3 ចំនុចដែលអាចជួយអោយ​អ្នក ​ប្រើប្រាស់​ពេលវេលា​ក្នុង​ជីវិត​យ៉ាងមាន​ប្រសិទ្ធិ​ភាព​បំផុត

ចែករំលែក

នៅ​ក្នុង​ជីវិត​ដ៏​មមាញឹក​របស់​យើង យើង​សុទ្ធ​តែ​មាន​គោល​ដៅ​ប្រឆាំង​នឹង​ឧបសគ្គ​ដូច​គ្នា។ ពេលវេលា​គឺ​ជា​​បំណែក​មួយ​​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យើង ដែល​វា​មិន​ដែល​ចរចា​ ឬ​លើក​លែង​ទោស​អោយ​យើង​នោះ​ទេ។

ជាមួយ​នឹង​ការ​​​ចូល​ទៅ​កាន់​​ព័ត៌មាន​គ្មាន​ដែន​កំណត់ និង​​និង​ទីផ្សារ​សកល​ដើម្បី​រក​ទំនិញ វេសាកម្ម និង​​ទេព្យកោស្យ អ្នក​ត្រូវ​ប្រើ​ពេល​វេលា​គ្រប់​វិនាទី​អោយ​មាន​ប្រយោជន៍ដើម្បី​រក្សា​បាន​នូវ​សង្វាក់​ផលិតកម្ម​របស់​នាក់។ ការ​និយាយ​ពិត​ជា​ងាយ​ជាង​ធ្វើ។ យើង​ស្វែង​រក​ឧទាហរណ៍​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​អោយ​ពេល​វេលា​២៤​ម៉ោង​រៀងរាល់​ថ្ងៃ​របស់​យើង​ត្រូវ​បាន​ប្រើ​ប្រកប​ដោយ​ប្រសិទ្ធិភាព។ បញ្ជី​ទាំង​បី​ខាង​ក្រោម​​នេះ​អ្នក​គួរ​តែ​ធ្វើ៖

១៖ អ្វី​ដែល​ត្រូវ​ការ​បន្ថែម

តើ​អ្នក​ត្រូវ​ការ​អ្វី​បន្ថែម​ទៀត​នៅ​ក្នុង​ជីវិត​របស់​អ្នក? មិន​ថា​តម្រូវ​ការ​របស់​អ្នក​ជា​អ្វី​នោះ​ទេ អ្នក​ធ្វើ​បញ្ជី​ឈ្មោះ​​រឿង​ទាំង​៧​ដែល​អ្នក​ត្រូវ​ការ​បំផុត។ តម្រូវ​ការ​ទាំង​៧​នេះ​គឺ​ជា​ចំណុច​ដែល​នឹង​នាំ​អ្នក​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ធំ។

២៖ អ្វី​ដែល​អ្នក​ត្រូវ​កាត់​បន្ថយ

អ្វី​ទៅ​ដែល​មិន​សូវ​ចាំ​បាច់​សម្រាប់​អ្នក ហើយ​អ្នក​ត្រូវ​កាត់​បន្ថយ​ចេញ​ពី​ពេល​វេលា​២៤​ម៉ោង​របស់​អ្នក? ការ​លេង​ហ្វេសបុក​ មើល​កម្មវិធី ឬ​រឿង​ភាគ​ទូរទស្សន៍? រឿង​អ្វី​ក៏​ដោយ​ដែល​អ្នក​គិត​ថា​មិន​សំខាន់ ហើយ​ធ្វើ​អោយ​អ្នក​បាត់បង់​ការ​ផ្ដោត​ចិត្ត​ទុក​ដាក់​លើ​ការងារ​សំខាន់​របស់​អ្នក អ្នក​ត្រូវ​ស្វែង​រក​វា​​អោយ​បាន​៧​ហើយ​ចុះ​ក្នុង​បញ្ជី​ដែល​ត្រូវ​​កាត់​បន្ថយ​របស់​អ្នក។

៣៖ អ្វី​ដែល​អ្នក​ត្រូវ​ឈប់

មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​បញ្ជី​​​ការងារ​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​រៀប​ចំ​បញ្ជី​រឿង​ដែល​​មិន​ត្រូវ​ធ្វើ។ បញ្ជី​នេះ​អ្នក​ត្រូវ​ដាក់​បញ្ចូល​សកម្មភាព​ណា​ដែល​មិន​មាន​ប្រយោជន៍​ទាល់​តែ​សោះ​សម្រាប់​អ្នក ហើយ​​ជា​អ្វី​ដែ​ល​អ្នក​ត្រូវ​តែ​ឈប់​ធ្វើ​ទាង​ស្រុង។

សូម​សាក​ល្បង​ធ្វើ​​បញ្ជី​ និង​អនុវត្តន៍​រយៈ​ពេល​៣០​ថ្ងៃ។ បញ្ជី​៣ មាន​រឿង​៧​ក្នុង​បញ្ជី​នីមួយៗ។ ខណៈ​ដែល​សប្ដាហ៍​ទី​មួយ​ប្រហែល​ជា​ពិបាក​សម្រាប់​អ្នក​ក្នុង​ការ​កែប្រែ​ទម្លាប់​ចាស់ៗ អ្នក​នឹង​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នៅ​ចុង​សប្ដាហ៍​ទី​២។ អ្នក​អុនុវត្តន៍​រយៈ​ពេល​កាន់​តែ​វែង ឥទ្ធិពល​នឹង​មាន​កាន់​តែ​ខ្ពស់៕

ប្រែសម្រួល៖ និមល

ប្រភព៖ INC

Leave a Reply

Your email address will not be published. Required fields are marked *