មូលហេតុ​ទំាង ៥ យ៉ាងដែលបង្ហាញ​ថា​ការ​មើល​កុន​ជា​ជម្រើស​អស្ចារ្យ​សម្រាប់​ការ​ណាត់​គូ​ស្នេហ៍​លើក​ដំបូង​

ស្នេហា

ភាគ​ច្រើន​យុវវ័យ​សម័យ​ឥលូវ​តែងតែ​ជ្រើសរើស​ការ​មើល​កុន​ ជា​រឿង​ត្រូវ​ធ្វើ​ដំបូង​គេ​ក្នុង​ថ្ងៃ​ណាត់​ជួប​គូ​ស្នេហ៍​លើក​ទី​មួយ​។​ ក្រោយ​ពី​នោះ​​ពូក​គេ​នាំ​គ្នា​ចេញ​ក្រៅ​ទៅ​ញាំ​អាហារ​រី​ក៏​ដើរ​លេង​ក្នុង​ផ្សារ​ទំនើប​ជា​ដើម​។ ​ ទាំងនេះ​ជា​ហេតុ​ផល​៥​យ៉ាង​ដែល​យុវវ័យ​ជ្រើសរើស​រោង​ភាពយន្ត​ជា​កន្លែង​ណាត់​ជួប​លើក​ដំបូង​៖

១.ភាព​ស្ងប់ស្ងាត់​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​ចាប់ផ្ដើម​

បរិយាកាស​ក្នុង​រោង​ភាពយន្ត​មាន​សភាព​ស្ងប់​ស្ងាត់​ដែល​អំណោយផល​​ដល់​មនុស្ស​ពីរ​នាក់​ក្នុង​ការ​ចាប់​ផ្ដើម​ស្វែង​យល់​ពី​គ្នា​និង​ខិត​ទៅ​រក​ភាព​ស្និទ្ធ​ស្នាល។​អ្នក​ទាំង​ពីរ​អាច​អង្គុយ​ មើល​កុន​យ៉ាង​មាន​សេចក្ដី​សុខ​ដោយ​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ពី​រឿង​ហេតុ​ផ្សេង​ៗ​ដែល​កើត​ឡើង​ក្នុង​ថ្ងៃ​នោះ​។​លើស​ពី​នេះ​វា​ក៏​ជា​ឱកាស​ល្អ​ក្នុង​ការ​ចាប់​ផ្ដើម​ការសន្ទនា​លើក​ដំបូង​ជា​មួយ​គូ​ស្នេហ៍​។​អ្នក​អាច​ជជែក​គ្នា​ខ្សឹប​ៗ​ថា​អ្នកណា​ជា​ឃាតក​ក្នុង​រឿង​ឬ​ក៏​ទាយ​ថា​ចុង​បញ្ចប់​មាន​អ្វី​កើត​ឡើង​។​

២. យល់​ដឹង​ពី​ដៃ​គូរ​តាម​រយៈ​កាយ​វិការ​

រឿង​មួយ​ដែល​យើង​អាច​ស្វែង​យល់​ពី​ដៃ​គូ​ណាត់​បាន​គឺ​សង្កេត​ពូក​គេ​តាម​រយៈ​កាយវិការ​។​ជាក់​ស្ដែង​គូស្នេហ៍​តែង​មាន​ការ​អៀន​ខ្មាស​គ្នា​និង​មិន​សូវ​និយាយ​គ្នា​​​ច្រើន​ទេ​ក្នុង​ថ្ងៃ​ណាត់​ដំបូង​។​តែ​ពួក​គេ​អាច​សង្កេត​មើល​គ្នា​និង​យល់​អំពី​គ្នា​តាម​រយៈ​កាយវិការ​ដែល​បញ្ចេញ​មក​ក្រៅ​ដូច​ជា​ការ​ចាប់​ដៃ​គ្នា​ថ្នម​ៗ​និង​ការ​ដាក់​ដៃ​លើ​ស្មា​ដែល​បង្ហាញ​ពី​ភាព​ចាប់​អារម្មណ៍​លើ​ដៃ​គូ​ជាង​ភាព​យន្ត​។​

៣.​ការ​សាក​ចិត្ត​ដៃ​គូ​ណាត់​

លុយ​ជា​កត្តា​ធំ​មួយ​ក្នុង​ជីវិត​គូ​ស្នេហ៍​។​មាន​មនុស្ស​ខ្លះ​ប្រ​កែក​ថា​វា​មិន​ពិត​ប៉ុន្តែ​ជាក់​ស្ដែង​លុយ​សំខាន់​ណាស់​ក្នុង​ថ្ងៃ​ណាត់​ជួប​លើក​ដំបូង​។​មនុស្ស​ស្រី​មួយ​ចំនួន​តែង​រំពឹង​ថា​ដៃគូ​នឹង​រ៉ាប់រង​លើ​ថ្លៃ​ចំណាយ​ទាំង​អស់​ក្នុង​ថ្ងៃ​ណាត់​នោះ ​ឯ​អ្នក​ខ្លះ​ទៀត​ចង់​ចែក​ចំណែក​រៀង​ខ្លួន​។​ តែ​ជា​ការ​ពិត​ណាស់​បុរស​គួរ​តែ​ជា​អ្នក​ចំណាយ​ក្នុង​ថ្ងៃ​ពិសេស​នោះ​។

៤.​កសាង​ភាព​ស្និទ្ធ​ស្នាល​ដោយ​ការ​លេង​សើច​

ជា​ការ​ពិត​ណាស់ ​អ្នក​អាច​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ដោយ​ការ​ចំអន់​គ្នា​លេង​ដូច​ជា​ការ​ដាក់​ឈ្មោះ​តាម​តួ​ក្នុង​រឿង​កុន​​ឬ​ធ្វើ​តម្រាប់​តាម​ឈុត​ខ្លះ​ៗ​ក្នុង​រឿង​ជា​ដើម​។​ សកម្មភាព​ទាំង​នេះ​អាច​បង្កើន​បរិយាកាស​អោយ​កាន់​តែ​ស្និទ្ធ​ស្នាល​ថែម​ទៀត​។​​

៥.​បង្កើត​អនុស្សាវរីយ៍​

មាន​ពេល​ខ្លះ​ភាព​យន្ត​ដែល​អ្នក​បាន​មើល​វា​បាន​​ដិត​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ធ្វើ​អោយ​អ្នក​ចង​ចាំ​នូវ​គ្រា​ដំបូង​ដែល​អ្នក​បាន​ជួប​គ្នា​និង​នឹក​ឃើញ​ថា​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​រួម​គ្នា​។​​នៅ​ថ្ងៃ​ខាង​មុខ​អ្នក​និង​នឹក​ឃើញ​គ្នា​រាល់​ពេល​អ្នក​ឃើញ​ភាពយន្ត​​នោះ​ម្ដង​ទៀត​​និង​ចង់​ចាំ​អនុស្សាវរីយ​គ្រប់​យ៉ាង​ ហើយ​ ទោះបី​ជា​អ្នក​មិនបាន​ជួប​គ្នា​ទៀត​ក៏​ដោយ​ក៏​វា​ជា​ការ​ចង​ចាំ​ដ៏​ល្អ​មួយ​ ៕
ប្រភព៖ thoughtcatalog

Leave a Reply

Your email address will not be published. Required fields are marked *