គន្លឹះខ្លះៗ ដែកអាចធ្វើអោយអ្នកកាត់បន្ថយការចំនាយពេលច្រើនលើបណ្ដាញសង្គម

ជីវិត

បណ្ដាញ​សង្គម​មាន​អត្ថប្រយោជន៍ ​និង​​ផល​ប៉ះពាល់​ដំណាលគ្នា​បើ​អ្នក​មិន​ចេះ​គ្រប់គ្រង​ខ្លួន​ឯង​រហូត​ឈាន​ដល់​ទៅ​ញៀន​នោះ។ ​បើ​ឈាន​ដល់​ញៀន ​អ្នក​មិន​សូវ​មាន​ពេល​គិត​រឿង​មាន​ប្រយោជន៍ ​ឬ​ការងារ​សំខាន់​ឡើយ។ ​​ដូច្នេះ​ មាន​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ញៀន​បណ្ដាញ​សង្គម​ដូចជា ​Facebook ​និង​ Instagram ​បាន។

​​​១ ​ជ្រើសរើស​មិត្តភ័ក្ដិ​ដោយ​វៃ​ឆ្លាត

ក្នុង​ Facebook ​អ្នក​ខ្លះ​ចង់​បាន​ Friend ​១ ​ពាន់​ ២ពាន់​ ឬ​៥ ​ពាន់​នាក់​ទាំង​ពេល​ខ្លះ​ អ្នក​ដែល​លេង​ជាមួយ​ពិតប្រាកដ​មាន​មិន​ដល់​ ១០ ​នាក់​ផង។ ​​​ចំនួន​មិត្តភ័ក្ដិ​ដែល​អ្នក​ទទួល​នៅ​ក្នុង​​គណនី​របស់​អ្នក​ក៏​អាច​កំណត់​ពី​ពេលវេលា​ដែល​អ្នក​ត្រូវ​ចំណាយ​ជាមួយ​ពួកគេ​ដែរ។ ​បើ​មាន​តិច​អ្នក​នឹង​ចំណាយ​ពេល​តិច។ ​គ្មាន​ហេតុ​ផល​អី​ដែល​ត្រូវ​យក​មិត្តភ័ក្ដិ​ច្រើន ​ខណៈ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ​មនុស្ស​ម្នាក់​អាច​មាន​សមត្ថភាព​ទំនាក់ទំនង​ជា​មធ្យម​ជាមួយ​មនុស្ស​ត្រឹម ​១៥០ ​នាក់​ប៉ុណ្ណោះ។

២ ​​កុំ​ចំណាយ​ពេល​ជាមួយ​ហ្គេម

បើ​សិន​អ្នក​ចង់​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​ទាក់ទង​ជាមួយ​មិត្តភ័ក្ដិ​ត្រូវ​ប្រាកដ​ថា ​ចូល​ទៅ​ប្រើ​វា​តែ​ប៉ុណ្ណឹង​ហើយ​ចាកចេញ។​​ ពេល​ខ្លះ​ ចូល​ទៅ​ពេលវេលា​ដែល​អ្នក​ចំណាយ​ជាមួយ​មិត្តភ័ក្ដិ​តិច​ទេ ​តែ​បើ​អ្នក​ទាញ​យក​ហ្គេម​លេង​កាន់​តែ​ច្រើន ​​ការ​កម្សាន្ត​នោះ​ក៏​នឹង​ស៊ី​ពេល​របស់​អ្នក​កាន់​តែ​ច្រើន។

៣ ​​​​កំណត់​មិន​ទទួល​ Notification ​ពី​អ៊ីមែល​ដែល​មិន​ពាក់ព័ន្ធ

ជា​ធម្មតា ​ពេល​មាន​​លោត​សញ្ញា​នៅ​​លើ Notification ​អ្នក​នឹង​ចំណាយ​ពេល​ចូល​មើល​ដើម្បី​ដឹង​ថា ​ជា​អ្វី​ ​នរណា​ជា​អ្នក​ផ្ញើ​មក។ ​​តែ​អ៊ីមែល​មួយ​ចំនួន​មិន​សូវ​ពាក់ព័ន្ធ​ត្រូវ​បាន​ផ្ញើ​ចូល​ Notification ​របស់​អ្នក​ដោយសារ​អ្នក​​ចុះ​ឈ្មោះ​នឹង​កម្មវិធី​ណាមួយ​ដោយ​មិន​ដឹង​ខ្លួន។ ​​បើ​អាច​អ្នក​គួរ​ចូល ​Setting ​និង​កំណត់​ពាក្យ​ “off” ​ដើម្បី​ឈប់​ទទួល​ Notification ​ឥត​ប្រយោជន៍។

៤ ​​​កំណត់​ពេលវេលា​

វា​ពិបាក​បន្តិច​ក្នុង​ការ​កំណត់​ពេលវេលា​នៅ​លើ​បណ្ដាញ​សង្គម ​ព្រោះ​ក្រោយ​ពេល​ចូល​លេង​ហើយ ​អ្នក​បន្ត​ធ្វើ​រឿង​ពី​មួយ​ទៅ​មួយ​ទៀត​ឥត​ឈប់។ ​ដូច្នេះ​វា​ទាមទារ​ឲ្យ​មាន​ការ​ដាក់​កំហិត​ខ្លួន​ឯង​ខ្លាំង​បន្តិច។ ​ប្រាប់​ខ្លួន​ឯង​ថា ​មួយ​ថ្ងៃ​អ្នក​ចូល​ទៅ​បណ្ដាញ​សង្គម​ពីរ​ដង​ ឬ​បី​ដង​ដូចជា​ពេល​ព្រឹក​ម្ដង ​ថ្ងៃ​ម្ដង ​និង​យប់​ម្ដង​ដោយ​កំណត់​ពេលវេលា​ច្បាស់លាស់​ដូចជា ​១៥ ​ឬ​ ៣០ ​នាទី។ ​បន្ទាប់​ពី​នោះ​ព្យាយាម​ចាកចេញ​ដោយ​ធ្វើ​រឿង​ផ្សេង​​ដែល​អ្នក​យល់​ថា ​សំខាន់។

៥ ​​​ចំណាយ​ពេល​ជាមួយ​គ្រួសារ ​មិត្តភ័ក្ដិ ​ឬ​ការ​ហាត់​ប្រាណ

សង្គម​ដ៏​មមាញឹក​ពេល​ខ្លះ​សឹង​ថា ​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​អ្នក​សឹង​គ្មាន​ពេល​សម្រាប់​មើល​មុខ​បងប្អូន ​ឬ​មិត្តភ័ក្ដិ​ម្ដង​ឡើយ។ ​​​​បើ​អ្នក​អាច​យក​ពេលវេលា​ទៅ​ចំណាយ​ជាមួយ​ពួកគេ​កាត់​តែ​ច្រើន ​ឬ​ចំណាយ​ពេល​ហាត់ប្រាណ​ដើម្បី​សុខភាព​ខ្លួន​ឯង ​នោះ​អ្នក​ក៏​អាច​កាត់​បន្ថយ​ពេលវេលា​នៅ​លើ​បណ្ដាញ​សង្គម​ដែរ។

៦ ​ពេល​ជួបជុំ​ហាម​ប្រើ​ទូរសព្ទ​ផ្ដេសផ្ដាស

ការ​ជួបជុំ​ឥលូវ​មិន​ថា ​ហាង​កាហ្វេ ​ឬ​កន្លែង​ញ៉ាំ​អាហារ​ជាមួយ​គ្រួសារ ​ឬ​មិត្តភ័ក្ដិ​ មនុស្ស​​មួយ​មិន​ព្រម​ទម្លាក់​ទូរសព្ទ​ចុះ​ពី​ដៃ​សូម្បី​បន្តិច​ដែល​នេះ​ធ្វើ​​​ឲ្យ​ការ​ជជែក​កាន់​តែ​ខ្លី ​និង​ពេល​ខ្លះ​មិន​មាន​សុជីវធម៌​សម្រាប់​ខ្លួន​ឯង ​និង​អ្នក​ដែល​អ្នក​ណាត់​ជួប។ ​​​បើ​អាច​ដាក់​កំណត់​ខ្លួន​ឯង​ថា ​ពេល​ជួបជុំ​ណាមួយ​ជៀសវាង​ការ​ចុច​ទូរសព្ទ​លេង​នេះ​លេង​នោះ​ ​លើក​លែង​តែ​មាន​នរណា​ខល​មក​មាន​ការ​អ្វី​មួយ​ទេ។

ប្រែ​សម្រួល៖ ​ដារ៉ា
ប្រភព៖ ​becomingminimalist​​​

Leave a Reply

Your email address will not be published. Required fields are marked *