គ្រាន់តែ បី​ចំណុចប៉ុណ្ណោះ ក៏​​អាចធ្វើអោយអ្នក​សម្រេច​ជោគជ័យ​ក្នុង​ជីវិតរបស​អ្នកបាន​​កាន់​តែ​លឿន

ជីវិត

មនុស្ស​​គ្រប់រូប​កើត​មក​តែង​ប្រាថ្នា​ចង់​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។​ ជោគជ័យ​ដែល​មនុស្ស​ទូទៅ​សំដៅ​លើ​នោះ​ ភាគ​ច្រើន​ជា​សម្ភារៈ​ ប្រាក់​កាស​ ផ្ទះ​សម្បែង​ និង​ឋានៈ​ក្នុង​សង្គម​ជាដើម​ ប៉ុន្តែ​ ការ​ឲ្យ​និយមន័យ​នៃ​ពាក្យ​ “ជោគជ័យ”​ នេះ​ខុស​ប្លែក​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​អាស្រ័យ​លើ​គោលបំណង​របស់​ពួកគេ។ ​ចំណុច​ ៣ ​យ៉ាង​ ដែល​អាច​ជួយ​អ្នក​ឲ្យ​ ខិត​កាន់​តែ​កៀក​ជោគជ័យ​ មិន​ថា​ជា​ការងារ​ណា​នោះ​ទេ។

១. ​ធ្វើអ្វី​ជា​ “សក្ដានុពល”​ របស់​អ្នក

គ្មាន​នរណា​អាច​ដឹង​ថា ​អ្នក​ខ្លាំង​លើ​អ្វី​ ពូកែ​អ្វី​ក្រៅ​ពី​ខ្លួន​អ្នក​នោះ​ទេ។​ ក្នុង​ន័យ​នេះ​ អ្នក​ជា​មនុស្ស​តែ​ម្នាក់​ដែល​កំណត់​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ និង​គិត​ថា​ អ្នក​អាច​ធ្វើ​បាន​ប្រសើរ។​ ឧទាហរណ៍​ថា​ ឪពុកម្ដាយ​របស់​អ្នក​ចង់​ឲ្យ​អ្នក​រៀន​ជំនាញ​វេជ្ជសាស្ត្រ​ដើម្បី​ក្លាយ​ខ្លួន​ជា​វេជ្ជ​បណ្ឌិត​ និង​រកចំណូល​ បាន​ខ្ពស់​ ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​ ឬ​សូម្បី​តែ​ចាប់​អារម្មណ៍​ផង​នោះ​ ការ​សិក្សា​នោះ​ ក៏​មិន​ផ្ដល់​ឲ្យ​អ្នក​​នូវ​លទ្ធផល​ជា​វិជ្ជមាន​ណាមួយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ ​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ដល់​ពេល​វេលា ​និង​ទឹកចិត្ត​របស់​អ្នក។​

 

 

២. ​រៀប​គម្រោង​ជា​ប្រចាំ​

គ្រប់​ការងារ​ទាំងអស់​ ការ​រៀបចំ​គម្រោង​អាច​ជួយ​ឲ្យ​អ្នក​ប្រមើល​មើល​ឃើញ​ច្រើន​ទាំង​ចំណុច​ វិជ្ជមាន​និង​ឧបសគ្គ​ដែល​អ្នក​នឹង​ជួប​ប្រទះ។​ ការសិក្សា​ ធ្វើ​គម្រោង​បាន​លម្អិត​ នឹង​ជួយ​ដល់​អ្នក​ អាច​ព្យាករណ៍​ឧបសគ្គ​ ដែល​នឹង​ត្រូវ​ជួបប្រទះ​ និង​ស្វែងរក​ដំណោះស្រាយ​​បឋម​ ដ៏​ប្រសើរ​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​រក​ជោគជ័យ​របស់​អ្នក​ ហើយ​ចំណុច​នេះ​ទៀត​សោត​ ជួយ​ឲ្យ​ចំណេញ​ពេលវេលា​ និង​បង្កើន​ជំនឿជាក់​កាន់​តែ​ខ្ពស់។​ សុភាសិត​អង់គ្លេស​មួយ​ពោល​ថា ​“Fail to plan,​ plan to fail.”​ ដែល​មាន​ន័យ​ថា​ ការ​មិន​បាន​រៀបចំ​គម្រោង​ជា​មុន​ អាច​នាំ​ទៅ​រក​បរាជ័យ។​

៣. ​ការ​តាំង​ចិត្ត​

គ្មាន​ជោគជ័យ​ណា​ ដែល​អាច​សម្រេច​បាន​ដោយ​ងាយស្រួល​នោះ​ឡើយ។​ ប្រសិន​បើ​គ្មាន​ការ​តាំង​ចិត្ត​ខ្ពស់​នោះ​ អ្នក​អាច​នឹង​រារែក​ ឬ​បោះបង់​គោលដៅ​ ឬ​សកម្មភាព​របស់​ខ្លួន ​នៅ​ពេល​ដែល​ជួប​នឹង​ឧបសគ្គ។​ ប្រសិន​បើ​អ្នក​បាន​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ហើយ​ បើ​ទោះ​ជា​លោកអ្នក​មិន​ទទួល​បាន​ជោគជ័យ​ក៏​អ្នក​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​អ្នក​បាន​ខិត​ខំ​ប្រឹង​ប្រែង​ហើយ​ដែរ។​ កម្លាំង​ចិត្ត​ ជា​កម្លាំង​ចលករ​ដ៏​ខ្លាំង​ក្នុង​ការ​កំណត់​ជោគជ័យ​របស់​លោកអ្នក។


ប្រភព៖ ​ehow

Leave a Reply

Your email address will not be published. Required fields are marked *