មានតែនៅម្នាក់ឯងទេ ទើបអ្នកអាចធ្វើរឿងទាំង ៦ យ៉ាងនេះបានល្អ

ជីវិត

យើង​កំពុង​រស់​នៅ​​​ក្នុង​ពិភព​មួយ​ដែល​មាន​ទំនាក់ទំនង​មិន​ដាច់ គឺ​ពិភព​ដ៏​មមាញឹក​ដែល​មនុស្ស​គ្រប់​គ្នា​មើល​មិន​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការ​នៅ​ស្ងៀមស្ងាត់​ម្នាក់​ឯង។

ការ​សិក្សា​មួយ​ធ្វើ​ឡើង​លើ​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ចំនួន​៦០០​នាក់​នៅ​ក្នុង​ក្រុមហ៊ុន​៩២​ បាន​រក​ឃើញ​ថា កម្រិត​នៃ​ការ​ផលិត​នៅ​ក្នុង​ក្រុមហ៊ុន​នីមួយ​​ៗ​​មាន​សភាព​ខុស​គ្នា​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ។ ក្រុមហ៊ុន​ដែល​មាន​កម្រិត​នៃ​ការ​ផលិត​ខ្ពស់​មាន​រឿង​មួយ​ដូច​គ្នា ពួក​គេ​រៀបចំ​​ទីតាំង​ការិយាល័យ​ទូលាយ​ដើម្បី​ផ្ដល់​ឯកជន​ភាព​ដល់​បុគ្គលិកនៃ​មួយៗ និង​កាត់​បន្ថយ​ការ​រំខាន។ ក្នុង​ចំណោម​អ្នក​ដែល​មាន​ផលិតកម្ម​ខ្ពស់​បំផុត​៦២​ភាគរយ​​​​និយាយ​ថា​ពួក​គេ​មាន​​ឯកជន​ភាព​គ្រប់គ្រាន់​នៅ​កន្លែង​ធ្វើ​ការ ខណៈ​៧៦​ភាគ​នៃ​អ្នក​មាន​ផលិតកម្ម​ទាប​និយាយ​ថា ជាញឹកញាប់​ពួក​គេ​ទទួល​ការ​រំខាន​ដែល​មិន​ចាំ​បាច់​នៅ​កន្លែង​ធ្វើ​ការ។

ការ​នៅ​ស្ងៀមស្ងាត់​ម្នាក់​ឯង មិន​សម្រាប់​តែ​ការងារ​អាជីព​នោះ​ទេ វា​ក៏​ល្អ​សម្រាប់​សុខភាព​​ផ្លូវ​ចិត្ត​ និង​ស្មារតី​របស់​អ្នក​ដែរ។ ដើម្បី​​ទទួល​បាន​ភាព​ល្អ​ប្រសើរ​បំផុត​នៅ​ក្នុង​ជីវិត​របស់​អ្នក អ្នក​គួរ​តែ​រៀន​រីករាយ​​ក្នុង​ការ​ចំណាយ​ពេល​វេលា​នៅ​តែ​ម្នាក់​ឯង។ អត្ថប្រយោជន៍​នៃ​ការ​នៅ​ស្ងៀមស្ងាត់​មាន​ច្រើន​សន្ធឹក ប៉ុន្តែ​ខាង​ក្រោម​នេះ​​គឺ​៧​ចំណុច​សំខាន់​ដែល​អ្នក​គួរ​តែ​ដឹង៖

១៖ អ្នក​បាន​សម្រួល ​ប្រមូល​ស្មារតី និង​កាយពល​មក​វិញ

មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវការ​ពេល​វេលា​ដើម្បី​សម្រួល ប្រមូល​ស្មារតី និង​កាយពល​មក​វិញ។ ហើយ​ដើម្បី​ធ្វើ​រឿង​នេះ​បាន​មិន​មាន​វិធី​ណា​ដែល​មាន​ប្រសិទ្ធភាព​ជាង​ការ​នៅ​ក្នុង​ទី​ស្ងាមស្ងាត់​ម្នាក់​ឯង​នោះ​ទេ។ ភាព​ស្ងៀមស្ងាត់ និង​ការ​សម្រាក​ផ្លូវចិត្ត​ដែល​អ្នក​​ទទួល​បាន​ពេល​​ដែល​អ្នក​​នៅ​ទី​ស្ងាត់​ម្នាក់​ឯង ពិត​ជា​សំខាន់​ដើម្បី​ជួយ​សម្រួល និង​ធ្វើ​អោយ​អ្នក​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ក្ដី​តប់ប្រមល់​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ។

២៖ អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ចង់

ការ​ដែល​អ្នក​នៅជុំ​ជាមួយ​មនុស្ស​ស្និទ្ធស្នាល និង​ជាទី​ស្រលាញ់​​នាំ​មក​នៅ​សេច​ក្ដី​រីករាយ​យ៉ាង​ណា ពេល​អ្នក​នៅ​ម្នាក់​ឯង​ក៏​មាន​សេចក្ដី​រីរាយ​ដែល​អ្នក​អាច​រក​ឃើញ​ដូច​គ្នា។ នៅ​ម្នាក់​ឯង​ធ្វើ​អោយ​អ្នក​មាន​សេរី​ភាព​ក្នុង​ការ​ធ្វើ និង​គិត​អ្វី​ពិត​ប្រាកដ​មួយ​ចេញ​ពី​ចិត្ត​របស់​អ្នក។

៣៖ អ្នក​រៀន​ទុក​ចិត្ត​លើ​ខ្លួន​​ឯង

សេរី​ភាព​គឺ​លើស​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ទៅ​ទៀត វា​គឺ​​លទ្ធភាព​នៃ​ការ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ គិត​ច្បាស់​លាស់ ដោយ​មិន​មាន​សម្ពាធ និង​រង​ឥទ្ធិពល​ពី​ខាង​ក្រៅ។ នៅ​តែ​ម្នាក់​ឯង​ជួយ​អោយ​អ្នក​បង្កើត​នូវ​ទម្រង់​នៃ​ការ​ស្វែង​យល់​ពី​ខ្លួន​អ្នក​ អ្វី​ដែល​អ្នក​ដឹង ហើយ​អ្វី​ដែល​ត្រូវ​សម្រាប់​អ្នក។ វា​បង្រៀន​អ្នក​អោយ​ទុក​ចិត្ត​លើ​ខ្លួន​ឯង។ អ្នក​នឹង​រៀន​បង្កើត​​គំនិត​យោបល់ ដោយ​មិន​ត្រូវ​បាន​អ្នក​ផ្សេង​បង្ហើប​​ឬ​បង្រៀន។ ពេល​អ្នក​រៀន​​ទទួល​ភាព​រីករាយ​ដោយ​នៅ​ស្ងៀមស្ងាត់​ម្នាក់​ឯង អ្នក​​នឹង​ដឹង​ថា​អ្នក​មាន​សមត្ថភាព​អ្វី​ពិត​ប្រាកដ ដោយ​មិន​រាំងស្ទះ​ពី​ការ​គិត​របស់​អ្នក​ដទៃ។

៤៖ បង្កើន​ចំណេះ​ដឹង​របស់​អ្នក​ទាក់ទង​នឹង​ផ្លូវ​ចិត្ត

ចំណដឹង​ផ្លូវ​ចិត្ត​គឺ​សមត្ថភាព​ក្នុង​ការ​យល់​ពី​ផ្លូវ​ចិត្ត​របស់​អ្នក​ខ្លួន​ឯង និង​ផ្លូវ​ចិត្ត​អ្នក​ដទៃ ហើយ​អ្នក​នឹង​អាច​ប្រើ​ចំណេះ​ដឹង​នេះ​ដើម្បី​គ្រប់គ្រង​អាកប្បកិរិយា​របស់​អ្នក​និង​ទំនាក់​ទំនង​ជាមួយ​អ្នក​ផ្សេង។ ដោយសារ​ការ​​យល់​ពី​ខ្លួន​ឯង​ទាមទារ​ការ​យល់​ពី​ផ្លូវ​ចិត្ត​ និង​ការ​ប្រតិកម្ម​របស់​អ្នក​ចំពោះ​មនុស្ស​​និង​ស្ថានភាព​ប្រភេទ​ខុសៗ​គ្នា ការ​យល់​ពី​ផ្លូវ​ចិត្ត និង​ថ្លឹង​ពី​ស្ថានការ​​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​នៅ​ម្នាក់​ឯង​ប៉ុណ្ណោះ។

៥៖ ធ្វើ​អោយ​អ្នក​កាន់​តែ​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង

ជា​ការ​ពិត​ពេល​ដែល​យើង​រីករាយ​ខណៈ​យើង​នៅ​ជាមួយ​មនុស្ស​ជា​ច្រើន​គឺ​ស​បញ្ជាក់​ពី​ទំនុក​ចិត្ត​របស់​យើង។ ប្រសិន​បើ​អ្នក​ធុញ​ទ្រាន់​ពេលនៅ​ម្នាក់​ឯង រឿង​ដែល​ងាយ​​កើត​ឡើង​គឺ​អ្នក​គិត​ថា អ្នក​ត្រូវ​ការ​មនុស្ស​មក​នៅ​ក្បែរ​ដើម្បី​បង្កើត​ក្ដី​រីករាយ។ រៀន​ពេញ​ចិត្ត​នឹង​ពេល​វេលា​ដែល​អ្នក​នៅ​ម្នាក់​ឯង នឹង​ជំរុញ​ការ​ពេញ​ចិត្ត​លើ​ខ្លួន​ឯង ដែល​នឹង​បញ្ជាក់​ថា​អ្នក​គឺ​ល្អ​គ្រប់​គ្រាន់។

 

៦៖ អ្នក​ធ្វើ​ការ​បាន​ច្រើន​

ពាក្យ​ចាស់​និយាយ​ថា “គ្នា​ច្រើន​អន្សម​ឆៅ”។ ការ​ស្រាវជ្រាវ​របស់ A&M នៃ​រដ្ឋ​តិក្សាស បាន​រក​ឃើញ​ថា ការ​ធ្វើ​ការ​ជា​ក្រុម​បាន​ធ្វើ​អោយ​មនុស្ស​មួយ​ចំនួន​ជាប់​គាំង​ដោយ​សារ​គំនិត​អ្នក​ដទៃ។ ការ​ចំណាយ​ពេល​វេលា​ម្នាក់​ឯង​មិន​ត្រឹម​តែ​ធ្វើ​អោយ​អ្នក​មិន​វង្វេង​​នោះ​ទេ ថែម​ទាំង​ធានា​ថា​អ្នក​នឹង​មាន​បញ្ហា​ជាមួយ​នឹង​គំនិត​ច្រើន​ដ៏​ច្របូក​ច្របល់​ថែម​ទៀត​ផង។

សាក​ល្បង​នៅ​ទី​ស្ងាត់​ម្នាក់​ឯង ហើយ​ស្វែង​យល់​ពី​សមត្ថភាព​ពិត​របស់​អ្នក​​នៅ​ពេល​​ណា​មួយ អ្នក​​អាច​នឹង​រីករាយ​ជាមួយ​ខ្លួន​អ្នក​កាន់​តែ​ខ្លាំង។

នត្ថិ សន្តិ បរំ សុខំ។ គ្មាន​សេចក្ដី​សុខ​ណា​ស្មើ​នឹង​សេច​ក្ដី​ស្ងប់​ឡើយ។

ប្រភព៖ Businessinsider

Leave a Reply

Your email address will not be published. Required fields are marked *