កំប្លែង! ក្មេងស្រីកំពូលភ្លេច (មានវីដេអូ)

ចែករំលែក ជំនឿ

និយាយពីក្មេងស្រី Emmanuella ដែលពូកែភ្លេចណាស់ អ្វីដែលលោកពូរបស់គេប្រើអោយទៅទិញអ្វីក៏មិនដែលបានដូចចិត្តដែរ។ នៅថ្ងៃមួយ ពេលនាងកំពុងអង្គុយបោកខោអាចនៅមុខផ្ទះ លោកពូរបស់នាងបានប្រើនាងអោយទៅទិញ “Combantrin”។

នាងមិនដឹងថា វាជាអ្វីទើបសួរប្អូនលោកពូដែលកំពុងបោកខោអាវជាមួយគ្នា គេថា វាជាទឹកផ្លែឈើ ពេលលោកពូលឺ ស្រែកយ៉ាងខ្លាំងថា”Combantrin” ជាថ្នាំសម្លាប់សត្វល្អិតទេ!

ពេលកំពុងដើរតាមផ្លូវបណ្ដើរទន្ទិញឈ្មោះថ្នាំនោះបណ្ដើរ នាងក៏ជួបមិត្តម្នាក់នាងសួរគេថា កំពុងធ្វើអ្វី មិត្តនាងថា កំពុងលេងហ្គេម “Mortal Combat”។ នាងដើរបន្តទៅហាងថ្នាំបណ្ដើទន្ទិញឈ្មោះថ្នាំបណ្ដើ ប៉ុន្តែមិនមែន “Combantrin” ទេ គឺ “Mortal Combat”។

ទៅដល់ហាងថ្នាំ នាងប្រាប់អ្នកលក់ថាលោកពូរបស់នាងអោយមកទិញ  “Mortal Combat” អ្នកលក់ថា គាត់អត់មានលក់ហ្គេមទេ

នាងនៅតែបន្តព្យាយាមនិយាយឈ្មោះថ្នាំនោះជាច្រើនទៀត ប៉ុន្តែនៅតែមិនត្រូវសោះ មិននឹកស្មានថា ឈ្មោះថ្នាំដែលនាងបាននិយាយនោះគឺសុទ្ធតែជាថ្នាំញៀន។ Emmanuella ក្មេងនាំរឿងមែនហើយ ធ្វើអោយលោកពូរបស់នាងភ័យស្ទើបះសក់។

ដោយ៖ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *