ជីវប្រវត្តិរបស់លោក ចច វ៉ាសុីនតោន ប្រធានាធិបតីអាមេរិកទី១

ទស្សនៈ និងប្រវត្តិបុគ្គល

លោក​ជា​ប្រធានាធិបតី​ដំបូងបង្អស់​របស់​សហរដ្ឋ​អាមេរិក​ក្នុង​អាណត្តិ​សម័យ ឆ្នាំ​១៧៨៩- ១៧៩៧ ។ វ៉ាស៊ីនតោន​ត្រូវបាន​គេ​ជ្រើសរើស​ជា​ឯកច្ឆន្ទ​ពី​សំឡេងឆ្នោត​របស់ ELECTORAL COLLEGE ហើយ​ដែល​គេ​ពិពណ៌នា​ថា គ្មាន​គូប្រជែង ។ ក្នុងសម័យ​នោះ​មុខនាទី​នៃ​របប​គណបក្ស​ទើបតែ​ចាប់ផ្តើម​មានឡើងតែ​ប៉ុណ្ណោះ។​

នៅក្នុងសម្លៀកបំពាក់ ​ដែល​លោក​ស្លៀក​ក្នុង​ថៃ្ង​ចូលរួម​ពិធី​ទទួល​តំណែង ជា​ប្រធានាធិបតី​ គឺជា​សម្លៀកបំពាក់​តាមបែប​បុរាណ​នៃ​ជនជាតិ​អាមេរិកាំង ប៉ុន្តែ​មើលទៅ​ប្រកបទៅដោយ​សេចក្តី​អង់អាច​ក្លាហាននិងស្វាហាប់បំផុត សក្តិសម​នឹង​មុខតំណែង​ជា​អ្នកដឹកនាំ​នា​សម័យ​នោះណាស់។​

ក្នុងឆ្នាំ​១៧៨៩ ស្ថិតនៅ​កណ្តាល​បរិយាកាស​ណែនណាន់​នៃ​មហាជន​ក្មេង ចាស់ ប្រុស ស្រី ជាច្រើន នៅលើ​ផ្លូវថ្នល់​ដ៏​ចង្អៀត​មួយ​នៃ​ក្រុង​ញូវយ៉ក។ សំឡេង​បាញ់កាំភ្លើង​ទ្រហឹងអឺងកង លាយឡំ​នឹង​សំឡេង​វាយ​ជួង ជា​និមិត្តរូប​មួយ​ក្នុង​រដូវ​ស្លឹកឈើ​លាស់ និង​ប្រកបទៅដោយ​សំឡេង​ហ៊ោ​រក​ញ្ជៀ​វ​ខ្ញៀវខ្ញា​របស់​ប្រជាជន ដែល​បញ្ចោ​ញ​សំរែក​ព្រមៗ​គ្នា​ថា “​ ចច វ៉ា​ស៊ី​ង​តោន ចូរ​ចម្រុងចម្រើន! ​” និង “​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចូរ​ចម្រុងចម្រើន​…! ” ។​ ក្នុងពេលព្រឹត្តិការណ៍​នៅលើ​ផ្លូវថ្នល់នេះ បានក្លាយ​ទៅជា​ពិធី​មួយ​ដ៏​មហោឡារិក​ជា​គ្រា​ដំបូងបង្អស់​ដែល​មិន​ធ្លាប់កើតមានឡើយ។ បុរស​ម្នាក់​តុបតែង​ក្នុង​សម្លៀកបំពាក់​ពណ៌​ប្រផេះ​ត្នោត ស្លៀក​ខោខ្លី​ត្រឹម​ក្បាលជង្គង់ ស្រោមជើង​ពណ៌​ស ស្បែកជើង​ប្រដាប់​ដោយ​ពណ៌​ទឹកប្រាក់ ចេញមក​ថ្លែងការណ៍​ទទួល​ស្វាគមន៍​ហ្វូង​មហាជន​ដែល​កំពុង​ឈរ​កកកុញ​នៅ​ពីមុខ រដ្ឋសភា​ក្រុង​ញូវយ៉ក ។​ បុរស​រូបនោះ​គ្មាន​នរណា​ក្រៅពី លោក ចច វ៉ា​ស៊ី​ង​តោន ក្នុងខណៈដែល​ស្ថិតក្នុង​ពិធី​ចូល​ស្បថ ដើម្បី​ទទួល​តំណែង​នោះឡើយ។

បន្ទាប់ពី​ប្រទេស​អាមេរិក​បានទទួល​ជ័យជម្នះ​ពី​សង្គ្រាម​ដើម្បី​ឯករាជ្យ។ ប្រទេស​អាមេរិក​បាន​រួច​ចាក​ផុតពី​ការគ្រប់គ្រង​របស់​អង់គ្លេស​នៅ​ថៃ្ង​៤ ខែកក្កដា ឆ្នាំ១៧៧៦ និង​បន្ទាប់​ពីនេះ ​១៣​ឆ្នាំ​មក ប្រជាជន​អាមេរិក​ក៏បាន​សម្រេច​តែងតាំង​លោក​ឱ្យធ្វើជា​ប្រធានាធិបតីទី១របស់អាមេរិក។​

លោក ចច វ៉ា​ស៊ី​ង​តោន កើត​ក្នុង​ត្រកូល​នៃ​គ្រួសារ​អ្នកធ្វើ​ស្រែចម្ការ​នៅ​រដ្ឋ​វើ​ជី​នៀ (Virginia) ។ នៅ​ជុំវិញ​បរិវេណ​ភូមិលំនៅ​របស់លោកសុទ្ធតែជា​ព្រៃនិង​វាលស្មៅ​ដ៏​ធំ​ទូលាយ។ ដូច្នេះហើយ ​ទើប​លោក​មានជីវិត​ជា​ក្មេងជនបទ ពូកែ​ជិះសេះ និង​បរបាញ់រហូត​ដល់ពេញកំលោះ។ អាយុ​បាន​១១​ឆ្នាំ បិតា​របស់លោក ​ក៏បាន​ស្លាប់ចោល​នៅសល់តែ​មាតា​ម្នាក់ឯង ប៉ុន្តែ​ពេលនេះ ជាការ​ខិតខំ​កសាង​ជីវិត​ឱ្យ​ក្លាយជា​អ្នក​អត់ធន់និង​រឹងមាំ​ឡើង។ លោក​ជាម​នុស្ស​ស្រឡាញ់​នូវ​សេរីភាព​ការដើរ​ហើរ ជាង​ការ​ឃាំង​នៅ​មួយកន្លែង ដោយមិនបានបញ្ចេញសមត្ថភាព។​

នៅពេល ​វ៉ា​ស៊ី​ង​តោន​អាយុ​បាន​១៦​ឆ្នាំ លោក​ចូល​បម្រើការ​រដ្ឋការ មានមុខ​នាទី​ជា​អ្នករុករក​ផ្លូវ ដោយ​បម្រើការ​នៅទីនេះ​រយៈពេល​បី​ឆ្នាំ។ ការងារ​របស់លោក​ ដែល​ត្រូវ​ប្រតិបត្តិ គឺ​ត្រូវ​ប្រឈម​ផ្សងព្រេង​ក្នុងការ​លុកលុយ​ចូលទៅក្នុងព្រៃ​ជ្រៅៗ។ លោក​ចាំបាច់​ត្រូវមាន​កាំភ្លើង និង​ត្រីវិស័យ​ឆ្លងកាត់​ភ្នំ​ប្ល៊ូ មោ​ន​ធី​ញ (Blue Mountains) ។ ជាច្រើនលើក ច្រើនសារ ក្នុងការ​រុករានដែនដី​ឱ្យបាន​កាន់តែ​ទូលាយ ។​ មាន​គ្រាមួយ​នោះ​ អភិបាលរដ្ឋ​វើ​ជី​នៀ បានប្រគល់​ការងារ​ទៅឱ្យ​គាត់​អនុវត្ត​នៅក្នុង​រដ្ឋ​អូ​ហៃ​យ៉ូ ដែល​ចាត់​ថា​ជា​មុខងារ និង​ការងារ​ដ៏​សំខាន់បំផុត ។ លោក​ចាំបាច់​ធ្វើដំណើរ​ឆ្លងកាត់​ព្រៃភ្នំ​ជាច្រើន កាត់​ទី​រហោស្ថាន​នានា ដែលមាន​ច​មា្ង​យ​ផ្លូវ​រាប់ពាន់​គីឡូម៉ែត្រ ត្រូវ​ប្រឈម​នឹង​ការតស៊ូ​ជាមួយ​ពួក​ស្បែក​ក្រហម ដែល​តែង​បង្ក​អំពើ​កាច​សាហាវ​នានា ប៉ុន្តែលោក ​វ៉ា​ស៊ី​ង​តោន​ នៅតែអាច​ឆ្លង​ផុត​នូវ​គ្រោះថ្នាក់​ទាំងពួង នឹង​វិល​មកកាន់​រដ្ឋ​វើ​ជី​នៀ​វិញ ​ប្រកបដោយ​ជោគជ័យ និងសុវត្ថិភាពទៀត។​

ក្នុងសម័យ​ ដែល​គាត់​ចូល​ធ្វើជា​ទាហាន​ក្នុង​រដ្ឋ​វើ​ជី​នៀ ជា​កង​ទាហាន​អាសាស្ម័គ្រ​របស់​ប្រជាជន​នោះ។ គាត់​ទទួលបាន​បុណ្យស័ក្តិ​ជា​វរសេនីយ៍ឯក និង​ប្រកបទៅដោយ​ការ​ស្ទាត់ជំនាញ​ខាង​ជិះសេះ​និង​បាញ់​កាំ​ង​ភ្លើងតាំងពីក្មេង។ លោក​ជា​ទាហាន​ម្នាក់​ដ៏​អង់អាច និង​មានបទពិសោធន៍​ក្នុងការ​ចម្បាំង។ នៅពេល​ជនជាតិ​ឥណ្ឌា​ក្រហម និង​បារាំង​បើក​វាយប្រហារ​ទៅលើ​ទល់ដែន លោក​ត្រូវបាន​គេ​បញ្ជូន​ឱ្យទៅ​កាន់​ទីនោះ ក្រោម​បញ្ជា​របស់​ឧ​ត្ត​ម​សេនីយ៍ ប្រេត​ដក ដែលជា​មេទាហាន​អង់គ្លេស​គ្រប់គ្រង​អាមេរិក​ក្នុងសម័យ​នោះ។ សូម្បីតែ​លោក​វ៉ា​ស៊ី​ង​តោន ​មានការ​យល់ដឹង​ជ្រៅជ្រះ​ពី​យុទ្ធសាស្ត្រ​របស់ ពួក​ឥណ្ឌា​ក្រហម​យ៉ាងណាក៏ដោយ ប៉ុន្តែ វ៉ា​ស៊ី​ង​តោន​មិនអាច​បញ្ចេញ​គំនិត​បានឡើយ។ ឧ​ត្ត​ម​សេនីយ៍​ប្រេត​ដក បាន​ប្រើ​វិធី​ចម្បាំង​ដោយ​ប្រើ​កម្លាំង​រួមគ្នា វាយ​សម្រុក​ឱ្យចំ​ទិសដៅ ហើយ​ឱ្យ​ទាហាន​ទាំងអស់​ត្រូវ​ស្លៀកពាក់​ពណ៌​ក្រហម​តាម​ទាហាន​អង់គ្លេស ដែល​ស្លៀក​ក្នុងសម័យ​នោះ ហើយ​ដែល​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​ពួក​ឥណ្ឌា​ក្រហម​ក្នុងការ​វាយតប​វិញ ។ ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា​នោះ​ឧ​ត្ត​ម​សេនីយ៍​ប្រេត​ដក បាន​បាត់​បង់ជីវិត។ ចច វ៉ា​ស៊ី​ង​តោន ក៏​ធ្លាប់​ត្រូវរបួស ឯ​សេះ​របស់គាត់​ក៏ត្រូវ​របួស​ញឹកញាប់​ដែរ ប៉ុន្តែ​គាត់​បាន​ពុះពារ​ជម្នះ​គ្រប់បែបយ៉ាង​ និង​ជួយ​ឱ្យ​ទាហាន​របស់ឧ​ត្ត​ម​សេនីយ៍​ប្រេត​ដក បាន​រួចផុត​គ្រោះថ្នាក់​ជាច្រើន​នាក់ថែមទៀតផង។ សេចក្តីក្លាហាន និង​ដាច់ខាត​ក្នុងការ​អនុវត្ត​ការងារ​របស់លោក​ក្នុងសម័យ​នោះ បាន​លេចឮ​ពេញ​ទឹកដី​អាណានិគម​និង​ទឹកដី​ថ្មីៗ​ទៀត​ក្នុងពេល​តម​ក។​

ចច វ៉ាស៊ីនតោន ទទួលបាន​ឈ្មោះថា​ជា​ឧ​ត្ត​ម​សេនីយ៍ ដែលមាន​សមត្ថភាព​ចេះ​ការពារ​ខ្លួនឯង និង​មានគំនិត​យល់ដឹង​ច្រើន ចេះ​ទស្គាល់​ពីស្ថានការណ៍​និង​គ្រោះថ្នាក់​ផ្សេងៗ​ បានយ៉ាង​ល្អ តែ​លោក​ក៏​ជាម​នុស្ស​ឆេវឆាវដែរ ប៉ុន្តែ​ក៏​ពោរពេញ​ទៅដោយ​គំនិត​ដាច់ខាត និង​យកចិត្ត​ទុកចិត្ត ធ្វើឱ្យ​កង​ទាហាន​ទាំងឡាយ​តែង​ស្តាប់​បញ្ជា​លោក។​ ឆ្លងកាត់​សង្គ្រាម​ដ៏​វែង​អន្លាយ​នៃ​ការ​បដិវត្តន៍​គ្រានោះ ធ្វើឱ្យ​លោក​អាច​ឈោង​សម្រេចបាន​នូវ​ជ័យជម្នះ​ធំៗ​ជាច្រើន។ ព្រមជាមួយ​គ្នា​នោះ​រដ្ឋ​ទាំង​១២​នៃ​អាមេរិក ក៏បាន​ប្រកាស​ឯករាជ្យ និង​ក្លាយជា​ប្រទេស​សេរី រួច​ចាក​ផុតពី​អាណានិគម​អង់គ្លេស ហើយ​រូបលោក​វ៉ា​ស៊ី​ង​តោន ​ក្រោយពេល​សម្រេច​កិច្ចការ​ហើយ លោក​ក៏បាន​លែងពីតំណែង រួច​ទៅ​រស់​នៅឯ​ស្រុកកំណើត​យ៉ាង​ស្ងៀម​សា្ង​ត់ ដោយ​មិនបាន​ទារ​គុណបំណាច់​ពី​ប្រទេសជាតិ និង​ពី​ប្រជាជនអ្វីទាំងអស់។​

គាត់​ត្រឡប់មក​ជីវិត​រក​សេចក្តីសុខ​នៅតាម​ជួរ​ភ្នំ​វើ​ណន (Vernon) ដោយ​ប្រាថ្នា​ថា​នឹង​សម្រាក​ពី​ការងារ។ ប៉ុន្តែ​នៅ​ទីបំផុត​ដោយ​ប្រទេសជាតិត្រូវការលោកជាចំបាច់ គាត់​ក៏បាន​ត្រឡប់​ចូលមក​បម្រើ​ប្រទេសជាតិ​ម្តងទៀត ក្នុងឋានៈ​ជា​បុគ្គល​ដែលមាន​ខួរក្បាល​ភ្លឺ​ថ្លា និង​ធ្វើ​ការងារ​ដោយ​ដាច់ខាត ធ្វើ​ឱ្យគាត់​ទទួល​មុខតំណែងជា​ប្រធាន​គណៈកម្មាការ​បង្កើតរ​ដ្ឋ​ធម្មនុញ្ញ។​ ក្រោយពី​រដ្ឋធម្មនុញ្ញ​កើត​រួច និង​ឆ្លងកាត់​ការយល់ព្រម​ពីស​ភា​មក លោក​ក៏​ត្រូវបាន​ជ្រើសតាំង​ឱ្យ​ឡើង ធ្វើជា​ប្រធានាធិបតី។ លោក​ជា​វីរបុរស​ក្នុងសម័យ​នោះ​ គឺមានតែ​គាត់ម្នាក់​គត់​ដែល​ត្រូវ​គេលើកសរសើរ​ថា ជា​អ្នក​ធ្វើឱ្យមាន​ការវិវត្ត​ន៍​ឈានឡើង​ក្នុងការ​គ្រប់គ្រង​ប្រទេស ដោយ​ឈរលើ​មូលដ្ឋាន​សេរី​ប្រជាធិបតេយ្យ លើសពីនោះ​ទៅទៀត​លោក​ក៏​មិន​ព្រមឱ្យ​ប្រជាជន​លើកតម្កើង​លោក​ក្នុងឋានៈ​ដែល ហៅថា “​ស៊ើ​” (Sir) ដែរ ។ លោក​មិន​ត្រឹមតែ​បាន​សម្តែង​ឱ្យឃើញ​នូវ​លក្ខណៈ​ប្រជាធិបតេយ្យ​សេរី​ឱ្យដល់ ចំពោះ​ប្រជាជន​អាមេរិកាំង​តែប៉ុណ្ណោះ​ទេ វ៉ាស៊ីនតោន​នៅ​ទទួលបាន​ការកោតសរសើ​រ និង​កត់​ត្រាទុក​ក្នុង​ប្រវត្តិសាស្ត្រ​ថា “ជា​បុគ្គល​ដែល​ប្រកបដោយ​គតិបណ្ឌិត និង​ចេះ​ជួយ​ដោះស្រាយ​បញ្ហាលំបាក​ក្រីក្រ​របស់​ប្រជាជន​ទាំងមូល​ឱ្យបានធូរធារឡើង”។ អ៊ីចឹង​ហើយ​ទើប​លោក​បានទទួល​ការតែងតាំង​ជា​ប្រធានាធិបតី​បាន​២​អាណត្តិ រយៈពេល​៨​ឆ្នាំ និង​នៅពេល​ចប់​អាណត្តិ​ទី​២ នៅក្នុង​ឆ្នាំ ១៧៩៧ លោក​ក៏បាន​លា​សុំ​លាលែងពី​តំណែង​ដោយ​ដាច់ខាត ទោះបី​មានការ​អំពាវនាវ​ពី​ប្រជាជន ដែល​ទាមទារ​ឱ្យ​លោក​នៅ​បន្ត​តំណែង​ទៀត​ក៏ដោយ។ ក្រោយពីការលាលែងរួច លោក​ក៏បាន​ត្រឡប់​ទៅ​រស់នៅ​ស្រុកកំណើត​វិញ​សារជាថ្មីម្តងទៀត ដែលសមដូចបំណងប្រាថ្នារបស់លោក។​

ជើងភ្នំ​វើ​ណន ជា​ទស្សនីយភាព​ធម្មជាតិ​ដ៏​វិចិត្រ ជា​មរតក​ដែល​វ៉ាស៊ីនតោន​ទទួលបាន​ពី​បងប្រុស​ម្តាយ​ទីទៃ​ពីគ្នា តាំងពី​នៅ​យុវវ័យមេ៉្លះ ហើយ​ពេលនោះ​លោក​ក៏បាន​ក្លាយជា​ម្ចាស់​ទឹកដី​នេះ​វិញ។ លោក ចច វ៉ាស៊ីនតោន​មានកូនចំនួនតែ ​២​នាក់ ប៉ុណ្ណោះ។ អតីត​ប្រធានាធិបតី​ដំបូងគេរូប​នេះ បាន​ផ្លាស់​លំនៅស្ថាន​ពី​សេត​វិមាន (White House) មក​រស់នៅ ក្នុង​ជីវភាព​ស្ងៀម​សា្ង​ត់​តាម​ព្រៃភ្នំ ដោយ​លោក​បាន​បង្កើត​កន្លែង​ចិញ្ចឹមសត្វ ម៉ាស៊ីនកិនស្រូវ រោង​ស្លដែក និង​សិប្បកម្ម ហត្ថកម្ម​តូចៗ​លើ​ទឹកដី​កំណើត​នេះ ហើយ​ប្រែក្លាយ​ទឹកដី​នេះ​ជា​កន្លែង​ទទួលភ្ញៀវ ដែល​មកពី​ក្រុង​ផ្សេងៗ​បាន​យ៉ាង​ល្អ។​ ការរស់នៅក្នុង​ជីវិតដ៏មានសេចក្តីសុខបំផុតបានត្រឹមតែ​រយៈពេល​២​ឆ្នាំ ពេលនោះ​លោក​ទទួលអនិច្ចកម្ម​ឆ្នាំ​១៧៩៩។

លោក វ៉ាស៊ីនតោន ក៏​បាន​ចូលទៅ​សិក្សា ​និង​ស្រាវជ្រាវ​ក្នុង​របរ​កសិកម្ម និង​ស្វែងយល់​អំពី​ចំណេះ​ផ្សេងៗ ដោយ​មិន​ទុកពេល​ឱ្យនៅ​ទំនេរ​ឥតប្រយោជន៍​ឡើយ។ ដែលកាលពី​នៅវ័យ​ក្មេង​ លោក​មិនបាន​រៀន​ដិតដល់។​ លោក​វ៉ា​ស៊ី​ង​តោន បាន​ស្លាប់​នៅ​ថៃ្ង​ទី​១៤ ខែធ្នូ ឆ្នាំ​១៧៩៩ ពេល​លោក​អាយុ​៦៨​ឆ្នាំ​ (ដោយសារ​ជំងឺចាស់ជរា)។​ មិនតែប៉ុណ្ណោះទេ លោក ចច វ៉ា​ស៊ី​ង​តោន ក៏ទទួលបាន​រហស្សនាម​ថា “​ជា​អ្នក​ផ្តល់កំណើត​ឱ្យ​កើតមាន​សហរដ្ឋអាមេរិក ឬ​បិតា​នៃ​សហរដ្ឋអាមេរិក​” តាំងពីពេលនោះមក៕

ប្រភព monovichea

Leave a Reply

Your email address will not be published. Required fields are marked *