​ចំណោម​បញ្ជី​ក្រុមហ៊ុន​ទាំង ៥០០ របស់ទស្សនាវដ្តី Fortune ។ ក្រៅពីការកោតសរសើរខាងលើនេះលោក Michael Dell ក៏​បាន​បម្រើ​ការនៅស្ថាបនធំៗ​ជា​ច្រើន​ដូចជា​៖ Foundation Board of the World Economic Forum គណៈកម្មាធិការប្រតិបត្តិនៃ International Business Council, U.S. Business Council Technology CEO Council និងក្រុមប្រឹក្សារដ្ឋាភិបាលនៃ Indian School of Business នៅ Hyderabad ប្រទេស India ។ ពីមុនគាត់ធ្លាប់បាន​បម្រើ​ការជាសមាជិកនៃ U.S. President’ s Council of Advisors on Science and Technology ។

​ក្រុមហ៊ុន​សាជីវកម្ម DELL

​ក្រុមហ៊ុន DELL បាន​បង្កើត​នៅ​ឆ្នាំ១៩៨៤ ជាមួយនឹង​ទឹកប្រាក់ $១០០០ និងគំនិត​ដែល​មិនធ្លាប់មានពីមុនមក ដោយ​បង្កើត​ទំនាក់ទំនងដោយ​ផ្ទាល់​ជាមួយអតិថិជន ។

​ក្រុមហ៊ុន DELL មាន​នូវ​ផលិតផល​ជា​ច្រើន​ដូចជា Desktops, Servers, Notebooks, Netbooks, Peripherals, Printers, Televisions, Scanners, Storage, Smart Phones៕

ប្រភពដោយ៖ ANT

Leave a Reply

Your email address will not be published. Required fields are marked *