​កែតែ ៥ ​ចំណុច​នេះ​បាន​ អ្នក​អាច​ខិត​ទៅ​ជិត​ជោគជ័យ​កាន់​តែ​លឿន

ជីវិត

ដើម្បី​ជោគជ័យ​មិន​ថា ​លើ​​ចំណុច​តូច​ ឬ​ធំ​ក្នុង​ជីវិត​គឺ​មាន​កត្តា​ខ្លួន​ឯង​ជា​ចំណុច​សំខាន់​បំផុត។ ​​ខ្លួន​ឯង​នេះ​ទៀត​គឺ​មាន​កត្តា​ខាង​ក្នុង​ និង​ខាង​ក្រៅ។ ​​មាន ៥ ​ចំណុច​ដែល​អ្នក​អាច​យក​ទៅ​ពិចារណា និង​សាកល្បង​ផ្លាស់​ប្តូរ​ខ្លួន​ឯង​បាន​ដើម្បី​ឆ្ពោះ​ទៅ​មុខ​ជា​វិជ្ជមាន។

១ ​​ត្រូវ​មាន​ឥរិយាបថ​សុទិដ្ឋិនិយម

សុទិដ្ឋិ​គឺ​ជា​​រឿង​ដ៏​លំបាក​មួយ​សម្រាប់​ឲ្យ​មនុស្ស​សម្រប​តាម ព្រោះ​ជា​ធម្មតា​ពេល​ជួប​បញ្ហា​ មនុស្ស​ភាគច្រើន​មិន​ព្យាយាម​ស្វែង​រក​ឫសគល់​នៃ​បញ្ហា​មក​ដោះស្រាយ​ទេ ​តែ​បែរ​ជា​រក​លេស​ល្អៗ​មក​ចោទ​ដាក់​អ្នក​នេះ​អ្នក​នោះ ​បញ្ហា​នេះ​ បញ្ហា​នោះ​ទៅ​វិញ។ ​​​ដូច្នេះ​ដើម្បី​មាន​សុទិដ្ឋិ​បាន​ ត្រូវ​រៀន​ជម្រុះ​ចោល​​ការ​​លើក​ដាក់​អ្នក​ដទៃ​ដោយ​ឈរ​លើ​គោលការណ៍​ម្ចាស់ការ​ខ្លួន​ឯង​ជា​មុន។ ​សម្លឹង​មើល​គ្រប់​បញ្ហា​ក្នុង​ផ្លូវ​វិជ្ជមាន​ហើយ​ព្យាយាម​រក​ដំណោះស្រាយ។​ ធ្វើ​យូរៗ​ទៅ​វា​នឹង​ក្លាយ​ជា​ទៅ​ជា​ទម្លាប់។

២ ​គ្មាន​មនុស្ស​ណា​ម្នាក់​ឆ្លាត​ជាង​នរណា​ទេ

បើ​និយាយ​ទៅ​មនុស្ស​យើង​ម្នាក់ៗ​កើត​មក​គឺ​មាន​ខួរ​ក្បាល​មួយ ​និង​ទម្ងន់​ប្រហាក់ប្រហែល​គ្នា ​តែ​បរិយាកាស​រស់នៅ​ និង​របប​អាហារ​តាំង​ពី​តូច​មក​ធ្វើ​ឲ្យ​មាន​ការ​វិវឌ្ឍ​លឿន​ យឺត​ជាង​គ្នា​បន្តិច។ ​​​​​​ដក​ចេញ​តែ​មនុស្ស​មួយ​ភាគ​តូច​ដែល​ជា​មនុស្ស​អស្ចារ្យ​ពោល​គឺ​មាន​ទេពកោសល្យ​ពី​កំណើត​លើ​ជំនាញ​អ្វី​មួយ​ខ្លាំង​ ខុស​ប្លែក​ពី​មនុស្ស​ដទៃ ​អ្នក​ដទៃ​ទៀត​សុទ្ធ​តែ​ជា​មនុស្ស​ធម្មតា​ដូច​អ្នក​ប៉ុណ្ណោះ។ ​​កុំ​គិត​ថា ​​អ្នក​ដទៃ​អស្ចារ្យ​ជាង​អ្នក​ខ្លាំង ​​ត្រូវ​គិត​ថា ​អ្វី​ដែល​គេ​ធ្វើ​បាន​អ្នក​ក៏​អាច​ធ្វើ​ដូច​គ្នា ​​គ្រាន់​តែ​ត្រូវ​ការ​ពេលវេលា​សិក្សា ​ស្វែង​យល់​ និង​អនុវត្ត​ប៉ុណ្ណោះ។ ​តែ​​ការ​មិន​គិត​ថា ​អ្នក​ដទៃ​ខ្លាំង​ជាង​ មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​មើល​ងាយ​អ្នក​ដទៃ​ទេ ​ត្រូវ​គោរព​ និង​ឲ្យ​តម្លៃ​ស្នាដៃ​អ្នក​ដទៃ។

 

៣ ​​​​ធ្វើ​ដោយ​ប្រើ​គំនិត​ច្នៃ​ប្រឌិត​

ការ​ខិតខំ​ប្រឹងប្រែង​ជា​កត្តា​នាំ​ទៅ​រក​ជោគជ័យ។ ​តែ​ខិតខំ​ប្រឹងប្រែង​តែ​មួយ​មុខ ​មិន​ជួយ​ឲ្យ​អ្នក​ទៅ​លឿន​ទេ ​ត្រូវ​ចេះ​កែច្នៃ​ស្ថានការណ៍​ដោយ​ភាព​ច្នៃ​ប្រឌិត។ ​​​បើ​ជួយ​បញ្ហា ​អ្នក​ត្រូវ​​សួរ​ខ្លួន​ឯង​ថា ​តើ​មាន​ដំណោះស្រាយ​ណា​ប្រសើរ​ជាង​នេះ​ឬ​អត់? ​​ព្យាយាម​ដុសខាត់​ខួរក្បាល​អ្នក​ឲ្យ​បាន​ញឹកញាប់​ នោះ​ការ​គិត​របស់​អ្នក​ក៏​នឹង​ប្រសើរ​ទៅ​តាម​ពេលវេលា​ដែល​អ្នក​ធ្វើ​វា​ដែរ។

៤ ​​​មាន​វិន័យ

​មនុស្ស​យើង​ម្នាក់​ៗ​ត្រូវ​ការ​វិន័យ​ដើម្បី​ជា​សម្ពាធ​សម្រាប់​ខ្លួន​ឯង​​ឲ្យ​សម្រេច​អ្វី​មួយ​បាន។ ​​​តែ​វិន័យ​នេះ​គឺ​កម្រ​មាន​មនុស្ស​ធ្វើ​បាន​ណាស់ ​​ព្រោះ​វា​ត្រូវ​ការ​ពលី។ ​​សាក​ឧទាហរណ៍​មើល​​ថា ​អ្នក​មិន​ធ្លាប់​ហាត់ប្រាណ ​តែ​ចង់​ធ្វើ​វា​ឲ្យ​ទៅ​ជា​ទម្លាប់។ ​ដូច្នេះ​ វា​ទាមទារ​ឲ្យ​អ្នក​ដាក់​វិន័យ​ខ្លួន​ឯង​ខ្លាំង​ដើម្បី​សម្រេច​បាន។ ​​

៥ ​សម្រេច​ចិត្ត

​ចំណុច​ទាំង​បួន​ខាង​លើ​នឹង​ជួយ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ដែល​ត្រឹមត្រូវ។ ​គ្មាន​​ទ្រឹស្តី​ណា​ ដែល​ជួយ​ឲ្យ​អ្នក​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ​ ក្រៅ​ពី​ការ​រៀន​សម្រេច​ចិត្ត​ឲ្យ​បាន​ញឹកញាប់​​ទាំង​រឿង​តូច​ រឿង​ធំ​ទេ។

ដោយ៖ ដារ៉ា
​ប្រភព៖ ​ehow

Leave a Reply

Your email address will not be published. Required fields are marked *