អ្វីៗនៅលើលោកនេះពិតជាមិនទៀងទាត់មែន ហើយសូម្បីតែចិត្តមនុស្សក៏ដូចគ្នា។ ដូចនេះបើថ្ងៃណាមួយមនុស្សប្រុសជាទីស្រលាញ់អ្នកប្រែចិត្តទៅមានអ្នកថ្មី ត្រូវធ្វើរឿង ៧ យ៉ាងនេះ៖
១.តើម្នាក់នោះប្រសើរជាងខ្ញុំ?
ពេលដែលដឹងថាមនុស្សជាទីស្រលាញ់អ្នកមានអ្នកថ្មី ត្រូវតែបញ្ជាក់ខ្លួនឯងថា “មិនប្រាកដថានាងល្អជាងអ្នកឡើយ”។ តាមពិតអ្នកមិនអន់ជាងនរណាម្នាក់ទេ ដូច្នេះវាមិនចាំបាច់ប្រៀបធៀបជាមួយអ្នកដទៃ។ អតីតដៃគូរបស់អ្នកបានកំណត់នរណាម្នាក់ផ្សេងទៀត ដោយសារតែគេចង់បំភ្លេចអ្វីតែមួយពេល ឬភាពឈ្លក់វង្វេងតែប៉ុណ្ណោះ។
២.អ្នកមិនបាត់បង់អ្វីៗទាំងអស់ទេ
ទំនាក់ទំនងមិនមែនជាការប្រកួតប្រជែង ឬជាការភ្នាល់គ្នាដែលមនុស្សម្នាក់ត្រូវតែក្លាយជាអ្នកឈ្នះ ឬអ្នកចាញ់នោះទេ។ សេចក្ដីស្រលាញ់ជារបស់របស់ប្រុស-ស្រី គឺជាតម្រូវការតែមួយពេលប៉ុណ្ណោះ ដូចនេះកុំឲ្យសេចក្ដីស្រលាញ់ប៉ះពាល់ដល់ជីវិតអ្នក ព្រោះអ្នកមិនបានបាត់បង់អ្វីឡើយ ឪពុកម្ដាយបងប្អូន មិត្តភ័ក្ដិនៅជាមួយអ្នកដដែល។
៣.គាត់នៅតែចាប់អារម្មណ៍អ្នក
បន្ទាប់ពីបាក់បែកគ្នាគ្មាននរណាម្នាក់អាចបំភ្លេចរឿងនោះបានទេ លើកលែងតែពួកគេឆ្កួត។ គាត់ប្រាកដជាចងចាំច្រើនពីអ្នក ដូច្នេះអ្នកមិនចាំបាច់មានអារម្មណ៍ថា បុរសម្នាក់នោះមិនបានគិតពីជីវិតរបស់អ្នកទេ ព្រោះទាំងពីរនាក់ឆ្លងកាត់រឿងរ៉ាវជាច្រើន គាត់នឹងនឹកឃើញអ្នកដោយខ្លួនឯង។
៤.ទទួលយកការពិត
នៅពេលដែលបុរសជាទីស្រលាញ់ចាកចេញទៅ អ្នកមានតែទទួលយកបច្ចុប្បន្ន និងព្យាយាមយកឈ្នះភាពឈឺចាប់ម្នាក់ឯងឲ្យបាន។ ការរក្សាអតីតកាល ឬការរក្សាកំហឹងស្អប់នៅក្នុងចិត្តមិនអាចជួយអ្វីបានទេ។
៥.ជីវិតមិនមែនជាការរត់ប្រណាំង
អង្គុយចុះ ហើយសម្រាកឲ្យស្រួលខ្លួន និងចាប់ផ្ដើមធ្វើអ្វីដែលជាទម្លាប់ថ្មីឡើងមកវិញ ទោះបាត់មនុស្សម្នាក់ក៏ដោយ យូរៗទៅនឹងសម្របខ្លួនបានហើយ។ បើអ្នករវល់តែរត់តាម នោះអ្នកនឹងហត់អស់កម្លាំងកាយ កម្លាំងចិត្តមិនខាន។
៦.អ្នកគឺមានតែមួយគត់
អ្នកគឺអ្នក គេគឺគេ បើអ្នកព្យាយាមកែខ្លួនឯងគ្រប់បែបយ៉ាង ដើម្បីតែផ្គាប់ចិត្ត នោះពេលគាត់អស់ចិត្តនឹងរបៀបអ្នកមានរាល់ថ្ងៃ គាត់នឹងផ្លាស់ថ្មីទៀត។ អ្វីដែលមានជារបស់ខ្លួនឯង គួររក្សាទុកឲ្យគង់វង្ស ទុកចន្លោះខ្លួនឯងមួយរយៈ និងចាប់ផ្ដើមទទួលអ្នកថ្មី ដែលមើលឃើញអ្នកជាអ្នក។
៧.ឈប់គិតពីអ្នកចាស់
ប្រសិនបើអ្នកចង់យកឈ្នះលើការឈឺចាប់ភ្លាមៗក្រោយពីបែកបាក់ អ្នកគួរតែបោះបង់មិត្តភ័ក្ដិចាស់ៗ ទាំងក្នុង និងក្រៅ Facebook កុំស្វែងរកស្ថានភាពបច្ចុប្បន្នរបស់គាត់តាមមិត្ត។ គ្រាន់តែបញ្ឈប់ការចាប់អារម្មណ៍ទៅលើគាត់ នោះចិត្តអ្នកនឹងបានរសាយ៕