វិធីគ្រៀវឲ្យចេកចេញផ្លែពាក់កណ្តាលដើម

ចែករំលែក

* ការជ្រើសរើសដើមចេក៖ – ជ្រើសរើសដើមចេកដែលមានអាយុពី ៧-៨ ខែ

* វិធីធ្វើ៖ – កំណត់យកកំពស់ប្រមាណ ១,៦ម៉ែត្រ

– ទំហំដែលត្រូវចោះ មុខទទឹងប្រវែង ១តឹក និងកម្ពស់ប្រមាណ ១,៥តឹក

– ធ្វើការកាត់ចោះរហូតដល់ស្នូលកណ្តាល រួចកាត់ស្នូលនោះចេញ

– យកបន្ទះជ័រប្លាស្ទិចបិទផ្នែកខាងលើនៃប្រលោះនោះដើម្បីកុំឲ្យបណ្តូលវាចាក់បន្តទៅខាងលើ

– បាញ់ទឹកជីលាមកសត្វម្តងជារៀងរាល់ថ្ងៃដើម្បីជំនួយការលូតលាស់

– ពេលបណ្តូលចាប់ផ្តើមដុះចេញមកត្រូវពិនិត្យមើលឲ្យប្រាកដថាស្នូលរបស់វាងាកចេញមកខាងក្រៅ។

បងប្អូនអាចសាកល្បងវិធីនេះទៅលើដើមចេក ១ឬ២ដើមសិន ជាការដកពិសោធន៍បច្ចេកទេសថ្មីៗ។ បើបានលទ្ធផលល្អអាចអនុវត្តក្នុងបរិមាណច្រើនបាន ព្រោះមានកសិករដាំចេកមួយចំនួនទទួលបានការជោគជ័យក្នុងការធ្វើបែបនេះ។

អត្ថបទដោយ៖ http://eangsophalleth.net/archives/4840

Leave a Reply

Your email address will not be published. Required fields are marked *