មេរៀន​សំខាន់ៗ ទាំង ៦យ៉ាង​ដែល​ម្តាយឪពុកគួរតែបង្រៀនកូនៗ បើសិនជាចង់អោយពួកគេមានអនាគតល្អ

ជីវិត

សហគ្រិន​ជាមនុស្សស​ម្បូរ​ធនធាន​ ការច្នៃ​ប្រឌិត​ និង​ភាពវាងវៃ​ពី​ធម្មជាតិ ហើយ​ការចែករំលែក​គោលការ​សហគ្រិន​ឱ្យកូនៗ​អ្នកអាច​ជួយពួក​គេ​ឱ្យ​រកឃើញ​ជោគជ័យ​ក្នុង​សេដ្ឋកិច្ច​ថ្មីបាន​។ សហគ្រិន​ជាច្រើន​ចាប់ផ្តើម​ពាណិជ្ជកម្មពេល​ខ្លួន​គេនៅក្មេង​។ ស្ថិតក្នុង​ពិភពលោក​បច្ចុប្បន្ន​ដែលការ​ចំណាយ​ទុនកាន់​តែតិច​ដើម្បី​ចាប់ផ្តើម​ពាណិជ្ជកម្ម​ មនុស្ស​ដែល​ចាប់ផ្តើម​ធ្វើពាណិជ្ជកម្ម​នឹងកាន់​តែក្មេង​ទៅ។ អ្នក​អាចបញ្ជ្រាប​មេរៀន​សហគ្រិន​ទៅកូន​ចៅរបស់​អ្នក​រាល់ថ្ងៃ​តាមម​ធ្យោបាយ​ទាំង៦​ខាងក្រោម​នេះ​៖

១/ ណែនាំឱ្យចេះធ្វើសកម្មភាព

សហគ្រិន​ភាគច្រើន​មិនសរសេរ​ផែនការ​ពាណិជ្ជកម្មទេ​។ គេចូល​ចិត្តចាប់​ផ្តើម​សកម្មភាព​តាម​គំនិត​ រួចកែប្រែ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។ ម្តាយ​ឪពុក​ដែលខ្វះ​ផ្នត់គំនិត​សហគ្រិន​ប្រហែល​វិភាគ​ច្រើនជ្រុល​ ដែល​ជាសកម្មភាព​បង្រៀនកូនទាំង​មិនដឹងខ្លួន​ឱ្យជៀសវាង​ការប្រថុយ​ប្រថាន​ដែលជា​គ្រឹះ​នៃភាព​ជា​សហគ្រិន​។ ផ្ទុយ​ទៅវិញ ​ការបណ្តោយ​ឱ្យកូន​ៗធ្វើសកម្មភាព​តាមគំនិត​គេ​ ហើយស្រប​ពេល​ជាមួយគ្នា​នោះបង្រៀន​គេឱ្យស្គាល់​សារៈសំខាន់​នៃទំនាក់ទំនង​វិនិយោគិន​នឹងផ្តល់​ទំនុកចិត្ត​ដល់គេ​។

២/ ផ្តល់ភាពស្វ័យត

សហគ្រិន​ដឹងថា​គេមិនអាចគ្រប់គ្រង​លើអ្វីៗ​ទាំងអស់​ទេ​ តែគេ​នៅ​តែ​ត្រូវទទួល​ខុសត្រូវ​លើអ្វីៗ​ទាំងអស់​ដែលកើត​ចេញពី​សកម្មភាព​របស់គេ​។ ​ហេតុដូច្នោះ​ហើយ​ គេឱ្យ​តម្លៃលើ​ភាពឯករាជ្យ​។ បណ្តោយឱ្យកូនៗ​អ្នក​គិត​រកមធ្យោបាយ​ដោះស្រាយ​បញ្ហាដោយ​ខ្លួនគេ​ ហើយ​បើគេមិនអាច​រកឃើញ​ ចាំ​ផ្តល់​ចម្លើយ​ឱ្យគេ ​ប៉ុន្តែ​មិនត្រូវប្រាប់​គេថាត្រូវ​ធ្វើអ្វីឡើយ​។ ធ្វើរបៀប​នេះ​ គេ​នឹងរៀន​ដោះស្រាយ​បញ្ហា​ដោយខ្លួន​គេផ្ទាល់​ និងមិន​សូវពឹ​ងអាស្រ័យ​លើ​ម្តាយ​ឪពុក​ឡើយ។

 

៣/ ចំណេះដឹងខាងហិរញ្ញវត្ថុ

កុំលាក់​បាំងការ​ពិតអំពីការ​ចាប់ផ្តើម​និងគ្រប់គ្រង​មុខជំនួញ​ពីភ្នែក​កូនអ្នក​។ គេត្រូវ​យល់ថា​កិច្ចការ​នេះតម្រូវ​ឱ្យមានទំនួល​ខុសត្រូវ​និង​ការលះបង់​ ព្រោះ​គ្មានអ្វី​ដែលកើត​ឡើង​ដូចគេ​ជប់នោះទេ​។ ក្មេងៗ​អាចយល់​ដឹងគំនិត​ស៊ី​ជម្រៅចាំបាច់​ដូចជា​ការចំណាយ​ ចំណូល​ ផលចំណេញ​ និងការសន្សំ ​ប្រសិន​អ្នកចាប់ផ្តើម​ពន្យល់​បន្តិចម្តងៗ​ពីងាយៗ​ឡើងទៅ​។

 

៤/ ថ្វីគំនិតខាងលក់ដូរ

សហគ្រិន​យល់យ៉ាងច្បាស់​នូវសារៈសំខាន់​នៃការបង្កើត​ទំនាក់ទំនង​។ អ្នក​មិនអាចអង្គុយ​រង់ចាំ​ឱកាសរត់​មករកអ្នកទេ​។ អ្នកត្រូវ​តែស្វែង​រកឱកាស​និង​ចាប់វាឱ្យជាប់​។ អ្នកអាច​លើកទឹកចិត្តកូនៗ​របស់អ្នក​ឱ្យចេញ​ទៅនិយាយ​ស្តីជា​មួយមនុស្ស​ដទៃ​ដោយខ្លួន​ឯងដើម្បីទិញ​អ្វីដែល​គេចង់បាន​។ ក្មេងៗ​នឹងរៀន​របៀបនិយាយ​និងយល់​អំពីអំណាច​នៃការ​និយាយស្តី​។

 

៥/ ផ្នត់គំនិតអភិវឌ្ឍ

ក្មេងៗ​រៀនពី​សាលាថា​បរាជ័យ​មិនមែន​ជារឿង​ល្អទេ​ ប៉ុន្តែ​សហគ្រិន​ជោគជ័យយល់​ថា​បរាជ័យជា​ផ្នែកសំខាន់​មួយ​នៃជោគជ័យ​។ ប្រើប្រាស់​បរាជ័យ​ដើម្បីបង្រៀន​កូនអ្នក​ឱ្យប្រឹងប្រែង​ដើម្បីអភិវឌ្ឍ​ខ្លួនរហូត​។ ការប្រែក្លាយ​បរាជ័យ​ឱ្យទៅជា​ឱកាសរៀនសូត្រ​មិនមែនគ្រាន់​តែជាការ​លួងលោម​ពេលកូន​ធ្វើអ្វី​មួយមិនបាន​សម្រេច​ប៉ុណ្ណោះ​ទេ តែត្រូវ​លើកទឹក​ចិត្តគេ​ឱ្យចេះ​ច្នៃប្រឌិត​តាម​រយៈការ​ទទួល​យកផ្នត់​គំនិត​អភិវឌ្ឍ​។ ក្នុងពេល​កូនបរាជ័យ​អ្នកអាច​និយាយថា​ មិនអីទេ ​ថ្ងៃនេះ​ធ្វើមិន​សម្រេច​ ប៉ុន្តែ​តើកូន​បានរៀន​សូត្រអ្វីខ្លះ​? ហើយតើកូន​នឹងកែ​ប្រែកន្លែង​ណានៅ​ថ្ងៃស្អែក​?

៦/ ស្រឡាញ់ជីវិតជាអ្នករៀន

សហគ្រិនជោគជ័យ​តែងតែព្យាយាម​អភិវឌ្ឍខ្លួន​និងពាណិជ្ជកម្ម​របស់​គេ​ជានិច្ច​។ គេដឹងថាមាន​តែការផ្លាស់ប្តូរ​ទេដែល​មានរហូត​ ហើយ​អ្វីដែល​ប្រើការ​បាននៅថ្ងៃនេះ​ប្រហែល​មិនអាចអនុវត្ត​បានទេ​នៅថ្ងៃស្អែក​។ ឧត្តមភាពមិនមែនមានន័យថាឥតខ្ជោះនោះទេ វាមាន​ន័យថា​ជាការបង្កើត​ទម្លាប់ដើម្បី​សុខភាព​និងរីកចម្រើន​តាមរយៈ​ការអនុវត្តនិងវិន័យ៕

 

ប្រភព ៖ Entrepreneur

Leave a Reply

Your email address will not be published. Required fields are marked *