គួរយល់ដឹងទាំងអស់គ្នាពីចំនុចទាំង១០នេះ ព្រោះវាអាចបំផ្លាញខួរក្បាលរបស់អ្នក!

អ្នកដឹងទេ

មនុស្សម្នាក់ៗតែងតែមានទម្លាប់ផ្ទាល់ខ្លួនជាច្រើនសកម្មភាព។ ជាមួយគ្នានេះដែរយើងតែងតែគិតថា ការធ្វើសកម្មភាពទាំងនោះ អាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលយើងមិនធ្លាប់បានដឹង និងមិនបានកត់សម្គាល់នោះ គឺទម្លាប់ទាំងអស់នេះប្រហែលជាអាចធ្វើការបំផ្លិចបំផ្លាញដល់ខួរក្បាលរបស់យើង។

១.រំលងអាហារពេលព្រឹក: អ្នកដែលមិនទទួលទានអាហារពេលព្រឹក ពួកគេនឹងមានកំរិតជាតិស្ករនៅក្នុងឈាមទាប ដែលនេះគឺជាទម្លាប់ដ៏អាក្រក់បំផុត។ ម្យ៉ាងវិញទៀតវាធ្វើឲ្យខួរក្បាលខ្វះសារជាតិបំរុង ព្រមទាំងធ្វើឲ្យខួរក្បាលចុះខ្សោយ។

២.ការទទួលទានរបស់ផ្អែមច្រើន: អ្វីក៏ដោយឲ្យតែច្រើនលើសកំរិត វាមិនផ្តល់នូវផលល្អនោះទេ។ ការទទួលទានអាហារ ដែលមានកំរិតជាតិស្ករខ្ពស់ ធ្វើឲ្យមានការអាក់ខានដល់ការស្រូបយកសារជាតិប្រូតេអ៊ីន និងសារធាតុបំរុងនៅក្នុងរាងកាយ ដែលវាជាហេតុធ្វើឲ្យមានការអាក់ខានដល់ការវិវឌ្ឍន៍របស់ខួរក្បាល។

៣.ការទទួលទានច្រើនជ្រុល: ការទទួលទានច្រើនជ្រុល អាចកាត់បន្ថយភាពរឹងមាំរបស់ខួរក្បាល ដែលនាំឲ្យសម្មភាពខួរក្បាលធ្លាក់ក្នុងសភាពខ្សោយទៅៗ។ ដូច្នេះហើយអ្នកត្រូវកំណត់អាហារបរិភោគប្រចាំថ្ងៃ ឲ្យបានត្រឹមត្រូវ និងមានកំណត់ ដើម្បីឲ្យខួរក្បាលមានដំណើរការបានល្អ។

៤.ការគេងមិនគ្រប់គ្រាន់: ការគេងពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយរបស់យើង ជាពិសេសខួរក្បាល។ វាធ្វើឲ្យខួរក្បាលរបស់យើងអាចសម្រាក បន្ទាប់ពីយើងបានធ្វើការយ៉ាងហត់នឿយពេញមួយថ្ងៃ។ ជាមួយគ្នានេះដែរ ទម្លាប់នៃការគេងមិនគ្រប់គ្រាន់ក្នុងរយៈពេលយូរ អាចធ្វើឲ្យកោសិការបស់ខួរក្បាលងាប់ច្រើន។

៥.ការយកក្រណាត់គ្របក្បាលនៅពេលគេង: នេះក៏ជាទម្លាប់ដ៏អាក្រក់ដែរ។ ការគេងដោយយកក្រណាត់មករុំក្បាលឬគ្របភួយដល់ក្បាល ធ្វើឲ្យមានការប្រមូលផ្តុំនៃឧស្ម័នកាបូនិចច្រើន និងកាត់បន្ថយឧស្ម័នអុកស៊ីសែន នៅក្នុងរាងកាយ និងខួរក្បាល ដែលលទ្ធផលធ្វើឲ្យមានផលប៉ះពាល់អាក្រក់ដល់ខួរក្បាល។

៦.ការស្រូបយកអុកស៊ីសែនមិនគ្រប់គ្រាន់: ខួរក្បាលរបស់អ្នកត្រូវការឧស្ម័នអុកស៊ីសែនឲ្យបានគ្រប់គ្រាន់ជាប្រចាំ ប្រសិនបើវាទទួលបានមិនគ្រប់គ្រាន់នោះទេ ខួរក្បាលរបស់អ្នកមិនអាចធ្វើដំណើរការបានល្អនោះទេ។

៧.ការព្យាយាមធ្វើការនៅពេលដែលអ្នកកំពុងមានជំងឺ: ការព្យាយាមធ្វើការក្នុងខណៈដែលអ្នកកំពុងមានជំងឺ អាចធ្វើឲ្យខួរក្បាលចុះខ្សោយ ដោយវាបានខិតខំហួសកំរិតរបស់វា ហើយអ្នកនឹងឆាប់ហត់នឿយជាងថ្ងៃធម្មតា។ បន្ទាប់ពីនោះមកខួរក្បាលរបស់អ្នកនឹងមានសភាពខ្សោយទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

៨.ការខ្វះខាតការដាស់សតិ: ការគិត គឺជាវិធីដ៏ល្អបំផុត ដើម្បីបង្វឹកខួរក្បាលរបស់យើង។ ម្យ៉ាងវិញទៀតការសន្ទនា ការសសេរ ក៏អាចជួយដាស់តឿនដល់សតិរបស់យើងដែរ។ ប្រសិនបើអ្នកមិនទម្លាប់ធ្វើសកម្មភាពអស់ទាំងនេះទេ សតិខួរក្បាលរបស់អ្នកនឹងកាន់តែរួមតូចទៅៗ។

៩.ការមិនទម្លាប់និយាយច្រើន: ការមានទម្លាប់និយាយអាចជួយឲ្យខួរក្បាលរបស់អ្នកមានដំណើរការបានឆាប់រហ័ស និងធ្វើឲ្យខួរក្បាលឆ្លាត។

១០.ការជក់បារី: ការជក់បារីមិនត្រឹមតែនាំឲ្យមានគ្រោះថ្នាក់ដល់សួតប៉ុណ្ណោះទេ វាអាចមានឲ្យមានផលប៉ះពាល់ដល់ខួរក្បាលផងដែរ។ សារជាតិនីកូទីននៅក្នុងបារីផ្ទុកទៅដោយសារធាតុមួយចំនួន ដែលធ្វើឲ្យកោសិការបស់ខួរក្បាលធ្លាក់ចុះទៅៗ។ ប្រសិនបើអ្នកនូវតែបន្ត បាត់បង់កោសិកាខួរក្បាល អ្នកប្រហែលជាមានជំងឺវង្វេង។

សម្រួលអត្ថបទដោយ៖ កូនពៅ

Leave a Reply

Your email address will not be published. Required fields are marked *