វិធីសាស្រ្តទាំង​ ៨ ​យ៉ាង​ដែល​មនុស្ស​ជោគជ័យ​ តែងតែធ្វើ​ពេល​ជួប​បញ្ហា

ជីវិត

ពេលគិត​ដល់កំពូលមនុស្ស​ជោគជ័យក្នុង​លោក ដូច​ជាមេដឹកនាំ​ប្រទេស ​មហាសេដ្ឋី​ និងអគ្គនាយកក្រុម​ហ៊ុនធំៗ​ជាដើម​ លោកអ្នក​ប្រហែល​នឹក​ស្រមៃ​ថាមនុស្ស​ទាំងអស់នោះ​ធ្វើការគ្មាន​ពេល​សម្រាកទេ​។ តាមពិត​មនុស្ស​ទាំងអស់នៅប្រហែល​ធ្វើការច្រើន​ម៉ោងជាមនុស្ស​ទូទៅមែន ប៉ុន្តែអ្នក​ទាំងអស់​នោះ​ក៏តែងតែ​ជួបបញ្ហា​ និងមាន​ពេលដែល​គេមិនអាច​ធ្វើការ​បានដែរ​។ ដូច្នេះ​តើមនុស្សជោគជ័យ​ទាំងអស់​នោះធ្វើអ្វី​នៅពេល​ធ្វើការ​មិនកើត?

១/ ហាត់ប្រាណ

មនុស្សជោគជ័យ​មានទម្លាប់​ហាត់ប្រាណ​ទៀងទាត់​។ តើមាន​អ្វីទាក់ទង​នឹងការហាត់​ប្រាណ​? មានប្រយោជន៍​ច្រើន​ជាងអ្វីដែល​យើងដឹង​ទៅទៀត​។ ការហាត់​ប្រាណទៀងទាត់​ជាទម្លាប់​របស់មនុស្ស​ដែលមានគោលដៅ​ជាក់លាក់​។ ការហាត់ប្រាណ​ក៏ជួយបន្ធូរ​ភាពតានតឹង ​បង្កើន​ថាមពល​។

 

២/ រស់ដោយរីករាយ

មនុស្សជោគជ័យ​ដូចជាលោក​ Bill Gates​ និង ​Richard Branson​ ជាដើមសុទ្ធ​តែធ្លាប់​និយាយ​ហើយថា ការសម្រាក​ពីការងារ​មួយរយៈ​ដើម្បី​ដើរ​លំហែកាយនឹង​ជួយបង្កើន​សុខភាព​ផ្ទាល់ខ្លួន ​និងផលិតភាព​ការងារ។

 

៣/ ធ្វើសមាធិ

ចំណាយ​ពេលខ្លះ​ដើម្បីរៀន​ធ្វើសមាធិ ​លោកអ្នក​នឹងឃើញ​ភាពអស្ចារ​ក្នុង​ជីវិត​។ បើមិនធ្វើដើម្បី​គោលដៅ​សាសនាទេ ​យ៉ាងហោច​ណាស់​ក៏ការធ្វើ​សមាធិត្រឹមត្រូវ​អាចជួយ​ជម្រះចិត្ត​ បង្កើន​ការចងចាំ​ និងជួយ​ឱ្យមានស្មារតី​គ្រប់​ពេល​។

 

៤/ អានសៀវភៅ

ការអានជា​ប្រចាំមានប្រយោជន៍​ច្រើនណាស់​។ មិនខ្វល់ថា លោកអ្នក​ចាប់ផ្តើម​អាន​អ្វីទេ ​ហើយបើ​ទោះជា​អានច្រើន​យ៉ាងណា​ក៏មិនមាន​បញ្ហាអាក្រក់​អ្វី​ឡើយ​។ ការអាន​កាសែត​ ទស្សនាវដ្តី ​ប្រលោមលោក​ និងសៀវភៅ​គ្រប់ប្រភេទ​ទាំងអស់ជួយ​ឱ្យលោកអ្នក​ចេះពាក្យពេចន៍​ច្រើន​ ពង្រីក​ទស្សនវិស័យ​ បង្កើន​ការចងចាំ​ និង​ទទួលបាន​គំនិតថ្មីៗ​។

 

៥/ រៀន

មនុស្សជោគជ័យ​ដឹងថា មិនខ្វល់​ថា​លោកអ្នក​គិតថា​ខ្លួន​ឯង​ដឹងច្រើន​ប៉ុណ្ណា​ទេ ក្នុងលោក​នេះនៅ​តែមានរឿងថ្មីៗ​ដែលត្រូវ​រៀន​ជានិច្ច​។ បើទោះ​ជាលោក​អ្នកមាន​ចំណេះដឹង​គ្របដណ្តប់​លើវិស័យ​ដែលលោកអ្នក​កំពុងតែ​ធ្វើការក៏​ដោយ ក៏តែងតែ​មាន​ព័ត៌មានថ្មីៗ ​ចរន្តថ្មីៗ​ និងបច្ចេកវិទ្យា​ថ្មីៗជា​បន្តបន្ទាប់។

 

៦/ ស្ម័គ្រចិត្ត

មនុស្សជោគជ័យ​ចំណាយពេ​លខ្លះដើម្បី​ធ្វើកិច្ចការ​ស្ម័គ្រចិត្ត ដើម្បី​ផ្តល់​ជូនសង្គម​វិញ និង​ដើម្បីឆ្លៀតឱកាស​បង្កើត​ទំនាក់ទំនង​។ ការងារស្ម័គ្រ​ចិត្ត​ជាឱកាស​ផ្សា​ភ្ជាប់មនុស្ស​ដែលមាន​ជំនាញ និងចំណង់ចូលចិត្ត​ស្រដៀងគ្នា​។

 

៧/ បង្កើតទំនាក់ទំនង

ព្រឹត្តិការ​បង្តើតបណ្តាញទំនាក់ទំនង​ជាឱកាសមាន​តម្លៃណាស់​ ហើយ​លោកអ្នកគួរ​តែព្យាយាមស្វែងរក​ឱកាសបែប​នេះឱ្យបាន​ញឹកញាប់​។ មនុស្សថ្មីៗ​អាចនាំមក​នូវឱកាស​ថ្មីៗ​ ទំនាក់ទំនង​ថ្មីៗ​ ជំនាញថ្មីៗ​ និង​ព័ត៌មានថ្មីៗ​។ បន្ថែម​ពីលើនេះ ​ការមាន​ទំនាក់ទំនង​ល្អក្នុងសង្គម​នាំមកនូវសុខភាពផ្លូវ​ចិត្តទៀតផង​។

 

៨/ ឱ្យតម្លៃមនុស្សដែលខ្លួនស្រឡាញ់

មនុស្សជោគជ័យ​ភាគច្រើនព្យាយាម​ឆ្លៀតពេល​នៅជាមួយមនុស្ស​ដែល​គេស្រឡាញ់​។ មនុស្សខ្លះ​ងប់ងុល​នឹងការរកលុយ និង​អំណាចរហូត​ដល់ភ្លេច​គិតមនុស្ស​ជុំវិញខ្លួន​។ ធ្វើបែបនេះ​ប្រហែល​ទទួលបាន​ជោគជ័យ​ក្នុងមួយ​រយៈពេលខ្លី​មែន ប៉ុន្តែទី​បំផុតលោកអ្នក​នឹងមាន​អារម្មណ៍​ឯកោ ហើយ​នឹង​យល់​ថាអ្វីៗ​ដែលខំប្រឹងប្រែង​កន្លង​មកជា​ការឥតប្រយោជន៍៕

 

ប្រភព ៖ Entrepreneur

Leave a Reply

Your email address will not be published. Required fields are marked *