រឿងទាំង ៧ យ៉ាងដែលបញ្ជាក់ថា ជោគជ័យរបស់អ្នកប្រាកដជាមកដល់ក្នុងពេលឆាប់ៗ

ជីវិត

រឿង​មួយ​ដែល​អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​គឺ ជោគជ័យ​ជារឿយៗ​បង្ហាញ​ខ្លួន​មក​នៅ​ពេល​ដែល​អ្នក​បម្រុង​នឹង​លះបង់​ក្ដី​សង្ឃឹម​ទៅ​ហើយ។ អ្នក​គិត​ដល់​ការ​បោះបង់​ព្រោះ​តែ​អ្នក​​មាន​មន្ទិល​ថា តើ​អ្វី​ដែល​អ្នក​សង្ឃឹម​នោះ​នឹង​កើត​ឡើង​ដែរ​ឬទេ?

អ្នក​ត្រូវ​តែ​មាន​ជំនឿ។ ជោគជ័យ​ពិត​ជា​ត្រូវ​ការ​ពេល​វេលា​យូរ​ជាង​ការ​រំពឹង​ទុក​របស់​អ្នក។ វា​ទាមទារ​ការ​ខឹតខំ​លើស​ពី​អ្វី​ដែល​អ្នក​គិត។ ដើម្បី​ទទួល​បាន​ជោគជ័យ​ វា​ពិត​ជា​ពិបាក​ជាង​ការ​ស្មាន​របស់​អ្នក ប៉ុន្តែ​សញ្ញាណ​ខាង​ក្រោម​នេះ​បញ្ជាក់​ថា ជោគជ័យ​របស់​អ្នក​គឺ​ប្រាកដ​ជា​មក​ដល់។

១៖ អ្នក​មាន​គំរោង

អ្នក​ប្រាកដ​ជា​មិន​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ​ដោយ​មិន​មាន​គំរោង​ជាក់​លាក់​នោះ​ទេ។ មនុស្ស​ជោគជ័យ​មាន​ទស្សនៈ​វិស័យ​ច្បាស់​លាស់​ចំពោះ​​អ្វី​ដែល​គេ​កំពុង​បោះ​ជំហាន​សំដៅ​ទៅ។ ពួក​គេ​មាន​គោលដៅ​​រយៈ​ពេល​វែង និង​រយៈ​ពេល​ខ្លី ហើយ​តែងតែ​ពិនិត្យ​មើល​គោលដៅ​នោះ​ជាប់​ជា​និច្ច។ ពួក​គេ​អនុវត្ត​គំរោង​របស់​ពួក​គេ​ប្រចាំ​ថ្ងៃ។ ជំហាន​ទីមួយ​ឆ្ពោះ​ទៅ​ជោគជ័យ​​គឺ​ ចាប់​ផ្ដើម​អនុវត្ត​គំរោង​របស់​អ្នក។

២៖ អ្នក​​ធ្វើ​ការ​ពេល​អ្នក​ផ្សេង​លេង

ជោគជ័យ​​កើត​ឡើង​ពី​ការ​លះបង់។ ពេល​ដែល​អ្នក​ផ្សេង​កំពុង​លេង​ កម្សាន្ត មនុស្ស​ជោគជ័យ​គឺ​កំពុង​ធ្វើ​ការ។ ពួក​គេ​ដឹង​ថា ពេល​ដែល​អ្នក​ផ្សេង​កំពុង​លេង នោះ​គឺ​ជា​ឱកាស​របស់​ពួក​គេ​ដើម្បី​​ធ្វើ​អោយ​ខ្លួន​ឯង​ដាច់​ចេញ​ពី​មនុស្ស​ស្វែង​រក​ត្រឹម​លទ្ធផល​មធ្យម​ក្នុង​ជីវិត។ ជោគជ័យ​មិន​អាច​កើត​ឡើង​ដោយ​គ្មាន​ការ​ខិតខំ​ និង​ធ្វើ​ការ​អោយ​លើស​ពី​អ្វី​ដែល​គេ​មើល​ឃើញ​ធម្មតា​នោះ​ទេ។ ប្រសិន​បើ​អ្នក​ធ្វើ​ការ​នៅ​ពេល​អ្នក​ផ្សេង​ដើរ​កម្សាន្ត អ្នក​មាន​ឱកាស​ទទួល​ជោគជ័យ​លឿន​ជាង​ការ​រំពឹង​ទុក​របស់​អ្នក។

៣៖ អ្នក​អាន​ជា​រៀងរាល់​ថ្ងៃ

ការ​អាន​ជា​មូលដ្ឋាន​ដើម្បី​ឆ្ពោះ​ទៅ​ជោគជ័យ។ ប្រវត្តិ​នៃ​បុគ្គល​ជោគជ័យ​ធំៗ ធ្វើ​អោយ​ជំនឿ​ចិត្តរបស់​អ្នក​កាន់​តែ​ទូលំទូលាយ​ពី​អ្វី​ដែល​អាច​នឹង​កើត​ឡើង។ ការអាន​​អាច​ពង្រីក​ចំណេះ​ដឹង ជំនឿ និង​ទស្សន​របស់​អ្នក​ទៅ​លើ​អ្វី​ដែល​អាច​នាំ​អ្នក​ឆ្ពោះ​ទៅ​រក​ជោគជ័យ។ ប្រសិន​បើ​អ្នក​អាន​រាល់​ថ្ងៃ អ្នក​រីកចម្រើន​រាល់​ថ្ងៃ ហើយ​​ជោគជ័យ​របស់​​អ្នក​គឺ​នៅ​មិន​ឆ្ងាយ​ទេ។

៤៖ អ្នក​មាន​គ្រូ ​ឬ​អ្នក​ណែនាំ

ការ​ណែនាំ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅជោគជ័យ។ គ្រូ ឬ​អ្នក​ណែនាំ​ល្អ​បំផុត​សម្រាប់​អ្នក​គឺ​ មនុស្ស​ដែល​ទទួល​ជោគជ័យ​លើ​អ្វី​ដែល​អ្នក​ប្រាថ្នា​ចង់​ធ្វើ។ ប្រសិន​បើ​អ្នក​មាន​ការ​ណែនាំ​ពី​មនុស្ស​ដែល​មាន​បទពិសោធន៍ នោះ​ជោគជ័យ​របស់​អ្នក​នឹង​រត់​មក​រក​អ្នក​កាន់​តែ​លឿន។

៥៖ អ្នក​ក្រោក​ពី​គេង​មក​ជាមួយ​នឹង​ភាព​ស្រស់ស្រាយ

របៀប​ដែល​អ្នក​ក្រោក​ពីគេង​មក គឺ​ជា​សញ្ញាញ​​នៃ​​ពេល​វេលា​ពេញ​មួយ​ថ្ងៃ​របស់​អ្នក។ មនុស្ស​ជោគជ័យ​ប្រហែល​មិន​មែន​​តែង​តែ​មាន​ទម្លាប់​ក្រោក​ពី​ព្រឹក​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ក្លាយ​ជា​មនុស្ស​ក្រោក​ពី​ព្រឹក​ដើម្បី​ទទួល​បាន​ជោគជ័យ។ ពួក​គេ​ក្រោក​ពី​ព្រឹក​ដើម្បី​រៀបចំ​ស្មារតី និង​រាង​កាយ។ ពួក​គេ​អាន​ និង​ពិនិត្យ​គំរោង​សម្រាប់​ថ្ងៃ​នីមួយៗ។ ប្រសិន​បើ​អ្នក​អាច​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​​អ្នក​ប្រកប​ដោយ​ប្រសិទ្ធភាព ឥទ្ធិពល​នៃ​ការ​បង្កើត​ជោគជ័យ​ប្រាកដ​ជា​នាំ​ទៅ​រក​លទ្ធផល​​ល្អ។

៦៖ អ្នក​ស្រលាញ់​ការងារ​ដែល​អ្នក​ធ្វើ​

ចំណង់ និង​ក្ដី​ស្រលាញ់​ ជា​កត្តា​វាស់វែង​លើ​ទឹក​ចិត្ត​ដែល​អាច​គ្រប់គ្រង​បាន​ទាំង​ស្រុង ឬ​ទទេ​ស្អាត។ ចណង់ និង​ក្ដី​ស្រលាញ់ គឺ​ជា​ចលនាករ​ដែល​រុញ​អ្នក​អោយ​​ទៅ​មុខ​ពេល​ដែល​អ្នក​ផ្សេង​បោះបង់។ ចំណង់ គឺ​ជា​វេទមន្ត។ ប្រសិន​បើ​អ្នក​មាន​ចំណង់​​បន្ត​​ជោគជ័យ​របស់​អ្នក អ្នក​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក។ ប្រសិន​បើ​អ្នក​មាន​ចំណង់​ដែល​គ្រប់គ្រង​បាន​យ៉ាង​រឹងមាំ​សម្រាប់​ការងារ​របស់​អ្នក​ អ្នក​ត្រូវ​ទៅ​មុខ​ជា​និច្ច។ ជោគជ័យ​របស់​អ្នក​នៅ​ជិត​បង្កើយ​​ជាង​ការ​គិត​របស់​អ្នក។

៧៖ អ្នក​ធ្វើ​សកម្មភាព​ដ៏​សម្បើម

សកម្មភាព​ដ៏​សម្បើម​នឹង​ជម្នះ​អស់​របាំង​​នៃ​អ្វី​ដែល​បាន​រៀបរាប់​មក​នេះ។ ប្រសិន​បើ​អ្នក​ធ្វើ​សកម្មភាព​ដ៏​សម្បើ​ម នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដ៏​សម្បើម។ ប្រសិន​បើ​មាន​ផ្លូវ​ឆ្ពោះ​ទៅ​ជោគជ័យ​ដោយ​គ្មាន​បញ្ហាចោទ នោះ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ធ្វើ​សកម្មភាព​ដ៏​សម្បើម​ដើម្បី​ទាញ​ជោគជ័យ​អោយ​រត់​មក​រក​អ្នក​កាន់​តែ​លឿន​នោះទេ។

កុំ​បោះបង់​អោយ​សោះ! ជា​ការពិត​ណាស់ ​មន្ទិល ភាព​ភ័យ​ខ្លាច និង​ការ​មិន​ប្រាកដ​ចំពោះ​ជោគជ័យ​ អាច​ធ្វើ​អោយ​អ្នក​ដើរ​ដល់​ចំណុច​បាក់បែក​មួយ។ ពេល​ខ្លះ​អ្នក​មាន​មន្ទិល​ថា កិច្ចការ​ដែល​អ្នក​កំពុង​ធ្វើ​មិន​មែន​ជា​​អ្វី​ដែល​​សម្រាប់​មនុស្ស​ដូច​ជា     អ្នក​​​ធ្វើ​បាន​នោះ​ទេ។

ការ​បូជា​របស់​អ្នក​នឹង​ទទួល​បាន​រង្វាន់​ត្រលប់​មក​វិញ។ ពុះពា​ឧបសគ្គ និង​ទ្រាំ​ការ​ឈឺ​ចាប់ ហើយ​ផ្តោត​លើ​ហេតុ​ផល​ដែល​អ្នក​ត្រូវ​តែ​​ធ្វើ​កិច្ចការ​នេះ។

តើ​​សញ្ញាណ​ខាង​លើ​នេះ​មួយ​ណា​ដែល​អ្នក​មិន​ទាន់​បាន​ធ្វើ ហើយ​ពេល​ណា​ទើប​អ្នក​ចាប់​ផ្ដើម​ធ្វើ?

ប្រភព៖ 2success

Leave a Reply

Your email address will not be published. Required fields are marked *