គន្លឺះទាំង ៤ យ៉ាងដែលជួយដល់អ្នកបាក់ទឹកចិត្តគិតមិនចេញអ្វីទាល់តែសោះ អោយមានជំនឿចិត្តលើខ្លួនឯងឡើងវិញ

អ្នកដឹងទេ

 

ជំងឺបាក់ទឹកចិត្ត គឺជាជំងឺមានអាចសម្លាប់មនុស្សបានដោយផ្លូវចិត្ត រហូតដល់ធ្វើឱ្យមនុស្សក្លាយជាមនុស្សវិកលចរិត និងខ្លាចអ្នកដទៃជាដើម។ ដូច្នេះហើយ ថ្ងៃនេះយើងខ្ញុំសូមលើកអំពីវិធីសាស្ត្រមួយចំនួនដើម្បីជួយសម្រាលដល់អ្នកដែលកើតជំងឺបាក់ទឹកចិត្ត សូមអនុវត្តន៍ដូចខាងក្រោមនេះ៖

១. គិតលើភាពវិជ្ជមាន

ជំងឺបាក់ទឹកចិត្តបណ្តាលមកពីយើងគិតតែលើរឿអវិជ្ជមានច្រើនពេក មើលត្រង់ចំណុចណា ជ្រុងណាគឺសុទ្ធតែជាបញ្ហា និងឧបសគ្គទាំងអស់ លែងហ៊ានធ្វើអ្វីបណ្តោយខ្លួនទៅតាមអារម្មណ៍ រហូតក្លាយជាមនុស្សបាក់ទឹកចិត្ត។ ដូច្នេះហើយ យើងត្រូវតែគិតរឿងវិជ្ជមាន រឿងដែលល្អៗក្នុងជីវិត ដើម្បីឱ្យជីវិតមានភាពល្អប្រើសើរឡើងវិញបានបន្តិចម្តងៗ រហូតអាចនឹងជាសះស្បើយឡើងវិញ។

២. ការអានសៀវភៅ

ចំពោះការអានសៀវភៅ គឺអាចជួយធ្វើឱ្យមានចំណេះដឹងហើយ និងអាចជួយដោះស្រាយបញ្ហាផ្សេងៗ បានយ៉ាងច្រើនថែមទៀតផង។ ដូច្នេះហើយ បើសិនមានការបាក់ទឹកចិត្ត សូមអ្នកជ្រើសរើសសៀវភៅណាដែលជំរុញលើកទឹកចិត្ត និងជួយផ្តល់កម្លាំងចិត្តដល់យើង ទើបជាការល្អប្រសើរ។

៣. ចាកចេញពីមនុស្សអវិជ្ជមាន

មនុស្សអវិជ្ជមាន ជាមនុស្សដែលគិតតែរឿងមិនល្អ ពីបញ្ហា និងរឿងផ្សេងៗទៀត ដែលមិនអាចទៅរួចបាន។ ដូច្នេះហើយ បើសិនយើងរស់នៅក្បែរមនុស្សប្រភេទនេះ នឹងនាំឱ្យយើងមានគំនិតដូច្នោះដែរ។ មានពាក្យមួយឃ្លាថា «នៅជាមួយចោរនឹងក្លាយជាចោរ បើនៅមួយនឹងអ្នកមានអាចនឹងក្លាយជាអ្នកមានដែរ» ។

៤. ស្វែងរកកម្លាំងចិត្ត

ការស្វែងរកម្លាំងពីមិត្តភក្តិ និងក្រុមគ្រួសារគឺ ជាកត្តាសំខាន់បំផុតពេលដែលខ្លួនបាក់ទឹកចិត្តម្តងៗ។ ដូច្នេះកុំបណ្តោយខ្លួនឱ្យនៅតែអន្លង់ទុក្ខតែម្នាក់ឯងទៀត ត្រូវតែរកជំនួយពីក្រុមគ្រួសារ និងមិត្តភក្តិជាដើម ដើម្បីជួយដោះស្រាយ ផ្តល់ប្តូរយោបល់គ្នា ទើបជាការល្អប្រសើរ៕

ប្រភព : businessinsider

 

Leave a Reply

Your email address will not be published. Required fields are marked *