៣ ជំហ៊ាន អ្នកអាចដាំខ្ទឹមសដោយខ្លួនឯងបាន ជាមួយទិន្នផលគួរជាទីគាប់ចិត្ត

ចែករំលែក

ខ្ទឹមស ជាដំណាំងាយស្រួលក្នុងការដាំដុះបំផុត ដោយគ្រាន់តែអានការណែនាំ តិចតួចខាងក្រោម បងប្អូននឹងអាចចាប់ផ្តើមដាំ ហើយអាចរំពឹងទុកបានថានឹងងទទួលបានទិន្នផលគួជាទីគាប់ចិត្តបំផុត។ ជំហ៊ានទាំង ៣ ខាងក្រោមនិងជួយបងប្អូនដាំដុះខ្ទឹមសដោយខ្លួនឯងនៅពេលណាក៏បាន។

១. ការរៀបចំដី -ជ្រោយដីអោយបានបានម៉ត់ -ដាក់ជីកំប៉ុស្តលាយជាមួយដី ។

២. ការរៀបចំដាំ -ដាំគម្លាតពីគ្នាគុម្ពមួយទៅគុម្ពមួយ ពី ៤ ទៅ ៨ សង់ទីម៉ែត្រ និងជំរៅ ២ ទៅ ៣ សង់ទីម៉ែត្រ -ដើម្បីកុំអោយពិបាកក្នុងការវាស់ច្រើនសា យើងអាចប្រើប្រាស់កំណាត់ឈើភ្ជាប់គ្នា ដោយបង្កើតជាឩបករណ៍រង្វាស់មួយ ស្របតាមខ្នាតដែលបានណែនាំខាងលើ។

-ជ្រើសរើសយកមើមខ្ទឹមសដែលមានគុណភាពល្អ ធំ មិនខូច ឬសត្វស៊ី

-ដាំដោយដាក់ក្បាលខ្ទឹមចុះក្រោម និងកន្ទុយរបស់ឡើងលើ បន្ទាប់មកកប់ដីពីលើ

-យកចំបើងគ្របពីលើ ដើម្បីកាត់បន្ថយកំដៅ និងរក្សាសំណើមក្នុងដី។

៣. ការថែទាំ និងការប្រមូលផល -ស្រោចទឹក បន្ថែមជី និងរក្សាការថែទាំ -ខ្ទឹមសអាចប្រមូលផលបាន ចន្លោះពី ១ ទៅ ២ ខែ ឬនៅពេលដែលដើមខ្ទឹមមានស្លឹកចាប់ពី ៥ ទៅ ៦ ស្លឹក។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភព : http://eangsophalleth.net/archives/6140

Leave a Reply

Your email address will not be published. Required fields are marked *