ទង្វើមួយចំនួនដែលបង្ហាញថាសង្សាររបស់អ្នកនៅតែនឹកដល់សង្សារចាស់

ស្នេហា

ទោះ​គាត់​ប្រាប់​អ្នក​ថា​គាត់​មិន​ស្រឡាញ់​សង្សារ​ចាស់​ទៀត​ទេ តើ​អ្នក​ជឿ​ទេ? ពេល​ខ្លះ​ទោះបី​ជា​គាត់​ចែក​ផ្លូវ​គ្នា​ជាមួយ​សង្សារ​ចាស់​គាត់​ហើយ ​ក៏​មិន​ប្រាកដ​ថា​គាត់​ឈប់​នឹក​ ឈប់​ស្រឡាញ់​គេ​ដែរ ព្រោះ​វា​ពិបាក​ណាស់​ដែល​ចង់​បំភ្លេច​មនុស្ស​ដែល​គាត់​ធ្លាប់​ស្រឡាញ់។​ បើ​អ្នក​សង្កេត​ឃើញ​គាត់​មាន​ចំណុច​ទាំង​នេះ​នោះ​ប្រហែល​ជា​គាត់​នៅ​តែ​ស្រឡាញ់​គេ​៖​​

១. គាត់​តែងតែ​មើល​ពី​អ្វី​ដែល​គេ​ Post​​ លើ​ Facebook ៖​ គាត់​តែង​ចូល​មើល​ ឬ​ក៏​តាម​ដាន​អ្វី​ដែល​គេ​ធ្វើ​ ហើយ​ចូល​ comment ឬក៏​ ចុច​ likeមិន​ដែល​ខាន។ គាត់​ចង់​ឃើញ គាត់​ចង់​ដឹង​ពី​គេ​ច្រើន​ជាង​អ្នក​ទៀត​ក៏​ថា​បាន។

២. គាត់​នៅ​តែ​មាន​រូបថត​គេ ៖​ គាត់​នៅ​តែ​រក្សា​រូប​របស់​គេ​ ហើយ​តែង​តែ​មើល​ពេល​ដែល​គាត់​នៅ​ម្នាក់​ឯង​។

៣. គាត់​នៅ​តែ​ទាក់​ទង​គេ ៖​ ទោះ​បី​គាត់​បែក​គ្នា​ហើយ​គាត់​នៅ​តែ​ទាក់ទង​គ្នា​ ទោះ​ក្នុង​ឋានៈ​អ្វី​ក៏​ដោយ​។ ពេល​ខ្លះ​ប្រាប់​អ្នក​ថា​ជា​មិត្ត ឬ​ក៏​រាប់អាន​គ្នា​ជា​បងប្អូន ទាំង​ចិត្ត​នៅ​តែ​មាន​លើ​គេ​ក៏​មាន។

៤. គាត់​នៅ​តែ​រំលឹក​ពី​គេ​ ៖​ ពេល​ខ្លះ​គាត់​នៅ​តែ​និយាយ​ពី​គេ ថា​គេ​បែប​នេះ​គេ​បែប​នោះ​ ហើយ​អាច​និយាយ​ពេល​នៅ​ជាមួយ​អ្នក​ក៏​ថា​​បាន ឬ​ក៏​ពេល​អ្នក​ធ្វើ​អ្វី​មិន​បាន​ល្អ​ដូច​គេ គាត់​តែង​ប្រៀបធៀប​អ្នក​ជាមួយ​គេ។

៥. គាត់​រក្សា​សារ​ចាស់​ៗ​របស់​គេ​ ៖​ បើ​គាត់​ឈប់​គិត​ពី​គេ​មែន​ គាត់​គួរ​តែ​លុប​សារ​ចាស់​ៗ​ចោល​ហើយ​ តែ​បើ​គាត់​នៅ​តែ​រក្សា​វា​នោះ​មាន​ន័យ​ថា​គាត់​មៅ​តែ​នឹក​គេ។ គាត់​ចង់​ឃើញ ចង់​រំឮក​ពី​រឿង​ល្អ​ៗ​ពី​មុន​ដែល​ធ្លាប់​លេង​ជាមួយ​គេ ឬ​ក៏​ពេល​នឹក​គេ​គាត់​អាច​អាន​សារ​នោះ​ឡើង​វិញ។

៦. គាត់​នៅ​តែ​ស្រឡាញ់​របស់​ដែល​គេ​ឲ្យ​គាត់​ ៖​ របស់​ដែល​គេ​ធ្លាប់​ឲ្យ​គាត់​នៅ​តែ​សំខាន់​ ហើយ​គាត់​នៅ​តែ​ស្រឡាញ់​វា​​​​ ប្រើ​វា​មិន​ដែល​ឲ្យ​បាត់​ពី​ខ្លួន។ ពេល​ខ្លះ​អាច​ខឹង​អ្នក​នៅ​ពេល​អ្នក​ប៉ះពាល់​វា​ក៏​មាន​ដែរ។

៧. គាត់​នៅ​តែ​ស្រពិចស្រពិល​ជាមួយ​អ្នក​ ​៖​ ពេល​ខ្លះ​គាត់​មិន​ដឹង​ថា​គាត់​ស្រឡាញ់​ម្នាក់​ណា​ឲ្យ​ច្បាស់​ គាត់​គ្មាន​ជំហរ​នឹងធឹង​ជាមួយ​អ្នក​។ ម្ដង​នឹក​គេ ម្ដង​នឹក​អ្នក មិន​ដាច់​ស្រឡះ​ពី​គេ តែ​ក៏​មិន​ចង់​បាត់​បង់​អ្នក​ទៀត។

ទោះបី​ពេល​ជា​រឿង​ខ្លះ​គាត់​ប្រាប់​អ្នក​ថា​មិន​បែប​ហ្នឹង​ក៏​ដោយ​ ប៉ុន្តែ​អ្នក​គួរ​តែ​យល់​ដោយ​ខ្លួន​ឯង​។

ប្រភព៖ familyshare

Leave a Reply

Your email address will not be published. Required fields are marked *