ពាក្យសម្តីទាំង១០ម៉ាត់ចេញពីមាត់អ្នក ដែលអាចធ្វើអោយឪពុកម្តាយរបស់អ្នកស្រក់ទឹកភ្នែកបាន

ចែករំលែក ជំនឿ បទពិសោធន៍

ឪពុកម្តាយរបស់យើងគឺជាមនុស្សតែម្នាក់គត់ដែលស្គាល់យើងច្បាស់ជាងគេ នៅជាមួយយើងច្រើនជាងអ្នកណាទាំងអស់។ ក្តីស្រលាញ់របស់លោកទាំងពីរមិនមែនជាការបោកប្រាស់នៅទេ គឺចេញពីទឹកចិត្តពិតៗ។

អ្នកត្រូវទទួលស្គាល់ថាឪពុកម្តាយរបស់យើងតែងតែលើកលែងទោសអោយយើងគ្រប់យ៉ាងមិនថាយើងមានរឿងអ្វីនោះទេ ដូច្នេះអ្នកមិនគួរនិយាយពាក្យអ្វីដែលអាចអោយគាត់ឈឺចាប់រហូតដល់ថ្នាក់ស្រក់ទឹកភ្នែកនោះទេ។ នៅក្នុងអត្ថបទនេះ យើងនឹងលើកយកពាក្យសម្តីទាំង១០ដែលអ្នកក្នុងនាមជាកូនមិនគួរនិយាយទៅកាន់ឪពុកម្តាយនោះទេ តោះមកអានទាំងអស់គ្នា៖ Our parents are the only people who have known us nine months longer than anyone else has. Only they love us for who we are. ពាក្យថា ៖ ខ្ញុំចេះដោះស្រាយខ្លួនឯងហើយ មិនបាច់រវល់ជាមួយខ្ញុំទេ អាចធ្វើអោយគាត់ឈឺចាប់បាន។ តែបើអ្នកនិយាយថា ម៉ាក់កុំបារម្ភអី កូនចេះដោះស្រាយវាហើយ នឹងធ្វើអោយគាត់កក់ក្តៅចិត្ត។ ពាក្យថា “ខ្ញុំចង់ធ្វើអីជារឿងរបស់ខ្ញុំ វាជាជីវិតខ្ញុំ”​ នឹងធ្វើអោយឪពុកម្តាយអ្នកលោកឈឺចាប់ តែបើអ្នកនិយាយថា ម៉ាក់កូនចង់សម្រេចចិត្តដោយខ្លួនឯង នឹងធ្វើអោយគាត់សប្បាយចិត្ត ពាក្យ “ម៉ាក់មិនយល់ទេ” នឹងធ្វើអោយគាត់អន់ចិត្ត តែបើអ្នកនិយាយថា ចាំកូនពន្យល់ក៏បាន រឺចាំកូននិយាយរឿងរ៉ាងអោយស្តាប់ នឹងធ្វើអោយគាត់សប្បាយចិត្ត ពាក្យថា “ម៉ាក់មិនដែលជឿលើខ្ញុំទេ” នឹងធ្វើអោយគាត់ឈឺចាប់ តែបើអ្នកនិយាយថា ម៉ាក់! កូនចង់អោយម៉ាក់មានមោទនភាពចំពោះកូន នឹងធ្វើអោយគាត់សប្បាយចិត្ត ពាក្យថា “គ្មានអ្នកណាស្លៀកពាក់ចឹងទៀតទេ វាហួសសម័យហើយម៉ាក់” នឹងធ្វើអោយគាត់អាក់អន់ចិត្ត តែបើអ្នកនិយាយថា តោះម៉ាក់ទៅផ្សារទិញខោអាវថ្មីៗវិញ នឹងធ្វើអោយគាត់សប្បាយចិត្ត ពាក្យថា “ម៉ាក់ខ្ញុំធំហើយ ឈប់ខ្វល់ពីខ្ញុំទៀតទៅ”​ នឹងធ្វើអោយគាត់អន់ចិត្ត តែបើអ្នកនិយាយថា ម៉ាក់ទុកចិត្តកូនចុះ កូនម៉ាក់ចេះដឹងហើយ ពាក្យថា “ខ្ញុំរវល់ណាស់គ្មានពេលនិយាយជាមួយម៉ាក់ទេ” នឹងធ្វើអោយគាត់ឈឺចាប់ណាស់ តែបើអ្នកយាយថា ម៉ាក់!ចាំកូនតេទៅវិញតិចទៀតណា កូនរវល់តិច នឹងធ្វើអោយគាត់សប្បាយចិត្ត ពាក្យថា “ម៉ាក់ត្រូវរហូតហ្នឹង” នឹងធ្វើអោយគាត់ឈឺចាប់ តែបើអ្នកនិយាយថា ម៉ាក់និយាយត្រូវ តែអ្វីៗវាផ្លាស់ប្តូរហើយម៉ាក់ វាលែងចឹងទៀតហើយ នឹងធ្វើអោយម្តាយអ្នកស្ងប់ចិត្ត ពាក្យថា “ខ្ញុំអត់មានពេលទៅលេងម៉ាក់ទេ” នឹងធ្វើអោយគាត់ឈឹចាប់ តែបើអ្នកនិយាយថា ប្រហែលជាចុងអាទិត្យនេះខ្ញុំនឹងទៅលេងម៉ាក់ ព្រោះចៅម៉ាក់នឹកម៉ាក់ណាស់   សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ! ដោយ៖ ពិសិដ្ឋ ប្រភព៖ BRIGHTSIDE.ME​

Leave a Reply

Your email address will not be published. Required fields are marked *