ទម្លាប់ប្រចាំថ្ងៃទំាង ៣ យ៉ាងដែលអាចធ្វើឲ្យជីវិតកាន់តែរីករាយ និងបង្កើនឱកាសជោគជ័យ

ជីវិត

មនុស្ស​ជោគជ័យ​បំផុត​នៅ​ក្នុង​លោក​សុទ្ធ​តែ​​​មាន​ទម្លាប់​​លំដាប់​ពិភពលោក។ ប្រសិន​បើ​អ្នក​សួរ​មនុស្ស​ជោគជ័យ​បំផុត​១០​នាក់ ថា​តើ​អ្វី​ទៅ​ដែល​រួម​ចំណែក​យ៉ាង​សំខាន់​ចំពោះ​ជោគជ័យ​របស់​ពួក​គេ ភាគ​ច្រើន​ក្នុង​ចំណោម​មនុស្ស​ជោគជ័យ​ទាំង​នោះ​នឹង​និយាយ​ថា គឺ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ​អស់​រយៈ​ពេល​​​ជា​យូរ។ ទម្លាប់​​ផ្ដល់​ឲ្យ​ពួក​គេ​វិញ​នូវ​លទ្ធផល​ដ៏​ល្អ​ទាន់​ពេល និង​ថាមពល​ដែល​​នោះ​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​ពួក​គេ​អាច​សម្រេច​កិច្ចការ​ធំៗ​បាន។

ខាង​ក្រោម​នេះគឺ​ជា​ទម្លាប់​ទាំង​៣​​ដែល​​បុគ្គល​ជោគជ័យ​ណែនាំ​ឲ្យ​អ្នក​អនុវត្ត​ជា​ប្រចាំ​​នៅ​ក្នុង​ជីវិត​ដើម្បី​ស្វែង​រក​ក្ដី​រីករាយ និង​ផ្លូវ​ឆ្ពោះ​ទៅ​ជោគជ័យ។

១៖ ជា​រៀងរាល់​ថ្ងៃ​ត្រូវ​ចំណាយ​ពេល​ខ្លះ​ដើម្បី​គិត​ថ្លឹងថ្លែង

មនុស្ស​ភាគ​ច្រើន​មិន​​គិត​ដល់​ទង្វើ​ពី​អតីតកាល​ដែល​ឆ្លុះ​បញ្ចាំង​ពី​បច្ចុប្បន្នភាព និង​តម្រូវការ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​ទេ។ អ្នក​នឹង​ភ្ញាក់​ផ្អើល​ពេល​ដែល​អ្នក​ចំណាយ​ពេល​៥​ទៅ​១៥​នាទី​អំឡុង​ពេល​​ទំនេរ​របស់​អ្នក​ដើម្បី​គិត​ថ្លឹងថ្លែង​ថា​តើ​ជីវិត​របស់​អ្នក​បាន​មក​ដល់​ណា​ហើយ តើ​អ្នក​បាន​ក្លាយ​មក​ជា​មនុស្ស​បែប​ណា ហើយ​អ្នក​កំពុង​ឆ្ពោះ​ទៅ​ដើម្បី​ក្លាយ​ជា​បុគ្គល​បែប​ណា។

សំនួរ​ទាំង​៣​នេះ​អាច​ឲ្យ​អ្នក​ចាប់​ផ្ដើម​យុទ្ធសាស្ត្រ​​គំនិត​​អាជីវកម្ម​ថ្មី គិត​ពី​បញ្ហា​នា​ពេល​បច្ចុប្បន្ន ឬ​សម្ដែង​ការ​ដឹង​គុណ​ដល់​មនុស្ស​ដែល​អ្នក​ដឹង​គុណ​នៅ​ក្នុង​ជីវិត​នេះ។

២៖ ថែ​​រក្សា​សុខភាព និង​រាងកាយ​

ពេល​ដែល​អ្នក​​ប្រឹងប្រែង​ជាប់​ជា​និច្ច​ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​សុខភាព​ល្អ​បំផុត អ្នក​នឹង​មាន​អារម្មណ៍​ប្រសើរ​ឡើង អនុវត្តការងារ​បាន​ល្អ​ជាង​មុន ហើយ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​កាន់​តែ​មាន​ទំនុក​ចិត្ត។

៣៖ ត្រៀម​ពេល​វេលា​​សម្រាប់​ការ​រីក​ចម្រើន

អ្នក​នឹង​ឃើញ​ពី​ចំណុច​វិជ្ជមាន​ដ៏​សំបើម​នៅ​ក្នុង​ជីវិត ប្រសិន​បើ​អ្នក​រៀប​ចំ​ពេល​វេល​សូម្បី​ត្រឹម​២​ទៅ​៣​នាទី​រៀងរាល់​ថ្ងៃ​ដើម្បី​​ការ​​រីក​ចម្រើន​អ្វី​ម្យ៉ាង អ្វី​មួយ​នៃ​ការងារ​របស់​អ្នក។ មនុស្ស​ជោគជ័យ​បំផុត​នៅ​ក្នុង​ពិភពលោក មាន​ទម្លាប់​យ៉ាង​ល្អ​នៃ​​ការ​ធ្វើ​អោយ​រីកចម្រើន និង​ប្រសើរ​ឡើង​នៃ​កម្រិត​នៃ​ការ​គ្រប់គ្រង​កិច្ចការ​ដែល​ពួក​គេ​ធ្វើ។

កុំ​គិត​ពី​អាយុ ដរាប​ណា​អ្នក​នៅ​តែ​ដក​ដង្ហើម អ្នក​ពិត​ជា​នៅ​មាន​រឿង​ច្រើន​ទៀត​ដែល​ត្រូវ​​​​សម្រេច​បាន ក្លាយ​ជា​អ្វី​មួយ ធ្វើ និង​ផ្ដល់​អ្វី​មួយ។ កុំ​បណ្ដោយ​អោយ​ថ្ងៃ​ណា​មួយ​កន្លង​ផុត​ទៅ​ដោយ​មិន​បាន​រៀបចំពេល​វេលា​សម្រាប់​ការ​ធ្វើ​​អោយ​រីករចម្រើន និង​ប្រសើរ​ឡើង​អោយ​សោះ។

បុគ្គ​ល​ជោគជ័យ​ជា​ច្រើន​ផ្ដល់​ដំបូន្មាន​ថា ការ​អនុវត្ត​ទម្លាប់​ជាវិជ្ជមាន​ទាំង​៣​ខាង​លើ​នេះ អាច​នាំ​មក​នូវ​ក្ដី​រីករាយ សុភមង្គល និង​ជោគជ័យ​ដល់​ជីវិត និង​ជំនួញ​របស់​អ្នក៕

ប្រភព៖ Entrepreneur

Leave a Reply

Your email address will not be published. Required fields are marked *