១១​ សំនួរ​ស៊ី​ជម្រៅ​ដែលអ្នកត្រូវ​សួរ​មិត្តប្រុស បើសិនជាងអ្នកចង់ដឹង​ថា​ គេជា​មនុស្ស​បែប​ណា

ស្នេហា

មិត្ត​ប្រុស​គឺ​ជា​មនុស្ស​ដែល​សុភាព​នារី​យើង​ពិបាក​ក្នុង​ការ​វាស់​ស្ទង់​ដឹង​ភ្លាមៗ ហើយ​ជា​ទូទៅ​សុភាព​នារី​ត្រូវ​ដឹង​អោយ​បាន​ច្រើន​ពី​មិត្ត​ប្រុស​របស់​ខ្លួន។

ទោះ​យ៉ាង​ណា​ដើម្បី​ដឹង​ពី​ដៃ​គូ​របស់​អ្នក ចម្លើយ​ជាក់​លាក់​ពិត​ជា​ចាំ​បាច់​ណាស់។

សំនួរ​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ជជីក​សួរ​ដើម្បី​ដឹង​ពី​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក៖

 

១៖ តើ​បង​ធ្លាប់​ចង់​ល្បី​ឈ្មោះ​ទេ? បើ​បង​ចង់​ល្បី​ឈ្មោះ​តើ​ព្រោះ​តែ​ហេតុ​​អ្វី​ទៅ?

អ្វី​ដែល​អ្នក​អាច​រៀន​បាន​ពី​សំនួរ​នេះ​គឺ​អ្នក​នឹង​ដឹង​ពី​មិត្ត​ប្រុស​អ្នក​លើស​ពី​ការ​គិត​​របស់​អ្នក​ចំពោះ​គេ។ តើ​គេ​ត្រូវ​ការ​អ្វី​ដែល​រឹង​មាំ​ឬ​ទេ?

 

២៖ តើ​បង​ពេញ​ចិត្ត​នឹង​បណ្ដាញ​សង្គម​មួយ​ណា​ជាង​គេ?

អ្វី​ដែល​អ្នក​អាច​រៀន​បាន​ពី​សំនួរ​នេះ​គឺ ប្រសិន​បើ​មិត្ត​ប្រុស​អ្នក​ចូល​ចិត្ត​ facebook គេ​គឺ​ជា​មនុស្ស​​ចូលចិត្ត​ទាក់​ទង​មនុស្ស​ដទៃ​ជា​ច្រើន។​ បើ​គេ​ចូលចិត្ត Twitter គេ​ចង់​ធ្វើ​ជា​មនុស្ស​ឆ្លាត ហើយ​ពូកែ​បញ្ជូន​រឿង។ បើ​គេ​ចូល​ចិត្ត Instagram គេ​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ឆ្លុះ​កញ្ចក់ និង​ថតរូប​ខ្លួន​ឯង។

 

៣៖ បើ​បង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​របស់​ពិភពលោក​មួយ​ពេញ​មួយ​ជីវិត តើ​បញ្ហា​ណា​ដែល​បង​នឹង​​ចង់​ចូល​រួម?

អ្វី​ដែល​អ្នក​រៀន​ពី​សំនួរ​នេះ​​គឺ ដឹង​ពី​ទឹក​ចិត្ត​ស្រលាញ់​របស់​គេ​ធំ​បំផុត​ជា​អ្វី។

 

៤៖ តើ​បង​ជឿ​​ថា មាន​ខ្មោច​ទេ?

អ្វី​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះ​គឺ ការ​គិត​របស់​គេ​ពី​រឿង​ជាតិ​ក្រោយ។

៥៖ តើ​ថ្ងៃ​អាទិត្យ​ដែល​បង​គិត​ថា ល្អ​បំផុត​សម្រាប់​ជីវិត​បង​គឺ​​ថ្ងៃ​របៀប​ណា?

អ្វី​ដែល​អ្នក​រៀន​ពី​សំនួរ​នេះ​គឺ តើ​គាត់​ចូ​ល​ចិត្ត​ធ្វើ​អ្វី​ពេល​គាត់​មាន​អារម្មណ៍​ខ្ជិល។

 

៦៖ តើ​អ្វី​ទៅ​ដែល​បង​នឹង​នៅ​តែ​សោកស្ដាយ​រហូត?

អ្វី​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះគឺ ថា​តើ​គេ​នឹង​សារភាព​ពី​អ្វី​ដែល​គេ​ខុស ឬធ្វើ​អោយ​ខូច​ការ​ឬ​ទេ។

 

៧៖ ពេល​ដែល​បង​យំ តើ​យំ​ដោយសារ​អ្វី​ទៅ?

អ្វី​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះ​គឺ តើ​គាត់​ជា​មនុស្ស​ប្រើ​អារម្មណ៍​​បែប​ណា ហើយ​គាត់​គិត​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​ប្រើអារម្មណ៍​ជាមួយ​នឹង​រឿង​រ៉ាវ។

 

៨៖ បើ​អោយ​បង​ជ្រើស​រើស​រឿង​មួយ​នៃ​ជោគជ័យ​របស់​បង​ក្នុង​ភាព​ជា​មនុស្ស តើ​ជា​រឿង​អ្វី?

អ្វី​ដែល​អ្នក​អាច​រៀន​ពី​សំនួរ​នេះ​គឺ តើ​គេ​មាន​មោទនភាព​បំផុត​លើ​រឿង​អ្វី?

 

៩៖ បើ​អោយ​បង​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី តើ​បក្ស​នា​ពេល​បច្ចុប្បន្ន​មួយ​ណា​ដែល​បង​នឹង​ឈរ​ឈ្មោះ?

អ្វី​​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះ​គឺ តើ​គេ​មាន​ចំណេះ​ដឹង​កម្រិត​ណា​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​​។

 

១០៖ តើ​បង​ចង់​មាន​កូន​ទេ?

អ្វី​ដែល​អ្នក​រៀន​បាន​ពី​សំនួរ​នេះ​គឺ ការ​គិត​ និង​របៀប​រស់​នៅ​រយៈ​ពេល​វែង​របស់​គេ?

 

១១៖ តើ​បច្ចុប្បន្ន​បង​កំពុង​តែ​តាម​សម្រេច​ក្ដី​សុបិន​របស់​បង​ដែរ​ទេ?

អ្វី​ដែល​អ្នក​​អាច​រៀន​ពី​សំនួរ​នេះ​គឺ តើ​គេ​ជា​មនុស្ស​មាន​ការ​តស៊ូ និង​មាន​ឆន្ទៈ​ធំ​នៅ​ក្នុង​ជីវិត​ឬទេ?

 

មិត្ត​នារី​យើង​អាច​សួរ​សំនួរ​ណា​មុន​ក៏បាន​ដែរ​មិន​បាច់​សួរ​តាម​លេខ​រៀង​ទេ ហើយ​ក៏​មិន​បាច់​សួរ​ម្ដង​ទាំង​១២​សំនួរ​ដែរ។ បើ​ធ្វើ​តាម​ ខ្ញុំ​វិញ​គឺ​ជួប​ម្ដង​សួរ​មួយ​សំនួរ ដឹង​ថា ខ្ញុំ​សួរ​សំនួរ​អ្វី​មុន​គេ​អត់? គឺ​ខ្មោច! បង​ឯង​ខ្លាច​ខ្មោច​អត់? ហាសហា! ម៉ោ​ពី​ខ្ញុំ​ខ្លាច​ខ្មោច​បាន​សួរ​សំនួរ​ហ្នឹង​មុន ក្រែង​គាត់​ខ្លាច​ដែរ​​មិន​ចប់​ទៅ​ហើយ!

 

ប្រភព៖ Stomp

Leave a Reply

Your email address will not be published. Required fields are marked *