គន្លឹះខ្លះៗ ដែលអាចជួយអោយអ្នកក្លាយទៅជាអ្នកលក់ដ៏ពូកែមួយរូប

ជីវិត

អ្នក​បាន​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​រាប់​ពី​ការ​ស្រាវជ្រាវ ទស្សនវិស័យ​នៃ​ពាណិជ្ជកម្ម​របស់​អ្នក លក្ខខណ្ឌ​ប្រកួតប្រជែង និង​អ្វី​ដែល​អ្នក​អាច​ផ្ដល់​ជូន​ជា​ពិសេស​សម្រាប់​អតិថិជន។​ ប្រសិន​បើ​អ្នក​ធ្វើ​រឿង​ធំៗ​អស់​ហើយ ប៉ុន្តែ​អ្នក​នៅ​មាន​អារម្មណ៍​ថា ហាក់​មិន​ទាន់​ស្ថិត​ក្នុង​កម្រិត​មួយ​នៃ​ការ​ពេញ​ចិត្ត​របស់​អ្នក ដូច្នេះ​យើង​ចាប់​ផ្ដើម​ពិនិត្យ​មើល​រឿង​តូចៗ​ខ្លះ​ដែល​អាច​ជា​កត្តា​ផ្លាស់​ប្ដូរ​​នៅ​ក្នុង​លទ្ធផល​អាជីព​របស់​អ្នក។

១៖ ចេះ​បង្កើត​សំណើច​ខ្លះ

ការ​លក់​ជាញឹកញាប់​គឺ​ជាប់​ជាមួយ​នឹង​មន្ទិល និង​ការ​រិះគិត​យ៉ាង​ល្អិត​ល្អន់។​ យ៉ាង​ណា​ប្រសិន​បើ​អ្នក​អាច​បញ្ចូល​សំណើច​បន្តិច​ទៅ​ក្នុង​ការ​សន្ទនា​វា​នឹង​ជួយ​បន្ថែម​ភ្លើង​ខៀវ ហើយ​វា​នឹង​ជួយ​ដល់​បទបង្ហាញ​របស់​អ្នក​កាន់​តែ​រស់​រវើក និង​មាន​លក្ខណៈ​ជា​ការ​សន្ទនា​រវាង​មនុស្ស​ និង​មនុស្ស។

២៖ ជំហាន​បន្ទាប់

អ្នក​លក់​ភាគ​ច្រើន​មិន​បាន​​កំណត់​ជំហាន​បន្ទាប់​នៅ​ក្នុង​ដំណើរការ​លក់។ ជា​ញឹកញាប់​អតិថិជន​មិន​ស្រេច​ចិត្ត​ ឬ​ចុះ​កិច្ចសន្យា​ទិញ​អំឡុង​ពេល​អ្នក​ធ្វើ​បទ​បង្ហាញ​លក់​នោះ​ទេ។ ដូច្នេះ​វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​កំណត់​គំរោង​បន្ទាប់​ពី​ការ​ធ្វើ​បទបង្ហាញ​។

៣៖ ភាព​ស្មោះត្រង់

ពេល​ខ្លះ​អតិថិជន​គិត​ថា អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​គឺ​​វត្ថុ​មួយ ប៉ុន្តែ​មិន​មែន​វត្ថុ​ល្អ​តែង​តែ​លក់​ដាច់​​សម្រាប់​គ្រប់​អតិថិជន​ទេ។ ពេល​ខ្លះ​អ្នក​ត្រូវ​តែ​ស្មោះ​ត្រង់ ហើយ​ហ៊ាន​ពន្យល់​ពី​ទស្សនៈ​របស់​អ្នក​ថា​តើ​ហេតុ​អ្វី​បាន​ជា​របស់​មួយ ឬ​សេវា​កម្ម​មួយ​ផ្សេង​ទៀត​ត្រឹមត្រូវ​សម្រាប់​អតិថិជន​របស់​អ្នក​ជាង ទោះ​បី​ជា​ផលិត​ផល​របស់​អ្នក​មាន​មែន​ជា​​អ្វី​ដែល​ត្រូវ​នឹង​តម្រូវការ​ជាក់​ស្ដែង​នោះ​ក៏​ដោយ។

៤៖ សួរនាំ​ដោយ​រម្យទម

ការ​លក់​មួយ​ចំនួន​បរាជ័យ​នៅ​ពេល​អ្នក​លក់​មិន​បាន​ស្ដាប់ និង​សួរ​សំនួរ​ដោយ​រម្យទម​មុន​ពេល​ណែនាំ​ពី​ផលិតផល។ កត់សម្គាល់​ពី​លក្ខណៈ​ពេសេស និង​ស្វែង​យល់​ពី​អ្វី​ដែល​ធតិថិជន​ចង់​បាន​អាច​នឹង​ក្លាយ​ជា​កត្តា​វាស់វែង​ពី​លទ្ធផល​នៃ​ការ​លក់​របស់អ្នក។

៥៖ ផ្សំផ្គុំ​អ្វី​ដែល​ត្រូវ​បង្ហាញ​

បទបង្ហាញ​លក់​ភាគ​ច្រើន​គឺ​ជា​ការ​សន្ទនា​រវាង​មនុស្ស​ពីរ​នាក់​ដើម្បី​ស្វែង​យល់​ពី​ផលិតផល​ឬ​សេវាកម្ម​មួយ​ថា​តើ​ត្រូវ​​នឹង​តម្រូវ​ការ​ឬ​អត់។ ភាគច្រើន អ្នក​ចេញ​លក់​ដំបូង​ផ្ដោត​សំខាន់​ខ្លាំង​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ត្រូវ​និយាយ ពួក​គេ​ភ្លេច​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ក្នុង​ការ​សន្ទនា​ពិត​ប្រាកដ​មួយ។

៦៖ ស្រាវជ្រាវ​

ការ​លក់​ល្អ​ត្រូវ​ភ្ជាប់​នឹង​ការ​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន និង​បុគ្គល​ដែល​ត្រូវ​ជួប។ ស្វែង​យល់​ពី​​ចំណុច​ដែល​ក្រុមហ៊ុន​​ ឬ​ក្រុម​របស់​គេ​កំពុង​ប្រឈម ចំណុច​ខ្លាំង ខ្សោយ តម្រូវការ កាត់​បន្ថយ ឬ​រក​អោយ​ឃើញ​​បុគ្គលិ​កដែល​​យើង​ត្រូវ​ជួប។

៧៖ យល់​ពី​បញ្ហា​របស់​​អ្នក​ប្រើប្រាស់

ផលិតផល ឬ​សេវាកម្ម​ដែល​អ្នក​ផ្ដល់​ទៅ​កាន់​អតិថិជន​កាន់​តែ​ច្រើន​និង​មាន​ប្រភព​ខុសៗគ្នា​ បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​ក៏​ខុសៗ​គ្នា​ដែរ​។ ទោះ​អ្នក​មិន​មែន​ជា​បុគ្គលិក​បច្ចេកទេស ប៉ុន្តែ​ដើម្បី​​ជំរុញ​អោយ​អាជីពលក់​របស់​អ្នក​ទៅ​មុខ​កាន់​តែ​លឿន អ្នក​ត្រូវ​តែ​ព្យាយាម​ស្ដាប់ និង​ស្វែង​យល់​ពី​បញ្ហា​ដែល​អតិថិជន​មាន។

៨៖ បញ្ជាក់​អ្វី​ដែល​អ្នក​កំពុង​លក់​ពិត​ជា​ប្រើការ​បាន​

ភស្ដុតាង​គឺ​ជា​​បំណែក​សំខាន់​បំផុត​ដែល​អ្នក​មាន​នៅ​ក្នុង​ការ​លក់ ដូច្នេះ​ការ​ដែល​អ្នក​អាច​បញ្ជាក់​អោយ​​ឃើញ​ថា ផលិតផល ឬ​សេវាកម្ម​ដែល​អ្នក​កំពុង​លក់​ពិត​ជា​ដំណើរការ ឬ​ប្រើការ​បាន​ប្រកប​ដោយ​ប្រយោជន៍​គឺ​ជា​កូនសោ​ដ៏​សំខាន់។ ទាំង​នេះ​អ្នក​ត្រូវ​ការ​កត្តា​ពិត​ជាក់លាក់ និង​ទិន្នន័យ៕

ប្រែសម្រួល៖ និមល

ប្រភព៖ INC

Leave a Reply

Your email address will not be published. Required fields are marked *