គេ​នឹង​ចាំ​អ្នក​អស់មួយ​ជីវិត បើសិនជាអ្នកធ្វើរឿងទំាងអស់នេះនៅពេលជួយគ្នាដំបូង

ជីវិត

មនុស្ស​គ្រប់​គ្នា​ចង់​អោយ​អ្នក​ដទៃ​ចង​ចាំ​ខ្លួន ប៉ុន្តែ​ជួប​មនុស្ស​ថ្មី​លើក​ដំបូង​បើ​ចង់​អោយ​គេ​ចាំ​យើង​មិន​មែន​ជា​រឿង​ងាយ​​ស្រួល​ទេ។

យ៉ាង​ណា​មិន​ថា នោះ​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ។

ប្រសិន​បើ​អ្នក​និយាយ និង​​បញ្ចេញ​កាយវិការ​ត្រឹមត្រូវ អ្នក​នឹង​អាច​ទាញ​ការ​ចាប់អារម្មណ៍ និង​ធ្វើ​អោយ​គេ​ចង​ចាំ​អ្នក​បាន។

ខាង​ក្រោម​នេះ​ជា​ទិកនិក​​ធ្វើ​អោយ​​អ្នក​​ដទៃ​ចងចាំ​អ្នក​ពេល​ដែល​ជួប​គ្នា​លើក​ដំបូង៖

១៖ ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​និយាយ​ស្ដី​អោយ​បាន​ច្រើន​

តាម​ពិត​ទៅ​បើ​គ្រាន់​តែ​ឈរ​ ឬ​អង្គុយ​ស្ដាប់​គេ​និយាយ​ពេល​ជួប​គ្នា​ពិត​ជា​រឿង​ងាយ​ស្រួល ប៉ុន្តែ​ប្រសិន​បើ​អ្នក​ធ្វើ​បែប​នោះ​កុំ​សង្ឃឹម​ថា​គេ​​នឹង​ចង​ចាំ​អ្នក​អោយ​សោះ។

អ្នក​មិន​ត្រូវ​មាន​អារម្មណ៍​ខ្លាច​ក្នុង​ការ​និយាយ និង​សួរ​សំនួរ​ទេ អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​និយាយ​ពី​រឿង​របស់​អ្នក ចែក​រំលែក​ពី​គំនិត​របស់​​អ្នក។

២៖ ត្រូវ​និយាយ​គំនិត​ផ្ទុយ​ពី​គេ បង្ហាញ​ពី​​គំនិត​ពិត​របស់​អ្នក​​

មនុស្ស​ជា​ច្រើន​​ជៀសវាង​ការ​និយាយ​អ្វី​ដែល​ផ្ទុយ​ បញ្ច្រាស​ពី​គំនិត​គេ ជា​ពិសេស​ពេល​ដែល​ជួប​គ្នា​លើក​ដំបូង ព្រោះ​ពួក​គេ​ចង់​ធានា​សុវត្ថិភាព​ដើម្បី​អោយ​ច្បាស់​ថា​អ្នក​គ្រប់​គ្នា​ចូល​ចិត្ត​ពួក​គេ។

ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​អោយ​គេ​ចង​ចាំ​អ្នក​ អ្នក​ប្រហែល​ជា​ត្រូវ​​ហ៊ាន​និយាយ​ពាក្យ​ទាំង​នោះ តែ​ច្បាស់​ណាស់​មិន​មែន​និយាយ​​ធ្វើ​អោយ​គេ​អាម៉ាស់ ឬ​បង្ក​រឿង​នោះ​ទេ។

៣៖ ធ្វើ​ខ្លួន​អោយ​ខុស​ពី​ធម្មតា​បន្តិច​

លោក Reisinger សរសេរ​ថា ធ្វើ​ខុស​ទម្លាប់​បន្តិ​ច​គឺ​ជា​រឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ​ត្រូវ​ព្យាយាម​ធ្វើ​ក្នុង​ន័យ​វិជ្ជមាន។

អ្នក​និពន្ធ​រូប​នេះ​បាន​លើក​ឧទាហរណ៍​ថា ពេល​ខ្លះ​អ្នក​អាច​ឆ្លើយ​បែប​កំប្លែង​ទៅ​នឹង​សំនួរ​ដែល​គេ​សួរអ្នក​ថា សុខសប្បាយ​ទេ? ឬ​អ្នក​អាច​ណែនាំ​ខ្លួន​បែប​គួរ​អោយ​អស់​សំណើច។

៤៖ ប្រើ​​កាយវិការ​ដោយ​ភាព​ជឿជាក់

Rob Riker និយាយ​ថា កាយវិការ​ដែល​ប្រកប​ដោយ​ភាព​ជឿជាក់​មាន​ឥទ្ធិពល​ជាង​រូប​រាង​ទៅ​ទៀត ដើម្បី​ធ្វើ​អោយ​អ្នក​ដទៃ​ចង​ចាំ​អ្នក។

ដើម្បី​ធ្វើ​រឿង​នេះ​បាន​ស្ថានិក The Social Winneer រូប​នេះ​ផ្ដល់​ដំបូន្មាន​ថា ត្រូវ​ចាប់​ដៃ​គេ​អោយ​ណែន ឈរ​អោយ​ត្រង់ និង​សម្លឹង​ភ្នែក​គេ​អោយ​ចំ​ទាំង​ពេល ស្ដាប់​ និង​និយាយ។

៥៖ ត្រូវ​ចេះ​​ធ្វើ​អោយ​គេ​ចូល​អារម្មណ៍

លោក Reisinger បាន​សរសេរ​សម្រង់​សម្ដី​ចេញ​ពី​អ្នក​និពន្ធ និង​កវី Maya Angelous ថា “ខ្ញុំ​បាន​រៀន​ដឹង​ថា មនុស្ស​នឹង​ភ្លេច​អ្វី​ដែល​អ្នក​​បាន​និយាយ មនុស្ស​នឹង​ភ្លេច​អ្វី​ដែល​អ្នក​បាន​ធ្វើ​ ប៉ុន្តែ​​មនុស្ស​នឹង​មិន​ភ្លេច​ពី​​អារម្មណ៍​ដែល​អ្នក​បាន​​បង្ក​ឡើង​ចំពោះ​គេ​ទេ”។

៦៖ ស្ដាប់​គេ​ដោយ​យក​ចិត្ត​ទុក​ដាក់

នៅ​ខាង​ដើម​​ក្នុង​អត្ថបទ​នេះ​បាន​សរសេរ​ថា អ្នក​គួរ​តែ​​និយាយ​អោយ​បាន​ច្រើន​ ហើយ​មិន​ត្រូវ​អង្គុយ​ផ្អែក​ខ្នង​​ចាំ​តែ​ស្ដាប់​ទេ។ ប៉ុន្តែ​ពេល​​ដែល​អ្នក​ស្ដាប់​ត្រូវ​តែ​ស្ដាប់​ដោយ​ការ​ចាប់​អារម្មណ៍។

អ្នក​សារព័ត៌មាន​ Becky Blanton និយាយ​ថា “មនុស្ស​ដែល​គួរ​អោយ​ចងចាំ និង​មាន​ប្រជាប្រិយ​បំផុត​នៅ​លើ​លោក​នេះ​គឺ អ្នក​ដែល​ផ្ដល់​ការ​ចាប់​អារម្មណ៍​ពេញ​លេញ និង​មិន​បែក​ចែក”។

រឿ​ង​នេះ​មិន​ងាយ​ស្រួល​ដូច​និយាយ​ទេ មនុស្ស​ជា​ច្រើន​ពេល​ដែល​គិត​ដល់​អ្វី​ដែល​ត្រូវ​និយាយ​បន្ទាប់​ទៀត​តែ​ង​តែ​ងាក​ចេញ​ពី​ការ​សន្ទនា​ ហើយ​ទើប​ងាក​មក​និយាយ​បន្ត។

ជួប​គេ​លើក​​ក្រោយ​កុំ​ភ្លេច​យក​ទិកនិក​ទាំង​៦​នេះ​ទៅ​សាក​ល្បង​ណា!

 

ប្រភព៖ Forbs

Leave a Reply

Your email address will not be published. Required fields are marked *