ការពិតទាំង១០យ៉ាង ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងព្រៃអាម៉ាស្សូន

ប្លែកៗ

ព្រៃអាម៉ាស្សូនបានលាតសណ្ធឹងលើផ្ទៃដៃចំនួន ៧លានគីឡូម៉ែតការ៉េ ដែលក្នុងនោះមានច្រើនជាង៥លានគីឡូម៉ែតការ៉េគ្របដណ្តប់ដោយព្រៃក្រាស់ៗដែលមានសំណើម។ តោះ ទៅមើលភាពអស្ចារ្យនៃព្រៃនេះដែលអ្នកនឹងចាប់អារម្មណ៍៖

១. ព្រៃអាម៉ាស្សូនស្ថិតនៅលើព្រំដែននៃរដ្ឋចំនួន៩ រូមមាន ប្រទេសប្រេស៊ីល ៦០% , ប្រទេសបេរ៉ូ ១៣%, ប្រទេសកូឡុំប៊ី ១០%, និងរដ្ឋតូចៗជាច្រើនទៀតដូចជា Venezuela, Ecuador, Bolivia, Guyana, Suriname and French Guiana ។

២. ព្រៃអាម៉ាស្សូនមានទំហំស្មើនឹងពាក់កណ្តាលនៃព្រៃដែលនៅសល់ទូទាំងពិភពលោក ហើយក៏ជាតំបន់ជីវចម្រុះដ៏ធំជាងគេផងដែរ។

៣. ព្រៃនេះជាជម្រកនៃដើមឈើប្រមាណ ៣៩០ពាន់លានដែលត្រូវបានចែកជា ១៦០០០ប្រភេទ។

៤. ១០ភាគរយនៃប្រភេទសត្វទាំងអស់ទូទាំងពិភពលោកគឺមាននៅក្នុងព្រៃនេះ។

៥. ២០ភាគរយនៃប្រភេសបក្សីទាំងអស់ទូទាំងពិភពលោកគឺមាននៅក្នុងព្រៃនេះ។

៦. ព្រៃនេះក៏ជាជម្រកនៃរុក្ខជាតិប្រមាណ ៤០០០០ប្រភេទ និងច្រើនជាង២.៥លានប្រភេទនៃសត្វល្អិតរស់នៅក្នុងព្រៃនេះ។

៧. អាម៉ាស្សូនក៏ជាជម្រករបស់សត្វដែលសាហវជាងគេក្នុងពិភពលោកដូចជា ខ្លារខិន និងពស់ដែលសាហាវផងដែរ។

៨. ការថែរក្សាព្រៃនេះមានការលំបាកកាលពីមុន ប៉ុន្តែរយៈពេល១០ឆ្នាំចុងក្រោយនេះ ការការពារមានសន្ទុះខ្ពស់ ដោយតំបន់កាន់តែច្រើនបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ហើយការកាប់បំផ្លាញព្រៃក៏បានថយចុះប្រមាណ៥០%ផងដែរ។

៩. ៨០ភាគរយនៃអាហាររបស់យើងគឺត្រូវបាននាំចេញពីក្នុងព្រៃនេះ ដែលរាប់បញ្ចូលទាំង កាហ្វេ សូកូឡា ស្រូវ ប៉េងប៉ោះ ដំឡូង ចេក ម្រេចខ្មៅ ម្នាស់ និងពោតជាដើម។

១០. អ្នកគួរតែចូលរួមជាមួយក្រុមថែរក្សាព្រៃនេះ ព្រោះពិភពលោកនៅសល់ព្រៃប្រមាណតែ៦ភាគរយនៃផ្ទៃដីតែប៉ុណ្ណោះ ហើយពាក់កណ្តាលនៃ៦ភាគរយនោះគឺព្រៃអាម៉ាស្សូននេះឯង៕

អត្តបទ : http://anarchak.com/article/2016
ប្រភព៖ UniGlobe

Leave a Reply

Your email address will not be published. Required fields are marked *