ផ្នត់គំនិតទាំង ៥ យ៉ាងដែលធ្វើអ្នកគួរដឹង បើសិនជាចង់ជោគជ័យក្នុងឆាកជីវិត

ចែករំលែក

តើលោកអ្នកធ្លាប់ឆ្លល់ទេ​ថា​មនុស្សដែលជោគជ័យ​ខ្លាំងដូច​លោក​ Bill Gates លោក​ Richard Branson ​ឬក៏លោក​ Muhammad Ali ​ជាដើម​​ទទួលបានជោគជ័យ​ ហើយ​បន្តជោគជ័យ​ទៀតដោយរបៀបណា​? តាម​ពិតទៅ​ មានផ្នត់​គំនិត​អាចរៀនបានចំនួន៥​ដែលមនុស្សជោគជ័យ​យកទៅអនុវត្ត​ហើយធ្វើ​ឱ្យពួកគេ​លេចធ្លោ​ឡើងផុត​ពីមនុស្សទូទៅ​ដែលមិនបាន​ដឹងគន្លឹះអ្វីសោះ​៖

១/ មនុស្សជោគជ័យស្គាល់ខ្លួនឯង

គេស្គាល់​ចំណុច​កម្លាំង​និងចំណុចខ្វះខាត​របស់គេ​។ គេព្រមទទួល​យក​ការពិត​ថាខ្លួនគេជានរណានិង​ប្រើប្រាស់គ្រប់​ធនធាន​ដែលគេមាន​។​ សូមគិត​ទៅដល់​មនុស្សដូច​លោក​ Bill Gates​ ឬលោក​ស្រី ​J.K. Rowling​ គឺគេសុទ្ធតែ​ទទួលស្គាល់បុគ្គលិកលក្ខណៈខ្លួន​ឯងទាំងអស់​។​ គេមិនខំប្រឹងប្រែង​ធ្វើអ្វីដែលគេ​មិនចង់​នោះទេ​។

 

២/ មនុស្សជោគជ័យកំណត់គោលដៅស្របតាមបុគ្គលិកលក្ខណៈ ចំណង់ចំណូលចិត្ត សមត្ថភាព និងជំនាញនាញរបស់គេ

អ្នកជោគជ័យមិន​ដែលកំណត់​គោលដៅ​ដោយផ្អែក​លើស្ថានភាព​បន្ទាន់ ​អារម្មណ៍​រវើរវាយ​ ឬ​ក៏កាលៈទេសៈ​នោះទេ។​ លោក​ Martin​ Luther​ King​ Jr.​ លោក​ Steve Jobs ​លោក​ Nelson Mandela ​និងបុគ្គល​ជោគជ័យ​ក្នុងប្រវត្តិសាស្រ្តផ្សេងទៀត​សុទ្ធតែ​បានប្រើប្រាស់ជីវិត​តាមលក្ខណៈសម្បត្តិ​ផ្ទាល់ខ្លួន​គេ​ទាំងអស់​ ហើយ​អ្នកខ្លះ​ទៀត​បានវិនិយោគ​យ៉ាងច្រើន​មហិមា​ទៅក្នុងដំណើររបស់​គេមុននឹង​ទទួលបាន​ជោគជ័យ​។

 

៣/ ​មនុស្សជោគជ័យ​ដឹងថា​ខ្លួន​គេអាចគ្រប់គ្រង​ស្ថានការ​ក្នុង​ជីវិត​បាន

មនុស្សដែលបានកំណត់​គោលដៅជីវិត​ច្បាស់លាស់​ហើយដឹង​ច្បាស់ថា​គេមិនអាចគ្រប់គ្រង​ស្ថានភាព​ក្នុងពិភពលោក​ដែលមករំខានដល់ដំណើរ​ជីវិត​របស់គេទេ​ ប៉ុន្តែគេ​អាចគ្រប់គ្រង​លើរបៀប​ដែលគេប្រតិកម្ម​តប​ទៅនឹង​ឧបសគ្គ​ទាំងនោះបាន។ ​គេថែមទាំងដឹង​ថា​គេអាចគិតទុកជា​មុន​ និងចាត់​វិធានការ​មុន​ពេលដែល​ស្ថានការ​អាក្រក់​ជះឥទ្ធិពល​លើជីវិត​របស់​គេទៅទៀត​។

 

៤/ ​មនុស្សជោគជ័យ​ដឹងថា​គេនឹង​ត្រូវហែល​ឆ្លងឧបសគ្គ​ទាំងអស់

ស្ថានការ​លំបាកៗ​គឺជាផ្នែកមួយ​នៃមាគ៌ា​របស់មនុស្សដែល​ចង់សម្រេច​កិច្ចការ​ធំ។​ គេដឹងច្បាស់​ថានោះគឺជាដំណើរ​របស់ពិភពលោកនេះ​ ដូច្នេះហើយ​គេមិនប្រចាំ​ឬស្តីបន្ទោសនរ​ណាម្នាក់ទេ​។​ បើគ្មានកិច្ចការលំបាក​ និងបរាជ័យទេ​ ក៏មិន​មានអ្វីដែល​ត្រូវរៀនសូត្រដែរ​ដើម្បីរីក​ចម្រើន​ដែរ។​ គេដឹង​ទៀត​នូវភាពខុស​គ្មារវាងទុក្ខ​វេទនា​នឹងការតស៊ូ​។

 

៥/ មនុស្សជោគជ័យមិនគោលដៅមិនចេះចប់

ក្រោយ​ពេលសម្រេចបានគោលដៅ​មួយក្នុងជីវិត​ មនុស្សជោគជ័យ​មិនអាចដេកស្ងៀមរង់​ចាំថ្ងៃ​ស្លាប់នោះទេ​ គឺគេបន្ត​ដំណើរ​ដើម្បីសម្រេច​គោលដៅមួយ​ទៀត។​ ហេតុដូច្នេះ​ហើយ​ គេដឹងច្បាស់ថាដំណើរ​តស៊ូក្នុង​ជីវិតគឺជាគោល​ដៅពិតប្រាកដ​៕

 

ប្រភព ៖ Success Magazine

Leave a Reply

Your email address will not be published. Required fields are marked *