៦ ចំណុច ដែលបុរសមិនគួរស្រឡាញ់ និងយកនារីប្រភេទនេះធ្វើជាភរិយា

ស្នេហា

សម្រស់នារីប្រៀបបានដូចបុប្ផា ពេលរីកក្លិនក៏ក្រអូបឆ្ងុញឈ្ងប់ ធ្វើឱ្យសត្វកន្លង់ចង់ក្រេបលម្អចន្ទ តែបើសិនក្រេបមិនស្រួលទេ វានឹងធ្វើឱ្យយើងមានគ្រោះថ្នាក់ក៏ថាបានដែរ ប្រៀបដូចទឹកឃ្មុំមានពិស។ ថ្ងៃនេះដែរ មនោខ្ញុំ សូមលើកយកប្រាំពីរចំណុច ដែលមនុស្សប្រុសមិនគួរស្រឡាញ់នារីប្រភេទនោះទាំង៖

១. ស្រីស្អាតឆើតជ្រុល

ឱ្យតែនារីរូបស្អាត សាច់សខ្ចី ប្រុសៗណាក៏ប្រាថ្នាចង់បានគ្រប់គ្នាដែរ។ ដូច្នោះនារីស្អាតយើងពិបាកនឹងថែរក្សាខ្លាំងណាស់ កង្វល់ចិត្តក៏ខ្លាំង ព្រោះតែខ្លាចបាត់នារីរូបស្អាតនេះ បើយកភរិយាយកស្អាតបាន តែកុំស្អាតពេក។

 

២. ស្រីខាតលក្ខណ៍

ដាច់ខាតកុំយកនារីខាតលក្ខណ៍ធ្វើជាប្រពន្ធឱ្យសោះ ទោះបីជានាងស្អាតយ៉ាងណាក៏ដោយ ព្រោះអាចនឹងនាំគ្រោះចង្រៃយើងបានគ្រប់ពេល។ មិនមែនមកពីនាងចង្រៃទេ តែមកពីចរិតខាតលក្ខណ៍របស់នាង ធ្វើឱ្យយើងហិនហោចមិនខាន បើនារីល្អវិញ គេជួយដល់ស្វាមីបានគ្រប់ពេល មិនថាការងារថ្ងៃយប់ឡើយ។

៣. ស្រីចូលចិត្តដើរលេងយប់

ការពិតមិនមែនឱ្យតែនារីដើរលេងយប់គឺ សុទ្ធតែអាក្រក់ទាំងអស់ទេ តែបើមិត្តនារីអាចជៀសបានគួរតែជៀសទៅ ព្រោះគ្មានផលល្អសម្រាប់អ្នកឡើយ ដោយសារតែណាមួយខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនឯងជាស្រី (ការចាប់រំលោភ) ចោរឆក់ប្លន់ និងខូចកេរ្តិ៍ទៀត។ ចាស់ពីដើមឡើយ គេមិនឱ្យកូនគេយកនារីដែលដើរលេងដល់យប់ប្រលប់ឡើង ព្រោះតែពួកគាត់គិតថានារីដើរលេងពេលយប់គឺ មិនមែនជាស្រីល្អទេ។

៤. ស្រីមិនចេះគោរពឪពុកម្តាយ

ចំពោះនារីវិញគឺ មានចរិតថ្លៃថ្នូរ ទន់ភ្លន់ សុភាពរៀបសារ និងគួរឱ្យស្រឡាញ់ទៀត ព្រោះតែចេះឱនលំទោនគោរពចាស់ទុំ។ ប៉ុន្តែបើសិនស្រីណាមិនមានលក្ខណ៍នេះទេ យកក៏មិនបានការអីដែរ ព្រោះថាឪពុកម្តាយយើងនឹងមិនពេញចិត្តឡើយ ព្រមទាំងញាតិសន្តានថែមទៀត។ ម្យ៉ាងថ្ងៃក្រោយអាចនឹងមិនគោរពដល់យើងជាប្តីដូចគ្នា បើពេលនេះគេមិនគោរពដល់អ្នកមានគុណគេផងនោះ។

៥. ស្រីដែលមិនចេះទុកដាក់

ចរិយាសម្បត្តិរបស់មនុស្សស្រីគឺ ចេះស្រឡាញ់ប្តី កូន និងគ្រួសារ មិនតែប៉ុណ្ណោះទេ នៅមានគំនិតចេះទុកដាក់ទ្រព្យសម្បតិ្តដែលប្តីរកឱ្យបានល្អទៀតផង។ ប្រសិនបើស្រីដែលអ្នកបង្រុងជ្រើសរើសមិនចេះទុកដាក់ផង តើថ្ងៃក្រោយយកធ្វើជាប្រពន្ធសល់អ្វីទៅ? ប្រហែលជារកតែខោអានស្លៀកពាក់ឱ្យបានសមរម្យនឹងគេក៏ពិបាកផង។

៦. ស្រីជេរប្តី

ត្រូវតែជៀសឱ្យផុត កុំយកស្រីដែលជេរដល់ស្វាមីខ្លួនឯង ឬជេរដល់មេដំបូល (ឪពុកម្តាយ)។ តាមតម្រាខ្មែរយើងពោលថា យកប្រពន្ធជេរប្តី នឹងអាប់រាសីរកសុីមិនឡើង។ ដូច្នេះយើងមិនគួរយកនារីណាដែលចេះជេរប្តីឡើយ ជាពិសេសជេរមុខគេឯង និងមិត្តភក្តិជាដើម ព្រោះវាបំបាក់មុខប្តីនិងគ្រួសារទាំងមូលផង។

ស្រីល្អមានច្រើនណាស់ កុំខ្លាចរកមិនបាន បើស្រីទាំងអាចជៀសប្រាំពីរចំណុចខាងលើបាន ជីវិតនឹងល្អប្រសើរមិនខាន ថែមទាំងមានសុភមង្គលក្នុងជីវិតអ្នកទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *