ហេតុផលមួយចំនួន ដែលអ្នកគួរតែទទួលទានទឹកក្រូចឆ្មាអោយបានច្រើន

សុខភាព

ប្រិយមិត្តជាច្រើន បានដឹងរួចមកហើយពីគុណសម្បត្តិដែលក្រូចឆ្មាអាចផ្តល់អោយសុខភាព របស់មនុស្សយើង។​ អ្នកមិនត្រឹមតែ អាចប្រើក្រូចឆ្មាជាគ្រឿងផ្សំក្នុងម្ហូបអាហារនេាះទេ​ តែអ្នក ក៏អាចយកក្រូចឆ្មាធ្វើជាភេសជ្ជៈ​សុខភាព ដែលអាចទទួលទានប្រចាំថ្ងៃផងដែរ។​ ថ្ងៃនេះយើង នឹងបង្ហាញជូនប្រិយមិត្តនូវហេតុផលទាំង១0យ៉ាង ដែលអ្នកគួរចាប់ផ្តើមទទួលទានទឹកក្រូចឆ្មាអោយបានច្រើន ដើម្បីទទួលបាននូវសុខភាពល្អ និង​អារម្មណ៍​ស្រស់ស្រាយ​ជារៀងរាល់ថ្ងៃ។​

១.​​ ផ្ទុកទៅដោយវីតាមីន C

ចំាបានទេថា គ្រប់គ្នាបាននិយាយអំពីសារៈប្រយោជន៍ដែលវីតាមីន C មានចំពេាះសុខភាពរបស់ មនុស្សយើង សូម្បីតែគ្រូពេទ្រក៏បានប្រាប់ដែលថាវីតាមីន C េនះមានប្រយោជន៍ខ្លាំងប៉ុណ្ណា ជាពិសេសសំរាប់ការព្យាបាលមុខរបួស ផ្តល់ជីវជាតិចិញ្ចឹម និងបង្កើតនូវសារធាតុ ខូលីចេន (Collagen) អោយរាងកាយរបស់យើង។ ប៉ុន្តែអ្នកដឹងទេថា វីតាមីនប្រភេទនេះ មិនតែងតែឋិត ឋេរក្នុងរាងកាយរបស់យើងឡើយ ដូច្នេះហើយបានជាយើងត្រូវការបំពេញនូវតំរូវការនេះជា ប្រចំា។​ ហើយការបំពេញបន្ថែមនូវវីតាមីននេះ មិនមែនជាការលំបាកអ្វីនេាះទេ អ្នកអាចរកបាន ដោយងាយពីក្រូចឆ្មា ដែលជាផ្លែឈើធម្មជាតិ។

២. សំបូរដោយប៉ូតាស្យូម

ក្រូចឆ្មាសំបូរទៅដោយជីវជាតិប៉ូតាស្យូម! ជីវជាតិនេះ ល្អណាស់សំរាប់បេះដូង និងជួយបន្ទាប សម្ពាធឈាម ថែមទាំងអាចជួយកាត់បន្ថយហានិយភ័យនៃការកើតជំងឺដាច់សរសៃឈាមខួរ ក្បាលផងដែរ។

៣. ជួយសម្អាតថ្លើម

យើងគ្រប់គ្នា សុទ្ធតែដឹងថាថ្លើមមានមុខងារដ៏សំខាន់ វាមានតួនាទីចំរេាះ និងសម្អាតនូវសារធាតុ អាក្រក់ៗ នៅក្នុងរាងកាយរបស់មនុស្សយើង។ ទទួលទានទឹកអោយបានច្រើន គឺជាជំនួយដ៏ល្អ ដល់ថ្លើម ប៉ុន្តែអ្នកដឹងទេថាការបន្ថែមក្រូចឆ្មាចូលក្នុងទឹក​ កាន់តែធ្វើអោយការសម្អាត សារធាតុ ពុលក្នុងរាងកាយមានប្រសិទ្ធិភាពខ្ពស់។ ធ្វើដូច្នេះថ្លើមរបស់អ្នក នឹងមិនចាំបាច់ធ្វើការធ្ងន់។

៤. ជំនួយដល់ប្រព័ន្ធរំលាយអាហារ

គ្រាន់តែច្របាច់ក្រូចឆ្មាចូលក្នុងទឹកក្តៅឧណ្ហៗ ហើយផឹកវា បន្ទាប់ពីពិសារអាហាររួច​ ឱកាសដែលមានអាការៈឈឺក្រពះ​ ឬរោគឆ្អល់េពាះ នឹងត្រូវកាត់បន្ថយ ព្រេាះថាក្រូចឆ្មា និងទឹកក្តៅឧណ្ហៗ មានសមត្ថភាព ក្នុងការជួយសម្រួលដល់ការរំលាយអាហារ។

៥.​ ពិសេសសំរាប់អ្នកដែលចង់សម្រកទំងន់

ចង់សម្រកទំងន់​ ឬថែរក្សារាងអោយស្អាតមែនទេ?​សាកផឹកទឹកក្រូចឆ្មា មុនពេលញាំុអាហារ ឬមុនពេលចេញទៅក្រៅមើល៍ អ្នកនឹងមានអារម្មណ៍ថាឆ្អែត ហើយនឹងមិនញាំុច្រើនតាមចិត្តចង់ នេាះទេ ព្រោះថាក្រូចឆ្មាគឺជាអ្នកបន្សាបចំណង់អាហារដ៏ល្អ។

៦. ធ្វើអោយស្បែកភ្លឺថ្លា

ការទទួលទានទឹកអោយបានគ្រប់គ្រាន់ នឹងជួយថែរក្សាស្បែករបស់អ្នក អោយទន់និងមាន សំនើម ប៉ុន្តែអ្នកបានដឹងឬនៅថាការបន្ថែមក្រូចឆ្មាទៅក្នុងទឹកក្តៅឧណ្ហៗ នឹងជួយធ្វើអោយ ស្បែករបស់អ្នកមើលទៅភ្លឺថ្លាផងដែរ។ ពិតណាស់! ចាំបានទេថា ក្រូចឆ្មាជួយលាងសម្អាត សារធាតុពុលក្នុងរាងកាយរបស់អ្នក បែបនេះហើយបានជាវាអាចធ្វើអោយសុខភាពស្បែក របស់អ្នកមានសារភាពកាន់តែល្អ។

៧. ផ្តល់ទំនុកចិត្តអោយអ្នក នៅពេលនិយាយទៅកាន់អ្នកដទៃ

ទឹកក្រូចឆ្មាមានសមត្ថភាពក្នុងការកំចាត់ក្លិនមិនល្អនៅក្នុងមាត់ និងផ្តល់នូវខ្យល់ដង្ហើមស្រស់ថ្លា ដល់អ្នក ដូច្នេះហើយអ្នកនឹងមិនមានអ្វីត្រូវព្រួយបារម្ហទៀតទេ នៅពេលប្រាស្រ័យទាក់ទង ជាមួយនឹងនរណាម្នាក់។

៨. ផ្តល់ថាមពល និងភាពស្រស់ស្រាយ

ត្រឹមត្រូវណាស់! អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ មានកំលាំងថាមពល ប្រសិនបើអ្នកបាន ទទួលទានទឹកក្រូចឆ្មាលាយជាមួយនឹងទឹកក្តៅឧណ្ហៗ។ សាកល្បងមួយអាទិត្យមើល៍ អ្នកនឹង មើលឃើញថាមានអ្វីកើតឡើងល្អប្រសើរដល់រាងកាយរបស់អ្នក។

៩. ចាប់ផ្តើមថ្ងៃថ្មីដ៏ត្រឹមត្រូវ

បើទោះបីជាអ្នកជាអតិថិជនរបស់កាហ្វេក៏ដោយ ក៏មិនថ្វីដែរ! អ្នកអាចផឹកទឹកក្រូចឆ្មាមួយកែវ ក្នុងពេលដែលអ្នកកំពុងរង់ចាំអោយកាហ្វេរបស់អ្នករួចរាល់។ រាងកាយរបស់អ្នកបានសំរាក ដោយមិនបានបន្ថែមសារជាតិទឹក ស្ទើតែពេញប្រាំបីម៉ោង ដូច្នេះការបំពេញបន្ថែមនូវសារជាតិ ទឹកភ្លាម បន្ទាប់ពីភ្ញាក់ពីដំនេក គឺជាសកម្មភាពដ៏ត្រឹមត្រូវ ដែលអ្នកគួរតែធ្វើជារៀងរាល់ថ្ងៃ។

១០. បន្ថែមរសជាតិដ៏អស្ចារ្យពីធម្មជាតិ

សូមយកចេញអោយឆ្ងាយនូវភេសជ្ជៈមួយចំនួនដែលផ្លាស់ប្តូររសជាតិធម្មតារបស់ទឹក ដោយសារធាតុគីមិីផ្សេងៗ។​ ទោះបីជាសារធាតុទាំងនោះធ្វើអោយទឹកមានរសជាតិឆ្ងាញ់ តែសូមចាំថា រាងកាយរបស់មនុស្សយើងមិនត្រូវការនូវសារធាតុមិនល្អទាំងនោះទេ។ បើអ្នក ធុញទ្រាន់នឹងរសជាតិដដែលៗរបស់ទឹក អ្នកអាចច្របាច់ក្រូចឆ្មាបន្តិច ដើម្បីទទួលបានរសជាតិ ថ្មី និងផលប្រយោជន៍ជាច្រើនដូចដែលយើងបានរៀបរាប់បង្ហាញខាងលើ។

ប្រសិនបើមូលហេតុទាំងនេះ នៅមិនទាន់គ្រប់គ្រាន់ ក្នុងការជំរុញចិត្តអ្នកអោយទទួលទាន ក្រូចឆ្មាជារៀងរាល់ថ្ងៃ នោះសូមធ្វើការសាក់ល្បងដោយខ្លួនង! ត្រឹមតែមួយអាទិត្យប៉ុណ្ណោះ ហើយសូមជួយប្រាប់ផងថាអ្នកមានអារម្មណ៍បែបណា បន្ទាប់ពីធ្វើបែបនេះរួច។

បើមានគុណប្រយោជន៍អ្វីបន្ថែម ដែលអ្នកដឹង សូមជួយចែករំលែកមតិនៅខាងក្រោមនេះ!

សូមអរគុណទុកជាមុន!

 

កែសម្រួល៖ បងកាហ្វេ

ប្រភព៖ Stevenaitchison

Leave a Reply

Your email address will not be published. Required fields are marked *